ថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤ អត្ថបទគម្ពីរ ម៉ាកុស ១២,១៨-២៧អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ កាឡូស អេឌូអាដូអាល់ហ្វារ៉ូ

ថ្ងៃពុធសប្តាហ៍ទី៩រដូវធម្មតា អត្ថបទថ្ងៃនេះ​សន្តប៉ូលជាគ្រីស្តទូត​ជាសាវ័ក​របស់ព្រះយេស៊ូ ពីមុនគាត់​ជា​អ្នក​បៀ​តបៀនព្រះសហគមន៍ ជាអ្នកប្រឆាំងព្រះសហគមន៍ ប៉ុន្តែក្រោយ​ពេល​បានជួបព្រះយេស៊ូ សន្តប៉ូល​បាន​កែប្រែ និងផ្លាស់ប្តូរជីវិតមកជាអ្នកបម្រើព្រះជាម្ចាស់វិញ។ ហេតុអ្វីបានគាត់កែប្រែ និងផ្លាស់ប្តូរ? ដោយ​សារគាត់បានឃើញព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ហើយព្រះអង្គបានសន្យាថា អស់អ្នកដែល​ជឿ​ជាក់លើព្រះយេស៊ូនឹងទទួលជីវិតអស់កល្បជានិច្ច។

ចាប់ពីពេលនោះមកសន្តប៉ូលជាសាក្សីនៃជំនឿ សេចក្តីស្រឡាញ់ ការប្រណីសន្តោស និង​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់ដល់មនុស្សលោក។ អស់អ្នកដែលវង្វេង និងជាប់ជាមួយទ្រព្យសម្បត្តិ​លោកិ​យ៍ ក្រោយ​ជួប​ព្រះជាម្ចាស់​នឹងយល់ សម្បត្តិ​លោកិយ៍ និងទ្រព្យសម្បត្តិ​មិន​អាច​ធើ្វ​​ឱ្យជីវិតរបស់យើង​រស់ឡើងវិញ​មិន​បាន​ទេ ប៉ុន្តែព្រះជាម្ចាស់អាច​ឱ្យជីវិតដ៏រុងរឿង​គឺជីវិត​អស់​កល្ប​ជា​និច្ច​ដល់អស់អ្នកដែលជឿលើព្រះអង្គ។

តាមរយៈព្រះយេស៊ូគ្រីស្តបានជំរះចិត្តគំនិត ជីវិតយើង​ឱ្យទទួលកម្លាំងថ្មី និងព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ ព្រះវិញ្ញា​ណ​ដ៏វិសុទ្ធជាពន្លឺដែលណែនាំយើងឱ្យបម្រើព្រះជាម្ចាស់ អស់​អ្នកដែលបម្រើព្រះជាម្ចាស់​នឹងជួបជីវិត​អស់​កល្បជា​និច្ច។ អត្ថបទដំណឹងល្អថ្ងៃនេះយើងឃើញ​ខាងគណៈផារ៉ាស៊ីគាត់​មិនជឿថាមាន​ជីវិត​អស់​កល្ប​ជា​និច្ច​ គាត់មិនជឿថាមានទេវទូត ឬមានវិញ្ញាណទេ គាត់ជឿពេលយើងបម្រើព្រះជាម្ចាស់ ព្រះជាម្ចាស់ជួយ​យើង​នៅជីវិតនេះ ប៉ុន្តែអត់មានជីវិតដ៏រុងរឿង អត់មានវិញ្ញាណទេ។

ពេលគាត់មកគាល់ព្រះយេស៊ូ​គាត់​មាន​សំណួ​រថា តាមវិន័យរបស់លោកម៉ូសេមានប្រសាសន៍ថា បុរសម្នាក់​រៀប​ការនឹងស្រ្តីម្នាក់បានស្លាប់ដោយគ្មានកូន ប្អូនៗរបស់គាត់ត្រូវរៀបការនឹងបងថ្លៃនេះដើម្បីបន្ត​ពូជបង​ដែល​បានស្លាប់។ គេបានដាក់ឧទារហណ៍ដើម្បីសាកល្បងព្រះយេស៊ូ នៅពេលមានជីវិតអស់​កល្ប​ជានិច្ច​មានជីវិតថ្មី តើស្រ្តីនេះ នឹងត្រូវមកជាប្រពន្ធរបស់បងប្អូនមួយណាឲ្យប្រាកដ! ដោយ​សារទាំងប្រាំពីរអ្នក​បាន​យកគាត់​ជា​ប្រពន្ធ ព្រះយេស៊ូមានព្រះបន្ទូលថា អ្នករាល់គ្នាមិនយល់អំពីឫទ្ធានុភាពរបស់ព្រះជា​ម្ចាស់​អំពី​គោល​បំណង​របស់ព្រះជាម្ចាស់គឺព្រះជាម្ចាស់មិនគិតដូចមនុស្សលោកនេះទេ​​។

