ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ៣,៣១-៣៦អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
បងប្អូនដែលជាទីស្រឡាញ់ នៅថ្ងៃនេះព្រះយេស៊ូត្រាស់ហៅយើងឱ្យជឿពេលយើងជឿ យើងមានជីវិតអស់កល្បជានិច្ច។
អំពើអាក្រក់ អំពើបាបនៅក្នុងពិភពលោកនៅក្នុងខ្លួន យើងទាំងគ្នា នឹងស្លាប់នៅថ្ងៃណាមួយ។ ហើយអានុភាព ព្រះយេស៊ូប្រាប់ឱ្យយើង ដូចជាមធ្យោបាយមួយ ដើម្បីរួចខ្លួនពីអំពើបាប អំពើអាក្រក់ ពីសេចក្តីស្លាប់ គឺគ្រាន់តែជឿ។
អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ចតែប៉ុណ្ណឹង។ ចង់បានជីវិតជីវិតបែបណា? ជីវិតអស់កល្បជានិច្ច! ដូច្នេះសូមជឿ សូមផ្ញើជីវិតទាំងស្រុងទៅលើព្រះយេស៊ូ យកព្រះអង្គធ្វើជាទីពឹង មានរបៀបរស់នៅស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ តែប៉ុណ្ណឹង។
ដូចនេះ សូមឱ្យយើងឆ្លៀតឱកាស បើសិនជាយើងចង់បានជីវិតអស់កល្បជានិច្ច សូមឱ្យយើងជឿពិតប្រាកដមែន៕