ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ៣,១៣-១៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

គោរពជម្រាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះជាថ្ងៃបុណ្យគោរពលើកតម្កើងព្រះឈើឆ្កាង! ជាគ្រីស្តបរិស័ទយើងតែងមានខ្សែកដែលមានព្រះឈើឆ្កាង នេះជាគន្លឹះនៃស្ថានបរមសុខជាឧបករណ៍មួយទ្រង់ប្រើ ដើម្បីជួយសង្គ្រោះយើង(រម្លឹក) កុំឲ្យយើងធ្លាក់ទៅស្ថាននរក ឲ្យយើងឡើងទៅឋានសួគ៌ ដោយសារធម៌មេត្តាករុណារបស់ព្រះអង្គ មិនមែនដោយសារបុណ្យកុសលរបស់យើង។
បងប្អូនប្រហែលឆ្ងល់! តើព្រះឈើឆ្កាងសង្រ្គោះខ្ញុំយ៉ាងម៉េច? ជាគ្រីស្តបរិស័ទយើងត្រូវស្តាប់អត្ថបទព្រះគម្ពីរត្រូវតែស្គាល់ ហើយទន្ទេញចាំមាត់ វាជាសាររម្លឹកខ្លួនឯងជារៀងរាល់ថ្ងៃថា ព្រះយេស៊ូស្រឡាញ់យើងយ៉ាងណា ដើម្បីរំដោះយើងពីអំពើបាបទ្រង់ហ៊ានបូជាជីវិត នេះជាគន្លឹះជាខ្លឹមសារនៃដំណឹងល្អ ដែលយើងត្រូវតែប្រកាសជាគ្រីស្តបរិស័ទ។ ព្រះសង្រ្គោះមានន័យយ៉ាងម៉េច? អត្ថបទទីមួយចេញពីព្រះគម្ពីរជំរឿនប្រជាជន និយាយអំពីបទពិសោធន៍របស់ប្រជាជនអេព្រីល ដែលពេលនោះធើ្វដំណើរទៅកាន់សេរីភាព ទៅកាន់ប្រទេសអេស៊ីប ទៅដល់ប្រទេសអ៊ីស្រាអែលនៅពេលធ្វើដំណើរក្នុងវាលរហោស្ថានពួកគេគោរពព្រះក្លែងក្លាយ មួយចំនួនពេលនោះជួបពស់មានរាងដូចនាគហើយបងប្អូនយល់ច្រឡំថាជាព្រះសង្រ្គោះ តែនៅពេលដែលសត្វពស់ចឹកមនុស្សឲ្យស្លាប់ទើបដឹងថាអ្វីទាំងនោះជាមា។ ត្រង់នេះបង្ហាញថា អំពើបាបរបស់យើងធើ្វឲ្យជីវិតរបស់យើងពុលរលួយលែងចេះបែងចែកអ្វីជាអ្វី។ ដូចលោកកាល់ឡូអាគូទសជាសន្តបាននិយាយថា “នរណាមើលតែខ្លួនឯង អ្នកនោះមានបាប ប៉ុន្តែនរណាបែរមុខទៅកាន់ព្រះជាម្ចាស់ អ្នកនោះមានជីវិតរស់ឡើងវិញ”។
លោកប៉ូលគាត់និយាយដូចគ្នា គឺព្រះអង្គបានជួយឲ្យយើងបែរមុខទៅកាន់ព្រះជាម្ចាស់! ព្រះអង្គយាងមក លើផែនដីនេះក្លាយជាមនុស្សសាមញ្ញាដើម្បីធ្វើឲ្យយើងទៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុតសាជាថ្មី។ ដោយសារអំពើបាបរបស់យើង នាំឲ្យខ្លួនធ្លាក់ក្នុងអំពើបាប យើងកំពុងឱនកាយដោយសារយើងអស់សង្ឃឹម ហើយព្រះអង្គយាងមក ដើម្បីជួយឲ្យយើងងើបឡើងវិញ។ នេះគឺជាអំណាចនៃព្រះជាម្ចាស់៕
Daily Program
