ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ អត្ថបទគម្ពីរលូកា ១១,១៤-២៣អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ជម្រាបសួរបងប្អូនទាំងអស់គ្នា នៅក្នុងអត្ថបទដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូ និងប្រជាជនអ៊ីស្រាអែលកំពុងតែឈ្លោះគ្នា ដោយសសារព្រះយេស៊ូបានដេញខ្មោចចេញពីមនុស្សម្នាក់ ហើយគេចោទព្រះយេស៊ូថាគាត់មានអំណាចមកពីបេលសេប៊ូល(ស្តេចខ្មោច)។ ព្រះយេស៊ូថា ការនិយាយបែបនេះគ្មានហេតុផល ប្រសិនបើអំណាចនោះកើតពីស្តេចខ្មោចមែន ចាំបាច់អីត្រូវមាសារតាំងបំបែកគ្នាឯង។
ផ្ទុយទៅវិញយើងអាចនិយាយបានថាមាសាតាំងគឺជាអ្នកបំបែកបំបាក់ រីឯព្រះយេស៊ូគឺជាអ្នកដែលប្រមូល។ ប្រមូលឱ្យយើងរួមជាមួយគ្នា នៅក្នុងគ្រួសារតែមួយ ឱ្យយើងធ្វើជាប្រជាជនតែមួយ ទោះបីយើងមានជាតិសាសន៍ផ្សេងគ្នា មានចរិតលក្ខណៈផ្សេងគ្នា មានទ្រព្យសម្បត្តិផ្សេងគ្នា ព្រះបិតាជាព្រះជាម្ចាស់ឱ្យយើងទៅជាបងប្អូនរួមជាមួយគ្នា។ ប៉ុន្តែមាសារតាំងដែលនៅក្នុងចិត្ត ចង់បំបែកយើង ឱ្យយើងឈ្លោះគ្នា មួលបង្កាច់គ្នា ប្រកាន់គ្នា ឱ្យយើងមិនពេញចិត្តគ្នាទៅវិញទៅមក។
ប្រហែលជាអត្ថបទដំណឹងល្អរំឭកយើងថា យើងនៅខាងណា? យើងជួយបំបែកគេ ឬយើងជួយប្រមូល? យើងខាងមារសាតាំង ឬយើងខាងព្រះយេស៊ូ ឬទាំងពីរ?។ ដូច្នេះ ប្រហែលជាសួរខ្លួនឯងថា តើខ្ញុំចង់ប្រមូល? ប្រសិនបើខ្ញុំឮគេនិយាយដើមគេ ឬអី ប្រហែលជាខ្ញុំឆ្លើយតបវិញថា កុំឱ្យនិយាយដើម តែជួយប្រមូល ធ្វើជាព្រះសហគមន៍តែមួយ។ ពេលខ្លះខ្ញុំនិយាយដើមអំពីលោកអភិបាល ឬលោកបូជាចារ្យ ឬបងស្រី ប្រហែលជាពេលនោះខ្ញុំត្រូវតែភ្ញាក់ខ្លួន ហើយជួយគេវិញ កុំឱ្យយើងបំផ្លាញគ្នានៅក្នុងព្រះសហគមន៍។
ដូច្នេះ កុំភ្លេចព្រះបន្ទូលថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ហើយ! ព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ហើយ សូមយើងមានចិត្តទូលាយ ទទួលស្វាគមន៍ព្រះរាជ្យរបស់ព្រះជាម្ចាស់៕