ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាកុស (៦,១-៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពនៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះតាមលោកម៉ាកុស(៦,១-៦)អ្នកភូមិស្រុករបស់​ព្រះយេស៊ូ​​​​បដិសេធ​​មិនព្រមទទួលព្រះយេស៊ូទេ។ ព្រះយេស៊ូ និងសាវ័កបានធ្វើដំណើរទៅភូមិស្រុករបស់ព្រះអង្គ លុះ​ដល់ថ្ងៃសម្ប័ត ព្រះយេស៊ូបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ។ មនុស្សជាច្រើនដែល​បាន​ស្តាប់​ព្រះអង្គ​​ងឿងឆ្ងល់ក្រៃលែង ពួកគេសួរសំណួរ នឹងនិយាយគ្នាថា តើគាត់ដឹងសេចក្តីទាំងនេះមកពីណា?

ប្រាជ្ញា​ដែល​គាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះកើតឡើងដោយវិធីណា​? ពួក​គេ​និយាយគ្នាទៀតថា តើអ្នកនេះមិនមែនជាជាងឈើជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យូ​សេប យូដា និងស៊ីម៉នទេឬ? ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបានឡើយ ព្រះយេស៊ូមាន​ព្រះ​បន្ទូល​​ទៅគេថា ធម្មតាគេមើលងាយព្យាការីតែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងនៅក្នុងផ្ទះ​របស់​លោ​ក​ប៉ុណ្ណោះ។

នៅទីនេះព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយបានត្រឹមតែដាក់ព្រះហស្តលើអ្នកជំងឺខ្លះ ដើម្បីប្រោស​គេ​ឱ្យបានជាប៉ុណ្ណោះ។ បងប្អូនជាទីគោរព! ព្រះយេស៊ូនឹកឆ្ងល់ដោយឃើញអ្នកភូមិ ក្រុម​គ្រួសារ និង​ផ្ទះ​របស់​លោក​គ្មានជំនឿបែបនេះ។ ជំនឿទៅលើព្រះជាអម្ចាស់មានសារៈសំខាន់​ណាស់​​ជីវិតជា​គ្រីស្ត​បរិស័ទ អ្នក​កាន់​ជំនឿអាចទទួលស្គាល់ព្យាការីបាន អ្នកស្គាល់ជំនឿអាចទទួលព្យាការីបានដែរ។ អ្នក​ដែល​ជឿ​លើ​ព្រះ​អម្ចាស់អាចទទួលការសង្គ្រោះពីព្រះអង្គ។ សរុបមកព្រះជា​អម្ចាស់​អាច​ធ្វើការ​អស្ចារ្យ​បាន​ ប្រសិន​ជា​មាន​ជំនឿ​ទៅលើព្រះអង្គ។

នៅក្នុងអត្ថបទថ្ងៃនេះព្រះយេស៊ូយាង​ចូល​នៅ​ក្នុងភូមិស្រុករបស់ព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យឱ្យ​អ្នក​ភូមិជឿលើព្រះអង្គ និងជាសះ​ស្បើយ​ពី​ជំងឺ​នានា ប៉ុន្តែព្រះអង្គមិនបានធ្វើការអស្ចារ្យ​ដោយសារអ្នក​ភូមិ​ និ​ង​ក្រុមគ្រួសាររបស់ព្រះអង្គ​​បដិសេធមិន​ព្រមជឿលើព្រះអង្គ។ បងប្អូនជាទីគោរពអត្ថបទនេះ​អញ្ចើញ​គ្រីស្ត​បរិ​ស័ទ​ពិនិត្យមើលជំនឿ​របស់​ខ្លួនឯង​ផ្ទាល់។ យើងជាគ្រីស្តបរិស័ទយូរឆ្នាំហើយ ​យើង​ចូលរួម​អភិ​បូជា​ជា​រៀង​រាល់ថ្ងៃ យើងស្តាប់​ព្រះបន្ទូល និងទទួលព្រះកាយព្រះគ្រីស្តរាល់ថ្ងៃអាទិត្យ យើង​ចូល​រួម​សកម្មភាព​​ព្រះ​សហ​គមន៍​យ៉ាង​សកម្ម ប៉ុន្តែ! តើយើងមានជំនឿលើព្រះ​ជាអម្ចាស់​ដែរ​ឬទេ? តើយើងជឿថាព្រះអង្គអាច​ធ្វើ​ការអស្ចារ្យចំពោះយើងដែរឬយ៉ាងណា?

ប្រសិនបើយើងមានជំនឿលើព្រះអង្គ! យើងនឹងអាច​ទទួលអ្វីៗ​ទាំង​អស់​ដែលយើង​សុំពី​ព្រះអង្គ​ជា​មិ​ន​ខាន​ យើងស្រេកទូលអង្វរព្រះអង្គរហូតដល់ព្រះអង្គទត​មើល​ពួក​យើងដោយសេចក្តីស្រឡាញ់ ដូច្នេះ​យើង​ត្រូវ​តែ​អធិដ្ឋានដោយជឿលើព្រះអង្គ។ សូមព្រះជា​អម្ចាស់​ប្រ​ទានពរយើង៕

Daily Program

Livesteam thumbnail