ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរលូកា ២៤,៣៥-៤៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
យើងបានប្រារព្ធពិធីបុណ្យចម្លងហើយ រីឯព្រះយេស៊ូក៏មានព្រះជន្មរស់ឡើងវិញ។ ថ្ងៃនេះទ្រង់បង្ហាញ និងសម្តែងព្រះអង្គឱ្យក្រុមសាវ័កឃើញផ្ទាល់នឹងភ្នែក អាចប៉ះព្រះអង្គ និងឃើញព្រះអង្គសោយព្រះស្ងោយជាមួយពួកគេទៀតផង។ ខណៈពេលដែលព្រះយេស៊ូយាងចូលក្នុងផ្ទះរបស់ក្រុមសាវ័ក ព្រះអង្គមិនបានស្តីបន្ទោសឱ្យគេរឿងដែលគេបានបោះបង់ព្រះអង្គចោលនៅពេលព្រះអង្គត្រូវបានទាហានចាប់។
ប៉ុន្តែ! ព្រះអង្គប្រោសប្រទានសេចក្តីសុខសាន្ត ដោយសុំឱ្យសេចក្តីសុខសាន្តគង់នៅជាមួយបងប្អូនគឺព្រះអង្គលួងលោមចិត្តរបស់ក្រុមសាវ័កដែលប្រហែលជាអស់សង្ឃឹម ឬពិបាកចិត្តដោយសារគេបានបោះបង់ព្រះយេស៊ូចោល។ ចំពោះយើងវិញប្រហែលជាយើងគួរតែធ្វើដូច្នេះដែរ ពេលខ្លះយើងមានអារម្មណ៍ថាពេលអ្នកដ៏ទៃធ្វើខុសយើងចង់ស្តីបន្ទោសឱ្យគេភ្លាមៗ ប៉ុន្តែយើងគួរតែលើកទឹកចិត្ត ឬណែនាំគេតាមរបៀប សុភាពរាបសារដូចព្រះយេស៊ូ។
ដូច្នេះ សុំឱ្យយើងធ្វើតាមគំរូរបស់ព្រះយេស៊ូដែលទទួលសេចក្តីសុខសាន្តពីព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គដែលបានឱ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយនឹងត្រាស់ហៅយើងឱ្យមានជីវិតរស់ឡើងវិញដែរ ប៉ុន្តែឱ្យយើងមានរបៀបរស់នៅផ្សេងពីមុនកុំឱ្យយើងស្តីបន្ទោសភ្លាមៗចំពោះអ្នកដទៃ ប៉ុន្តែឱ្យយើងចេះលើកទឹកចិត្តគ្នាទៅវិញទៅមកដោយមានចិត្តស្លូតបូត៕