ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៩,៤១-៤៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

តាមអត្ថបទសន្តលូកាយើងដឹងថាព្រះយេ​ស៊ូ​ធ្វើ​ដំណើរពីភូមិណាសារ៉ែត ទៅដល់ក្រុងយេរូសា​ឡឹម។ ព្រះអង្គចេញពីភូមិណាសារ៉ែតនៅអាយុ៣០ឆ្នាំ ត្រង់នេះសន្តលូកាចង់​បង្ហាញ​​ថា ព្រះ​យេ​ស៊ូប្រសូត ដើម្បីសោយទិវង្គតនៅទីក្រុងយេរូសាឡឹម ដើម្បីបំពេញ​ព្រះ​បន្ទូល​​សន្យារ​បស់​ព្រះ​ជាម្ចាស់។ ពេលយាងដល់ទីក្រុង​យេរូសាឡឹមព្រះយេស៊ូ​អាណិត​អា​សូរអ្នក​ភូមិអ្នកក្រុង​យេ​រូ​សាឡឹមទ្រង់បានបានធ្វើការអស្ចារ្យជាច្រើន។

ប៉ុន្តែអ្នកក្រុងយេរូសាឡឹមមិនព្រមកែប្រែគំនិត នឹងជឿថាព្រះយេស៊ូជាព្រះមេស្ស៊ី។ ព្រះយេស៊ូ មានព្រះបន្ទូលប្រាប់​គេថានៅថ្ងៃអនាគត​គេនឹង​រង​ទុក្ខ​វេទ​នា។ សម្តីនេះព្រះយេស៊ូមិនគំរាមគេ ប៉ុន្តែជារៀបដែល​ព្រះយេ​ស៊ូយាងមកសួរសុខទុក្ខ។ ឧទាហរណ៍ថាព្រះយេស៊ូ​យាងមក​លេង​ខ្ញុំ​តាម​រយៈអ្នកដទៃ ដែលនេះជារបៀបរស់នៅនៃ​ជីវិត។ យើងមើលព្រះអង្គឃើញ ប៉ុន្តែ​យើង​មិន​ព្រម​ទទួល ឬព្រមជឿ! ជាហេតុនាំយើង​ត្រូវ​វេទ​នា។

នៅពេលយើងរឹងរួសមិនទទួលស្គាល់ថាព្រះយេស៊ូយាងមកក្នុងជីវិតយើងតាមរយៈ´´វត្ត​មាន​អ្នក​​​ដទៃ នោះជីវិតរបស់យើងក៏គ្មានន័យអី្វ ផ្ទុយទៅវិញ ប្រសិនជា​យើងយល់​ថាព្រះ​ជាម្ចាស់​យាង​​​មក​រក​យើងតាមរយៈអ្នកដទៃ ពេលនោះ​យើងមាន​អំណរ​សប្បា​យនិង​ពោរពេញដោយ​អត្ថ​​ន័យ យើងអាចមានសុភមង្គល ចាប់​ផ្ដើមរិះគិតពិចារណាអំពីហេតុការណ៍​ដែលកើត​ឡើង​​នៅ​ក្នុងជីវិតរបស់យើង។ ព្រះជាម្ចាស់​ចង់​​មានព្រះបន្ទូលមកខ្ញុំតាម រយៈអ្នកដទៃ។ ឧបមាថា​ខ្ញុំ​ធ្លាក់​​ខ្លួនឈឺធ្ងន់ប្រហែលជាឱកាសដើម្បីកែប្រែគំនិតពង្រឹងជំនឿទៅរកព្រះជាម្ចាស់។

ដំណើរ​នេះសូមកុំបដិសេធក្នុងការទទួលព្រះជាម្ចាស់។ ផ្ទុយ​​ទៅវិញព្រះជាម្ចាស់យាងមក​ដើម្បី​​ប្រទាន​សេចក្តីសុខសាន្តជារៀងរហូត។ សូមឲ្យ​យើង​បើកចិត្តជឿ ហើយកុំឲ្យយើងធ្វើដូច​អ្នក​នៅទីក្រុងយេរូសាឡឹម តែឲ្យយើងទទួលព្រះជា​ម្ចាស់​តាម​រយៈ អ្នកដទៃ ។ អាម៉ែន។

Daily Program

Livesteam thumbnail