ប្រធានបទ៖ ការដឹងគុណព្រះជាម្ចាស់!

បកស្រាយដោយ៖ លោកបូជាចារ្យ ផាន បូរី (ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម)

បូ៖ ផាន បូរី៖ បងប្អូនបានដឹងហើយថា តាមជំនឿក្នុងព្រះសហគមន៍កាតូលិករបស់យើង គ្រីស្តបរិស័ទទាំងអស់ត្រូវតែស្គាល់ព្រះជាម្ចាស់ ដែលជាព្រះរបស់អ្នក និងជាប្រភពដើមនៃជំនឿ។ យើងបានដឹងទាំងអស់គ្នាថា មនុស្សលោកទាំងអស់គឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់! ត្រង់ចំណុចនេះមានកត់ត្រាក្នុងព្រះគម្ពីរសម្ព័នមេត្រីចាស់កំណើតពិភពលោកក្នុងជំពូក១ ខ ២៧បានរៀបរាប់់ថា “ព្រះជាម្ចាស់បានបង្កើតមនុស្សលោកជាតំណាងរបស់ទ្រង់ ដោយមានលក្ខណៈដូចទ្រង់ទាំងស្រុង មិនតែប៉ុណ្ណោះទ្រង់បានចិញ្ចឹមបីបាច់មើលថែមនុស្សលោកបានយ៉ាងល្អផងដែរ។

ជាក់ស្តែងមនុស្សមានសិទ្ធិគ្រប់គ្រងលើអ្វីទាំងអស់ដែលមានលើផែនដី មនុស្សមានសិទ្ធិសម្រេចមើលថែរក្សាទុក ឬយកធ្វើជាអាហារដើម្បីចិញ្ចឹមជីវិត។ សំណួរដែលត្រូវសួរគឺថា៖ ហេតុអ្វីយើងត្រូវដឹងគុណព្រះជាម្ចាស់? ហេតុផលដូចដែលបានរៀបរាប់ខាងលើរួចហើយ គឺទ្រង់ជាអ្នកបង្កើតយើងឲ្យមានរូបរាង ហើយទ្រង់បានផ្លុំខ្យល់ឲ្យយើងម្នាក់ៗមានដង្ហើមដក និងមានជីវិតរស់រៀននៅក្នុងភពផែនដីនេះ។ មិនត្រឹមតែប៉ុណ្ណោះ ទ្រង់បានប្រគល់បេសកម្មជាច្រើនឲ្យមនុស្សបំពេញមានច្រើនរាប់មិនអស់ គឺត្រូវថែរក្សាគ្នានិងគ្នា ស្រឡាញ់បរិស្ថានធម្មជាតិ ប្រកាសជំនឿជាដើម....។

យើងបានដឹងហើយថាព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ហេតុនេះយើងម្នាក់ៗជាគ្រីស្តបរិស័ទត្រូវតែអនុវត្តន៍ឲ្យបានម៉ើងមាត់ក្នុងការបំពេញបេសកម្មដើម្បីបង្ហាញសេចក្តីស្រឡាញ់ដែលមកពីទ្រង់ ទៅមនុស្សផ្សេងៗនៅលើពិភពលោកឲ្យបានល្អតាមដែលអាចធ្វើទៅបាន។ យើងជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ព្រះអង្គគង់នៅក្នុងខ្លួនយើងម្នាក់ៗជាប់ជានិច្ច គ្រប់កិច្ចការ គ្រប់សកម្មភាព គឺកើតចេញពីព្រះហឫទ័យដ៏ធំធេងរបស់ទ្រង់ ជាពិសេសអ្នកដែលជួបនិងការលំបាក រួមាន៖ អ្នកក្រីក្រ ចាស់ជោរា កុមារពិការ ជនអនាថាជាដើម គឺត្រូវតែយកចិត្តទុកដាក់។

ក្នុងព្រះគម្ពីរបានរៀបរាប់ថា ព្រះជាម្ចាស់មិនបានសុំឲ្យយើងស្រឡាញ់ទ្រង់មួយអង្គឯងនោះទេ តែទ្រង់បានបង្រៀនយើងឲ្យស្រឡាញ់មនុស្សទាំងអស់ឲ្យដូចស្រឡាញ់ព្រះអង្គដែរ។ បងប្អូនជាទីស្រឡាញ់ អ្វីដែលយើងម្នាក់ៗត្រូវតែប្រកាន់ភ្ជាប់ជានិច្ចនោះគឺការដឹងគុណ! ព្រះជាម្ចាស់ជាអ្នកបង្កើតយើង និងប្រទានអ្វីគ្រប់យ៉ាងឲ្យមនុស្សលោកគ្រប់គ្នា ហេតុនេះយើងត្រូវតែដឹងគុណព្រះជាម្ចាស់ជានិច្ច។​ មួយទៀតយើងដឹងគុណអស់បងប្អូនដែលយើងបានជួប ទោះបីគេធ្លាប់ជួយឬក៏មិនបានជួយអ្វីជាដុំកំភួនក៏ដោយ ជាពិសេសឪពុកម្តាយយើងត្រូវតែដឹងគុណគាត់ជានិច្ច ដោយផ្សារភ្ជាប់ជាមួយការអធិដ្ឋាន ការអានព្រះគម្ពីរ ឬតាមមធ្យោបាយផ្សេងៗដើម្បីមានទំនាក់ទំនងល្អជាមនុស្សនៅជុំវិញខ្លួន។ ដោយឈរលើគោលការបង្ហាញសេចក្តីស្រឡាញ់ដែលទទួលបានពីព្រះជាម្ចាស់ទៅអស់បងប្អូនទាំងអស់ ជាពិសេសអស់អ្នកដែលកំពុងតែជួបនិងការលំបាកក្នុងជីវិតប្រចាំថ្ងៃ និងអស់អ្នកដែលសង្គមបោះបង់ចោស។ អាមែន

ដោយ ឆាក​ លាំង

Daily Program

Livesteam thumbnail