ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាថាយ (១៨,១៥-២០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព!នៅក្នុងអត្ថបទថ្ងៃនេះតាមម៉ាថាយ (១៨,១៥-២០) ព្រះយេស៊ូមានព្រះបន្ទូលអំពីការផ្សះផ្សារ ភាពអត់ធ្មត់ និងការធ្វើឱ្យដូចសភាពដើម។ ព្រះយេស៊ូមានព្រះបន្ទូលថា ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្តីប្រដៅគាត់ទៅ បើគាត់ស្តាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឱ្យបាត់ឡើយ បើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំពីរនាក់ទៅជាមួយជួយដើរតួដើម្បីសម្រួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់។
ប្រសិនបើគាត់មិនព្រមស្តាប់ពាក្យអ្នកទាំងនោះ ត្រូវនាំយើងនេះទៅប្រាប់ព្រះសហគមន៍។ អត្ថបទនេះណែនាំលោកបូជាចារ្យ បងស្រី បងប្រុស និងអ្នកដឹកនាំព្រះសហគមន៍ពីរបៀបដែលយើងថែរក្សាគ្រីស្តបរិស័ទរបស់យើង ជាពិសេសគ្រីស្តបរិស័ទដែលប្រព្រឹត្តអំពើបាប ឬធ្វើខុសពីច្បាប់ព្រះសហគមន៍។ ទីមួយប្រសិនបើមានគ្រីស្តបរិស័ទណាម្នាក់ប្រព្រឹត្តអំពើបាប អ្នកណែនាំព្រះសហគមន៍ត្រូវការយកចិត្តទុកដាក់ស្តាប់រឿងរបស់គាត់ព្រមទាំងណែនាំគាត់ស្ងាត់ៗ និងលើកលែងទោសឱ្យគាត់។ ប្រសិនបើគ្រីស្តបរិស័ទមិនព្រមស្តាប់អ្នកទេអញ្ជើញគ្រីស្តបរិស័ទនោះមកជួបអ្នកណែនាំព្រះសហគមន៍ពីរ ឬបីនាក់។
ចូរយកចិត្តទុកដាក់ស្តាប់ ហើយរកពិធីដោះស្រាយបញ្ហាដោយពិភាក្សាគ្នា មានន័យថាព្រះសហគមន៍ត្រូវការភាពអត់ធ្មត់ក្នុងការណែនាំគ្រីស្តបរិស័ទដែលប្រព្រឹត្តខុស និងច្បាប់ព្រះសហគមន៍ម្តងហើយម្តងទៀត ដើមឱ្យពូកគាត់ចេះទទួលកំហុសខុសឆ្លងរបស់ខ្លួន នឹងកែប្រែចិត្តគំនិតត្រឡប់មកព្រះសហគមន៍វិញ។ ព្រះយេស៊ូមិនសព្វព្រះហឫទ័យឱ្យគ្រីស្តបរិស័ទណាម្នាក់បាត់ឡើយ ព្រះអង្គសព្វព្រះហឫទ័យសម្តែងធម៌មេត្តាករុណាចំពោះអ្នកមានបាប និងមនុស្សតូចតាច។ ព្រះអង្គតែងតែលើកលែងទោសឱ្យអ្នកមានបាប ហើយធ្វើឱ្យគេដូចសាកភាពដើម គឺធ្វើឱ្យគេក្លាយជាបុត្រធីតារបស់ព្រះជាអម្ចាស់។
ព្រះយេស៊ូជាគំរូសម្រាប់អ្នកណែនាំព្រះសហគមន៍ យើងក៏លើកលែងទោសឱ្យគ្រីស្តបរិស័ទដែលមិនសូវចូលរួមអភិបូជា ឬមិនសូវយកចិត្តទុក្ដាក់ក្នុងសកម្មភាពព្រះសហគមន៍។ ប្រសិនបើព្រះសហគមន៍មិនដាស់តឿនគ្រីស្តបរិស័ទដែលប្រព្រឹត្តខុសនឹងព្រះជាអម្ចាស់ទេ ពួកយើងនឹងបាត់បង់អ្នកនោះជាមិនខាន។ ដូច្នេះព្រះសហគមន៍ត្រូវការយកចិត្តទុកដាក់ស្តាប់បញ្ហារបស់គ្រីស្តបរិស័ទដាស់តឿនគាត់ ដើម្បីយើងរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍របស់ព្រះអង្គ។ ព្រះយេស៊ូក៏មានព្រះបន្ទូលថា ក្នុងចំណោមអ្នករាល់គ្នាប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នាទូលសុំអ្វីក៏ដោយព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខនឹងប្រទានឱ្យជាមិនខាន។
បងប្អូនជាទីគោរព! អត្ថបទនេះណែនាំពួកយើងយកចិត្តទុកដាក់លើការអធិដ្ឋាន ទូលសុំអង្វរព្រះជាម្ចាស់ប្រសិនបើពួកយើងអធិដ្ឋានសុំអង្វរព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងប្រទានព្រះអំណោចទានដល់យើងជាមិនខាន។ ប្រសិនបើយើងរួមចិត្តគំនិតគ្នាទូលអង្វរសុំអ្វីក៏ដោយព្រះបិតាដែលគង់នៅស្ថានបរមសុខនឹងប្រទានឱ្យយើងជាមិនខាន។ សូមឲ្យអត្ថបទនេះជួយគ្រីស្តបរិស័ទក្លាយជាគង្វាលដ៏ល្អ ដើម្បីពួកយើងក្លាយជាទូតនៃការលើកលែងទោស ភាពអត់ធ្មត់ និងគ្រីស្តបរិស័ទទាំងអស់គ្នាឱ្យដូចសភាពដើមគឺឱ្យក្លាយជារូបតំណាងរបស់ព្រះជាអម្ចាស់។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
