ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរលូកា ១៩,២២-២៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

នេះគឺជាថ្ងៃបន្ទាប់ពីពិធីរោយផេះ កាលពីម្សិលមិញយើងបានប្រារព្ធពិធីរោយផេះ គឺយើងចាប់ផ្ដើម​ចូល​ក្នុង​​រដូវអប់រំពិសេស ព្រះសហគមន៍រំលឹកយើងថា យើងត្រូវតែលីឈើឆ្កាង រួមជាមួយព្រះយេស៊ូ។ ប្រសិន​បើ​យើង​ជាសាវ័ករបស់ព្រះអង្គ យើងត្រូវតែសុខចិត្តរួមទុក្ខជាមួយព្រះយេស៊ូ។

មនុស្សជាច្រើនបានទទួលអគ្គសញ្ញាជ្រមុជទឹកពេលរដូវនេះ នៅពេលបុណ្យចម្លង ហើយ​ប្រហែល​ជា​អត្ថ​​បទ​នេះ​រំលឹកយើងទាំងអស់គ្នាថា ប្រសិនបើយើងចង់ធ្វើជាគ្រីស្តបរិស័ទពិតប្រាកដ មិនមែនជា រឿង​ស្រួល​ប៉ុន្មាន​ទេ។ យើងត្រូវតែសុខចិត្តលីឈើឆ្កាង មានន័យថា ទទួលទុក្ខលំបាកទាំងប៉ុន្មានរួមជាមួយព្រះយេស៊ូ ចែក​ទ្រព្យសម្បត្តិខ្លះៗ ចែកពេលវេលាជួយអ្នកដទៃ សួរសុខទុក្ខអ្នកជំងឺ ហើយផ្លាស់ប្ដូររបៀបរស់នៅ ដូច​ជា​មិនសូវស្រួលប៉ុន្មាន ប៉ុន្តែ! ព្រះយេស៊ូរំលឹកយើងថា ប្រសិនបើយើងធ្វើដូច្នេះ យើងនឹងទទួលបានជីវិតថ្មី សេរីភាព និងអំណរសប្បាយនៅពេលក្រោយ។

ដូច្នេះ កុំឲ្យយើងស្មានថាធ្វើជាគ្រីស្តបរិស័ទជាផ្លូវស្រួល ហើយយើងបានអ្វីៗទាំងអស់ពីព្រះសហគមន៍ ឬពី​ព្រះ​យេស៊ូ ប៉ុន្តែយើងត្រូវចែកខ្លួនឯង ថ្វាយខ្លួនឯង​ចំពោះ​ព្រះជា​ម្ចាស់​មុន​សិន រួមទុក្ខជាមួយព្រះយេស៊ូ​មុន​នឹង​ទទួលបានអ្វីៗទាំងអស់។ យើងត្រូវតែខិតខំធ្វើអំពើល្អសម្រាប់អ្នកដទៃ ខិតខំអធិដ្ឋាន ពេលនោះ​យើង​នឹង​មានអំណរសប្បាយពិតប្រាកដ។ ប្រសិនបើយើងមិនខិតខំ យើងមិនតស៊ូ យើងមិនរួមទុក្ខ​ជា​មួយ​ព្រះ​យេស៊ូ ជីវិតរបស់យើងអត់មានរសជាតិទេ អត់មានអ្វីពិសេស អត់មានអ្វីអស្ចារ្យ។

ដូច្នេះ សូម​ឲ្យ​យើងមា​ន​ចិ​ត្តក្លាហាន ហើយដើរតាមព្រះយេស៊ូ ឡើងភ្នំកាល់កូតា ភ្នំដែលព្រះយេស៊ូត្រូវគេ​ឆ្កាង ដើម្បីទទួលបានជីវិតថ្មី រស់ឡើងវិញជាមួយព្រះយេស៊ូ៕

Daily Program

Livesteam thumbnail