ថ្ងៃទី១១ ខែវិច្ឆិកា ២០២៥អត្ថបទគម្ពីរ (លូកា ១៧,៧-១០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
ថ្ងៃនេះយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្តជាអង្គម្ចាស់នៃយើង។ ព្រះអង្គបានណែនាំឲ្យយើងទទួលស្គាល់តួនាទីរបស់យើងក្នុងឋានៈជាគ្រីស្តបរិស័ទ។ តើគ្រីស្តបរិស័ទយើងមានតួនាទីអ្វីក្នុងឋានៈយើងជាគ្រីស្តបរិស័ទ?
ច្បាប់ព្រះសហគមន៍បង្កើតរបៀបនៃការរស់នៅរបស់យើងយ៉ាងច្រើន តែវិន័យរបស់ព្រះសហគមន៍សម្រាប់យើងទូទៅ ពិតប្រាកដហើយថាយើងមានកិច្ចការដែលយើងត្រូវធ្វើចំពោះព្រះជាម្ចាស់ និងទីពីរ ចំពោះបងប្អូនឯទៀតៗ គឺកិច្ចការនៃសេចក្ដីស្រឡាញ់ដែលព្រះអង្គបានណែនាំឲ្យយើងធ្វើ។ តើយើងធ្វើអ្វីចំពោះព្រះជាម្ចាស់ការថ្វាយបង្គំព្រះជាម្ចាស់ ការរស់នៅត្រឹមត្រូវស្មោះត្រង់ ចំពោះជំនឿរបស់យើង ឬ ការរស់នៅតាមសេចក្ដីស្រឡាញ់ដោយ យោគយល់នូវអំពីព្រះជាម្ចាស់។
ពិតមែនគ្រីស្តបរិស័ទយើងមានកាតព្វកិច្ចត្រូវតែទៅព្រះវិហារ សារភាពបាប និងត្រូវតែទទួលព្រះកាយ។ នេះជាកាតព្វកិច្ចទូទៅ។ ប៉ុន្តែក៏មានកាតព្វកិច្ចតួនាទីសម្រាប់យើងធ្វើ ចំពោះបងប្អូនឯៗទៀត និងព្រះសហគមន៍ដែរក៏ដូចជាការធ្វើកិច្ចធម៌មេត្តាករុណា និងកិច្ចការនៃការចែករំលែកឲ្យព្រះសហគមន៍ តាមលទ្ធភាពរបស់យើង។
បងប្អូនជាទីស្រឡាញ់! អ្វីៗទាំងអស់នេះហើយយើងចាត់ទុកថាជាតួនាទីរបស់យើងកាតព្វកិច្ចរបស់យើង។ ដូចព្រះបន្ទូលថ្ងៃនេះ! ពេលដែលអ្នកបម្រើឃើញព្រះជាម្ចាស់មកវិញ ហើយព្រះអង្គក៏បានឃើញយើងបានបំពេញកាតព្វកិច្ចរបស់យើងយ៉ាងល្អយើងក៏ទៅនិយាយថា ខ្ញុំគ្រាន់តែជាអ្នកបម្រើដែលត្រូវតែធ្វើកិច្ចការដែលត្រូវធ្វើតែប៉ុណ្ណោះ។ នេះមានន័យថាយើងឲ្យតែធ្វើយ៉ាង ម៉េចដើម្បីបំពេញកិច្ចការរបស់យើងតាមការណែនាំរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត យើងក៏ចាត់ទុកថា យើងជាគ្រីស្តបរិស័ទល្អហើយ។
និយាយហ្នឹងគឺទូលាយណាស់សម្រាប់កិច្ចការរបស់យើងគ្រីស្តបរិស័ទ ប៉ុន្តែបងប្អូនដឹងហើយថាកិច្ចការ នៃ សេចក្ដីស្រឡាញ់កាលណាយើងបំពេញយ៉ាងល្អ យើងចេះលើកឡើងទុកឲ្យគេយើងចេះអធិស្ឋានឲ្យគេ យើងមានចិត្តធម៌មេត្តាករុណា យើងមានការស្មោះត្រង់ជាមួយព្រះជាម្ចាស់ អ្វីៗទាំងអស់ដែលយើងបាន ធ្វើទាំងអស់នេះ ក៏អាចចាត់ទុកថាយើងបានបំពេញកាតព្វកិច្ចរបស់យើង។ សំខាន់គឺកិច្ចការដែលយើងត្រូវតែធ្វើចំពោះព្រះជាម្ចាស់និងចំពោះបងប្អូនអ្នកទៀតៗ។ កិច្ចការល្អធម៌មេត្តាករុណា ឬអ្វីក៏ដោយក៏សូមឲ្យបងប្អូនបំពេញយ៉ាងល្អ។ នៅពេលនោះយើងហាក់ដូចជាអ្នកបម្រើមួយ របស់ព្រះអង្គនៅពេលក្រោយយើងអាចឆ្លើយតបព្រះអង្គថាខ្ញុំមានតួនាទីគ្រាន់តែបម្រើ។ ព្រះជាម្ចាស់នឹងប្រទានរង្វាន់ ប្រទានអំណោយទានឲ្យយើងយ៉ាងពិតប្រាកដដោយសារព្រះអង្គយល់ថាយើងជា អ្នកបម្រើដ៏ស្មោះត្រង់ ហើយធ្វើតាមកិច្ចការដែលព្រះអង្គបានប្រាប់ឲ្យយើងធ្វើតាមការត្រាស់ហៅដែល យើងបានទទួលព្រះពីព្រះអង្គរៀងៗខ្លួនហើយដែរ។ សូមព្រះជាម្ចាស់ប្រទានពរឲ្យអស់បងប្អូន៕