ព្រះជាម្ចាស់គិតពីវិញ្ញាណរបស់យើង នៅពេលយើងស្លាប់យើងមិនត្រូវការមានម្ហូប យើងមិនត្រូវការយក​ប្រពន្ធ​ប្តីទេ យើងទៅជាវិញ្ញាណដោយសារ​ព្រះជាម្ចាស់បានបង្កើតយើងព្រះជា​ម្ចាស់បានដាក់វិញ្ញាណ​នៅ​ក្នុង​ខ្លួនយើង ព្រះអង្គចែកវិញ្ញាណរបស់ទ្រង់ឱ្យយើង យើងមិនជាប់នឹងលោកកិយ៍​នេះ​ទេ អស់អ្នកដែល​ជឿ​នឹង​មានជីវិតរស់ឡើងវិញ។ ពេលយើងស្លាប់យើងមិន​ត្រូវការ​របៀបលោកិយ៍នេះទេ វិញ្ញាណរបស់យើង​ជាប់​ជាមួយព្រះជាម្ចាស់នៅស្ថានបរមសុខ។

ប៉ុន្តែអ្វីដែល​គាត់​មិន​ជឿនោះ គឺថាមានជីវិតរស់ឡើងវិញ គាត់មិនយល់ពីពាក្យសន្យា និងព្រះគម្ពីររបស់​ព្រះជា​ម្ចាស់ គាត់អត់យល់ពីព្រះបន្ទូលដែលព្រះយេស៊ូបានមកប្រកាស ក្នុងគម្ពី​រព្រះជាម្ចាស់​មាន​ថ្លែងថា ពេលលោកម៉ូសេជួបព្រះជាម្ចាស់នៅលើភ្នំព្រះជាម្ចាស់បាន​មានព្រះបន្ទូលជា​មួយលោក​ម៉ូសេ​ថា៖  “ខ្ញុំជា​ព្រះរបស់លោកអាប្រាហាំម ខ្ញុំជាព្រះរបស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប និងគាត់​បាន​ស្លាប់​យូរទៅ​ហើយ”។  

ប៉ុន្តែគាត់ជាព្រះរបស់មនុស្សដែលនៅរស់! ដែលមានជីវិត! ព្រះជាម្ចាស់​មិនមែន​ជាព្រះរបស់​មនុស្សដែ​ល​បាន​ស្លាប់ទេ។ ថ្ងៃនេះបងប្អូនទាំងអស់គ្នា ព្រះយេស៊ូមកពង្រឹងក្តីសង្ឃឹម​របស់យើងដែលមាន​ព្រះបន្ទូល​សន្យា​ថា យើងមិនជាប់នឹងទ្រព្យសម្បត្តលោកិយ៍ទេ គឺយើងជាប់និងព្រះវិញ្ញាណរបស់​ព្រះជាម្ចាស់​អស់​អ្នក​ដែល​ជឿ និងសង្ឃឹមលើព្រះជាម្ចាស់នឹងទទួលទីមួយគឺការលើកលែងទោសពីអំពើបាបទាំងអស់ និង​ទទួល​​ជីវិត​ដ៏រុងរឿង។ បងប្អូនទាំងអស់គ្នាកុំខ្វល់ខ្វាយពេកពីសម្បត្តិលោកិយ៍ និងបញ្ហានៅក្នុង​លោកិយ៍​នេះ​ ប៉ុន្តែ​អ្វី​ៗ​ដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធគឺនៅជាមួយយើងអស់កល្បជានិច្ច។

សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន ជាពិសេសអស់អ្នកដែលកំពុងជួបបញ្ហា និងទុក្ខលំបាក ការពិបាកនៅក្នុងជីវិតឱ្យទទួលកម្លាំងថ្មីពីព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ៕

Daily Program

Livesteam thumbnail