ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥អត្ថបទគម្ពីរ លូកា (១១,២៧-២៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

នៅថ្ងៃនេះយើងស្ដាប់សន្តលូកា មានស្ត្រីម្នាក់សរសើរថាអ្នកដែលបានបង្កើតលោក នឹងមានកិត្តិយសដ៏ខ្លាំងដ៏ល្អ គឺជាប់និងសាច់ឈាមរបស់លោក។ ប៉ុន្តែ! ព្រះយេស៊ូទ្រង់ឃើញថា ការជាប់ជាសាច់ញាតិខាងវិញ្ញាណល្អប្រសើរជាងការជាប់ជាសាច់ញាតិរបស់យើងជាបងប្អូនទៅទៀត។ ដោយព្រះអង្គឃើញថាពេលណាយើងជាប់ខាងវិញ្ញាណជាមួយព្រះអង្គ យើងនឹងបានដូចព្រះអង្គគឺទាំងការរស់នៅ ការគោរពស្រឡាញ់កោតសរសើរព្រះជាម្ចាស់ធ្វើឲ្យជីវិតរបស់យើងមានព្រះជាម្ចាស់ដែលព្រះអង្គគង់នៅជាមួយ ហើយធ្វើឲ្យជីវិតទាំងមូលរបស់យើង ជាប់នឹងព្រះជាម្ចាស់ដូចគ្នា។
ដូច្នេះ ព្រះយេស៊ូដូចជាគាប់ព្រះហឫទ័យ ដែលឲ្យមនុស្សទាំងអស់មានសិទ្ធិចូលក្នុងព្រះសហគមន៍ ចូលជាគ្រួសាររបស់ព្រះអង្គ តាមជីវិតខាងវិញ្ញាណប្រសើរជាងខាងលោកីយ៍។ នៅថ្ងៃដែលយើងនឹករំលឹកដល់សន្តៈយូហានប៉ូលទី២៣។ យើងសូមទូលអង្វរព្រះជាម្ចាស់! ដើម្បីឲ្យជីវិតរបស់យើងចូលទៅក្នុងចិត្តគំនិត របស់ព្រះជាម្ចាស់ ក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ខាងវិញ្ញាណ។ ដែលធ្វើឲ្យយើងចេះរួបរួមគ្នា គោរពគ្នា ស្រឡាញ់គ្នា កោតសរសើរ លើកតម្កើងព្រះជាម្ចាស់។
ជាពិសេស ខ្ញុំក៏បន្តទូលអង្វរព្រះជាម្ចាស់ នឹងសូមបងប្អូនរួមគ្នាអធិដ្ឋានដើម្បីជម្លោះនៅព្រំដែនដែលបងប្អូនយើងនៅតែជួបទុក្ខលំបាកវេទនាត្រូវចាកចេញពីផ្ទះសម្បែង នឹងព្រាត់ប្រាស់គ្រួសារធ្វើឲ្យជីវិតនិងជីវភាពរងការលំបាក។
នៅថ្ងៃគោរពសន្តយូហានប៉ូលទី២៣នេះ សូមឲ្យព្រះសហគមន៍ទាំងមូលចេះរួបរួមគ្នា លើកតម្កើងតាមភាសា តាមវប្បធម៌របស់យើង ដែលអង្គសន្និបាតបានជួយឲ្យប្រទេសនីមួយៗមាននៅ ប្រពៃណី វប្បធម៌ អរិយធម៌ និងភាសារបស់ខ្លួន អាចជួបជុំគ្នា ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាម៉ែន៕
Daily Program
