ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១០,១-៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរ បងប្អូន ជាទីស្រឡាញ់! ខ្ញុំមានសេចក្ដីសោមនស្សរីករាយមកជួបបងប្អូនម្ដងទៀត នៅថ្ងៃសៅរ៍ ទី១៨ ត្រូវនិងថ្ងៃអាទិត្យ ទី២៨។  ថ្ងៃនេះព្រះសហគមន៍នឹកដល់អ្នកនិពន្ធគម្ពីរដំណឹងល្អ គឺសន្តលូកា។

លូកាជាលោកគ្រូពេទ្យដែលមានចិត្តសុភាពរាបសារ ហើយជាម្នាក់មកពីអាន់ទីយ៉ូកនៅអាស៊ី គាត់និយាយ​ភា​សាក្រិចតាមវប្បធម៌ក្រិច។ ដូច្នេះសន្តលូកា ជាអ្នករួមដំណើរជាមួយសន្តប៉ូលដើម្បីប្រកាសដំណឹងល្អ។ នៅថ្ងៃដែលយើងទាំងអស់គ្នាគោរពនឹកដល់សន្តលូកា អ្វីដែលធ្វើឲ្យយើងបានទទួលដំណឹងល្អ ព្រះបន្ទូល​ដំណឹង​ល្អ តាមលោកលូកា គឺដំណឹងល្អនៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ យើងបានដឹងថាជីវិត​របស់​លោកជាគ្រូពេទ្យគាត់យកចិត្តទុកដាក់ដើម្បីព្យាបាលអ្នកជំងឺ ហើយឥឡូវគាត់ទៅជាសាវ​កម្នាក់​ដែល​រួម​ដំណើរ ប្រកាសដំណឹងល្អ អំពីធម៌មេត្តាករុណា អំពី សេចក្ដីស្រឡាញ់ ទៅលើព្រះជាម្ចាស់។

ការប្រកាសដំណឹងល្អតាមជីវិតដែលលូកាមាន អំណោយទាន​គាត់​ធ្វើ​ជា​លោក​គ្រូពេទ្យ​ថែរក្សាទាំងផ្លូវកាយ និងខាងជីវិត​វិញ្ញា​ណដែរ។  សូមបងប្អូននឹកដល់ព្រះបន្ទូលពីសន្តលូកាដែលគាត់តែងតែមានព្រះបន្ទូល ធ្វើ​ឲ្យ​មនុស្ស​ចេះ​ទទួល​ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ អ្វីដែលយើងពឹងផ្អែក អ្វីដែលយើងមាន អ្វីដែល​យើង​រកបាន អ្វីដែលយើងគិតបាន គឺឲ្យយើងមានជីវិតជាប់និងព្រះជាម្ចាស់ ជាប់​និងសេចក្ដី​ស្រឡា​ញ់​ជាពិសេស​ការលើកលែងទោស។ ដំណើររឿងលោកលូកាបង្រៀនយើងធៀបនឹងឪពុក និងកូនដែល​យក​ចិត្ត​​ទុក​​ដាក់ដូចព្រះបិតាយកចិត្តទុកដាក់ នឹងកូនដែរ។ ទាំងកូនពៅ ទាំងកូនច្បង នៅក្នុងជីវិត​របស់​​​​យើង​។ សូមឲ្យយើងនឹកដល់ព្រះបន្ទូលជាច្រើន ដែលលោកលូកាមានសម្រាប់យើង ដើម្បីជួយណែ​នាំ​ជីវិត​ ពិសេស​ជីវិតដែលកំពុងតែ​មានទុក្ខលំបាកនៅក្នុងការធើ្វដំ​ណើរក្នុង​ជីវិត​លោកិយ៍នេះ។

តើលោកិយ៍នេះនាំឲ្យខ្ញុំអស់សង្ឃឹម នឹងឧបសគ្គបែបណាខ្លះ? ថ្ងៃនេះលូកា​នាំក្ដីសង្ឃឹម​ នាំ​អំណរ​សប្បាយ​ដើម្បីឲ្យខ្ញុំជាប់និងព្រះជាម្ចាស់! ទទួលធម៌មេត្តាករុណារបស់ទ្រង់។ ​សូមឲ្យ​យើង​ទាំង​អស់គ្នាយ​កសន្ត​លូកាដើម្បីប្រកាសដំណឹង​ល្អ ប្រកាសព្រះបន្ទូល​​ព្រះជា​ម្ចាស់​ដល់បងប្អូន ដល់ទីដាច់ស្រយាលនៃ​ផែន​ដី អាម៉ែន៕

 

Daily Program

Livesteam thumbnail