ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ២០,១១-១៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

សូមជម្រាបសួរ បងប្អូនជាទីស្រឡាញ់! រីករាយបុណ្យចម្លង យើងចូលក្នុងសប្ដាហ៍ដ៏សក្ការៈមួយ គឺ​សប្ដាហ៍​ដំបូងនៃបុណ្យចម្លង។ ថ្ងៃអង្គារនេះបងប្អូនដឹងហើយថា ព្រះយេស៊ូបង្ហាញ​ព្រឹត្តិការណ៍​នៃការរស់​ឡើង​​វិញរបស់ព្រះអង្គឲ្យស្ត្រីម្នាក់គឺម៉ារី ម៉ាដាឡា។ ស្ត្រីនោះជាគំរូរបស់យើងម្យ៉ាងថា នៅពេល​យើងស្គា​ល់​ព្រះយេស៊ូហើយ ពិតមែនយើងអាចមានស្គាល់ព្រះអង្គតាមរបៀបដែលយើងគិត។ តាមរបៀបព្រះយេ​ស៊ូ​បង្ហាញឲ្យម៉ារី ម៉ាដាឡាឃើញជាបៀបថ្មី ព្រះយេស៊ូរស់ឡើងវិញ។

ដូច្នេះ ការរស់ឡើងវិញរបស់ព្រះអង្គ គឺជាកម្លាំងរបស់បងប្អូន។ យើងត្រូវតែទទួលទស្សនៈថ្មី ជីវិតថ្មី ​របៀប​រស់​នៅថ្មី ដែលមិនជាប់ពាក់ព័ន្ធ ឬក៏ទៅតាមរបៀបចាស់ នៅក្នុងជីវិតលោកីយ៍​នេះ​ទៀត​ទេ​។ សូមឲ្យបង​ប្អូនរួមធ្វើដំណើរជាមួយម៉ារី ម៉ាដាឡា ពេលជួបព្រះអង្គទោះបីដំបូង​មិនទាន់​ស្គាល់​ព្រះអង្គក៏ដោយ តែ​ពេល​​​ព្រះអង្គហៅឈ្មោះរបស់ម៉ារី ម៉ាដាឡា ក៏ដូចព្រះអង្គហៅ​យើងម្នាក់ៗ​តាម​ឈ្មោះ ដើម្បី​ឲ្យ​យើងភ្ញា​ក់​រឭក​ថា ព្រះយេស៊ូមិនឃ្លាតឆ្ងាយពីយើងទេ។ ព្រះអង្គគង់​នៅ​ជា​មួយ​យើង ជាពិសេសតាមរយៈព្រះ​កាយ ព្រះលោហិត ដែលយើងទទួលក្នុង​ពិធី​អភិបូជា។

បងប្អូនដឹងទេថា អភិបូជារាល់ថ្ងៃអាទិត្យ គឺអភិបូជានៃបុណ្យចម្លង គឺការបន្តអំណរសប្បាយនៃបុណ្យចម្លង ការរស់ឡើងវិញរបស់ព្រះអង្គ ឲ្យជារូបរាងនៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃ។ សូមឲ្យជីវិតថ្មីដ៏រុងរឿង​របស់​ព្រះយេស៊ូគ្រីស្ត ជាជីវិតថ្មីសម្រាប់យើងដែរ។ បងប្អូន! ឲ្យយើងមានគ្រឹះ ឲ្យយើងមានគំរូ ឲ្យ​យើង​មាន​ព្រះជា​ម្ចាស់ ជាពិសេសព្រះយេស៊ូគ្រីស្ត ដើរជាមួយយើងនៅក្នុងជីវិតនេះ ទៅកាន់ជីវិតដ៏រុងរឿង​មែន​ទែន​នៅ​ឃ្លាចុងក្រោយដែរ។ សូមព្រះជាម្ចាស់ប្រទានពរ។ អាម៉ែន៕

Daily Program

Livesteam thumbnail