ថ្ងៃទី0៩ ខែតុលា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ១១,៥-១៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! នៅក្នុងបទដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូកំពុងបង្រៀនអំពីការអធិដ្ឋាន ព្រះអង្គ​លើក​​ទឹកចិត្តឲ្យយើងអធិដ្ឋាន អធិដ្ឋានជានិច្ច ដើម្បីរំសាយចិត្តមិនល្អ ដោយជឿ​ជាក់ថា​ព្រះជា​ម្ចាស់​ស្តាប់​យើង​​។

តាមពិត! ពេលខ្លះយើងអធិដ្ឋាន និងមានអារម្មណ៍ថាឯកាថាព្រះជាម្ចាស់​មិន​ឆ្លើយ​តប​និ​ង​ពាក្យ​អង្វ​រ​របស់​យើង​។ ប៉ុន្តែ! មិនមែនទេ នៅក្នុងបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូលើកទឹកចិត្តយើងឲ្យយើងអធិដ្ឋាន ជានិច្ច គឺមិនត្រូវបាក់ទឹកចិត្តឡើយ។ ដូច្នេះ យើងត្រូវតែមានចិត្តក្លាហាន ហ៊ានសុំពីព្រះជាម្ចាស់។ កុំគិត​ថា​ព្រះ​ជាម្ចាស់មិនខ្វល់ សូម្បីតែព្រះជាម្ចាស់ជាព្រះបិតា ទ្រង់ក៏តែងតែចាំអារម្មណ៍​អំពីពាក្យទូល​សុំ​របស់​បុត្រ​ធីតា​របស់ព្រះអង្គដែរ។ ហេតុនេះចូរយើងមានចិត្តក្លាហាន ហ៊ានសុំនឹងមានតស៊ូព្យាយាម មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត ឬបោះបង់ឡើយ គឺត្រូវតែអធិដ្ឋានម្តងហើយម្តងទៀត។

ប៉ុន្តែ! កុំសុំផ្តេសផ្តាស! ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះជាម្ចាស់នឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះ​វិញ្ញា​ណ​​ដ៏វិសុទ្ធជាព្រះអង្គដែលណែនាំដ៏ល្អឥតខ្ចោះ។ ពេលយើងអធិដ្ឋានសម្រាប់រឿងដែលមិនសូវសំខាន់ ដូច​ជាចង់បានទ្រព្យសម្បត្តិ លុយកាក់ និងរឿងទាក់ទងនឹងជីវិតខាងលោកិ៍យ នោះពិតណស់! វានឹង​គ្មាន​ប្រ​យោ​​ជន៍​​ ព្រោះព្រះយេស៊ូទ្រង់តែងរំលឹកយើងថា អ្នកណាម្នាក់មានព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះ​មាន​អ្វី​ៗ​គ្រប់​យ៉ាងទាំងអស់។

ដូច្នេះ ត្រូវតែសុំអ្វីខ្លះ? សុំព្រះវិញ្ញាណដ៏វិសុទ្ធ! ឲ្យយើងមានប្រាជ្ញា ឆ្លាតវៀងវៃ ឲ្យយើងចេះ​ផ្តល់​យោ​បល់​ល្អ​ដល់អ្នកដទៃ ឲ្យយើងចេះណែនាំជីវិតរបស់យើង ឲ្យយើងមានចិត្តក្លាហាន ហ៊ានពុះពា​រឧបសគ្គ​ទាំង​អស់ ហើយយើងអាចឆ្លងកាត់ទុក្ខលំបាកនឹងរក្សាជំនឿយ៉ាងមុតមាំ ដោយមានព្រះវិញ្ញាណជាអ្នក​ណែ​នាំ​ជីវិ​ត និងឲ្យអ្នកដទៃទទួលបានការពីអង្គផងដែររ។

ដូច្នេះអ្វីទៅជាព្រះវិញ្ញាណ ព្រះវិញ្ញាណជានរណា? ដើម្បីយល់កាន់តែច្បាស់អំពី​ពាក្យ​ទូល​អង្វ​រ​របស់​យើង សូមជឿជាក់ថាព្រះជាម្ចាស់តែងតែស្តាប់ពាក្យទូលអង្វររបស់យើង៕ អាម៉ែន

 

Daily Program

Livesteam thumbnail