ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥អត្ថបទគម្ពីរលូកា ២១,២០-២៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ពីមួយឆ្នាំទៅមួយឆ្នាំព្រះសហគមន៍រំលឹកយើងថា ព្រះយេស៊ូ​ប្រ​សូត្រ  ហើយសោយទិវង្គតរួចនឹងមាន​ព្រះ​ជន្ម​​​រស់ឡើងវិញ ​ដោយ​សិរីរុងរឿងដូចជាព្រះមហាក្សត្រមួយអង្គ ហើយនៅនេះយើងរំលឹកថា ព្រះយេស៊ូ​នឹង​យាងមកវិញពោ​រ​ពេញដោយ​សិរីរុងរឿងនៅពេលនោះគឺជាអាវសានកាលនៃពិភពលោក ដូច្នេះ​ព្រះយេ​ស៊ូ​ប្រកាស​ថាមាន​គ្រោះ​មហន្តរាយជាច្រើន ហើយមនុស្សជាច្រើននឹងបាត់បង់ជីវិត។

ឃ្លាចុងក្រោយគួរឱ្យចាប់អារម្មណ៍ព្រោះព្រះយេស៊ូមានព្រះបន្ទូលថា នៅពេលដែលហេតុ​ការ​ណ៍ទាំង​នោះ​កើត​ឡើងចូរក្រោកឈរឡើង! ការសង្គ្រោះយាងមកដល់ហើយ! សម្រាប់​យើង​ជាគ្រីស្តបរិស័ទ ឃ្លា​ចុង​ក្រោយ​​បង្អស់នៃពេលវេលានៃពិភពលោក គឺសេចក្តីសុខសាន្តរបស់យើង ព្រោះ​ពេលនោះព្រះជា​ម្ចាស់​នឹង​លេច​មក ហើយព្រះអង្គនឹងនាំឱ្យមនុស្សទាំងអស់ឃើញ។

ប៉ុន្តែ! មុននឹង​គិតអំពី​ឃ្លា​ចុងក្រោយ​បង្អស់​នៃ​ប្រវត្តិ​សាស្ត្ររបស់មនុស្សលោក សូមគិតអំពីជីវិតខ្លួនឯង។ ពេលខ្លះយើង​មាន​អារម្មណ៍ថា យើង​ធ្លាក់​ខ្លួន​ឈឺ យើងមានបញ្ហានេះ ឬបញ្ហានោះ ដូចជាឃ្លា​ចុង​ក្រោយ​នៃ​ពិភព​លោក ឃ្លាចុងក្រោយ​នៃ​ជីវិត​របស់​យើង ឬនៅពេលយើងជិតស្លាប់។ តាមពិតអ្វីៗទាំងអស់នេះ គឺជា​ឱកាស​ដើម្បីជួបព្រះជាម្ចាស់ ព្រះជា​ម្ចាស់​​ដែលរងទុក្ខលំបាកជាមួយយើងនៅលើឈើឆ្កាង។ ថ្ងៃដែល​យើង​ស្លា​ប់ យើងសង្ឃឹមថា យើង​នៅ​ជា​មួយ​ព្រះជាម្ចាស់អស់មួយជីវិត អស់កល្បជានិច្ច។

ដូច្នេះគ្រីស្តបរិស័ទ យើងមិនខ្លាចប៉ុន្មានអំពីហេតុការណ៍អាក្រក់ដែលកើតមានឡើងចំពោះសេចក្តីស្លាប់ ពី​ព្រោះ​​យើង​ជឿ​ជាក់ថា ព្រះយេស៊ូគង់នៅជាមួយយើង នឹងនាំយើងឲ្យមានរបៀបរស់នៅថ្មី ឲ្យមានជីវិតថ្មី ពោរ​ពេញ​ដោយអំណរ។ ដូច្នេះ ចូលក្រោកឡើង! កុំបារម្ភ! កុំខ្លាច!។

 

Daily Program

Livesteam thumbnail