ថ្ងៃទី២៤ ​ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ៨,២១-៣០អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បងប្អូនជាទីស្រឡាញ់ នៅក្នុគ្រីស្តបរិស័ទរបស់យើង មានសញ្ញាមួយដ៏សំខាន់ដែលជាសញ្ញានៃសាសនា ឬក៏សញ្ញានៃជីវិតរបស់ព្រះសហគមន៍ គឺសញ្ញាឈើឆ្កាង។

ឈើឆ្កាងនេះមកពីការសោយទិវង្គតរបស់ព្រះអង្គនៅលើឈើនោះ ហើយការលើកឡើងរបស់ព្រះអង្គ​នៅ​ក្នុង​​សម្ព័ន្ធមេត្រីថ្មីដែលយើងបានដឹងថាថ្ងៃនេះ ព្រះយេស៊ូបាននិយាយអំពីការលើក​ឡើងរបស់​បុត្រ​មនុស្ស​មុន មុនព្រឹត្តិការណ៍ដែលព្រះយេស៊ូនឹងត្រូវគេឆ្កាងទៅទៀត។

តាមសម្ព័ន្ធមេត្រីចាស់ ពេលជនជាតិអ៊ីស្រាអែលនៅវាលហោស្ថាន ពួកគាត់សូមទូលអង្វរ​ព្រះ​ជា​ម្ចាស់​ឱ្យ​ជួយ​ឱ្យផុតពីអាសិរពិស ឬក៏សត្វពស់ដែលចឹកឱ្យរស់ជីវិតដោយងើយមើលឈើដែលព្យួរ សត្វ​ពស់​នៅ​លើ​ទួល​។ ដូចគ្នាអ្នកណាបានឃើញបង្គោលដែលមានសត្វពស់ហ្នឹង គាត់នឹងរស់មានជីវិត។

នៅពេលយើងឃើញការលើកឡើងរបស់ព្រះយេស៊ូនៅលើឈើឆ្កាង បងប្អូនក៏អាចដឹងថា អស់អ្នកដែល​ទុក​ចិត្តនឹងមើលឃើញឈើឆ្កាង យើងនឹងអាចទទួលការសង្គ្រោះពីព្រះយេស៊ូបានដែរ ដូចក្នុងសម័យ​សម្ព័ន្ធ​មេត្រី​ចាស់។ ដោយសារឈើឆ្កាងមានអត្ថន័យស៊ីជម្រៅណាស់នៅក្នុងជីវិតគ្រីស្តបរិស័ទ ហើយ​ប្រសិន​បើ​អត់​មានផ្លូវនៃ ការទុក្ខលំបាក ឬក៏ឈើឆ្កាងទេ យើងក៏មិនអាចមានការរស់​ឡើងវិញរបស់​ព្រះអង្គ​បានដែរ។

សូមឱ្យបងប្អូនចូលរួមយ៉ាងជិតស្និទ្ធជាពិសេសនៅក្នុងសប្តាហ៍ដែលជិតដល់បុណ្យចម្លងនៅខាងមុខនេះ ដើម្បីរួមធ្វើដំណើរជាមួយព្រះយេស៊ូក្នុងការសង្គ្រោះរបស់ព្រះអង្គតាមរយៈឈើឆ្កាងរបស់ព្រះអង្គផងដែរ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail