ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាថាយ ៥,១-១២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
ជម្រាបសួរបងប្អូនជាទីស្រឡាញ់! រីករាយបុណ្យចូលឆ្នាំខ្មែរ។ នៅថ្ងៃនេះ ជាអំណរសប្បាយដែលបងប្អូន កំពុងចូលក្នុងឆ្នាំថ្មីដែលយើងតែងតែជូនពរសួស្តីឆ្នាំថ្មីទៅវិញទៅមក។ ព្រះសហគមន៍កាតូលិករបស់យើង ក៏ចូលក្នុងជីវិតថ្មីដែរ។
ជាជីវិតថ្មី ដោយសារការរស់ឡើងវិញ ដ៏រុងរឿងរបស់ព្រះយេស៊ូគ្រីស្ត ថ្ងៃនេះ ព្រះបន្ទូលរបស់ព្រះអង្គបានព្យាយាមពន្យល់ព្រឹត្តិការណ៍ ឬហេតុការណ៍រឿងក្រោយរស់ឡើងវិញ ដែលសម្រាប់លោក នីកូដេមដែលជាគ្រូ ឬក៏ជាសមាជិកក្រុមផារីស៊ីអត់ទាន់យល់នៃជីវិតថ្មីដែល កើតឡើងក្រោយពីការរស់ឡើងវិញទេ។
បងប្អូនព្រះយេស៊ូបានលើកព្រះបន្ទូលមួយថា៖ «លោក ម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្ស ក៏នឹងត្រូវគេលើកយ៉ាងនោះដែរ ដើម្បីឲ្យអ្នកដែលជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច»។
បងប្អូនជាទីស្រឡាញ់! ដោយសារឈើឆ្កាងជាសញ្ញានៃការសង្គ្រោះរបស់យើង ទោះបីជាសញ្ញានៃការបូជាជីវិតថ ទោះបីជាសញ្ញានៃការធ្វើទារុណកម្ម ប៉ុន្តែ! ជាការសង្គ្រោះរបស់ព្រះអង្គដែលព្រះអង្គបង្ហូរលោហិត ដើម្បីឲ្យមនុស្សស្អាតបរិសុទ្ធ តាមរបៀបយញ្ញបូជារបស់ជនជាតិយូដា។ យើងទទួលជីវិតថ្មីពីព្រះយេស៊ូ ហើយឆ្នាំថ្មីក៏កំពុងចាប់ផ្តើមឡើងដែល សូមឲ្យបងប្អូនចាប់ផ្តើមមានគំនិតថ្មី ទស្សនៈថ្មី គំនិតវិជ្ជមាន ដែលធ្វើឲ្យជីវិតរបស់យើង ទទួលបានតែដំណឹងល្អ ក្នុងឱកាសឆ្នាំថ្មីនេះ។
សូមឲ្យព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញឲ្យបុណ្យចម្លងចូលនៅ ជាមួយជីវិតរបស់បងប្អូនយ៉ាងពិតប្រាកដផងដែរ។ សូមព្រះជាម្ចាស់ព្រះយេស៊ូគ្រីស្តជាកម្លាំងជាសេចក្តីសង្ឃឹម និងជាសេចក្តីស្រឡាញ់របស់បងប្អូនផង។ សួស្តីឆ្នាំថ្មី រីករាយបុណ្យចម្លង!