ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាថាយ ២៨,១-១០អត្ថាធិប្បា​យគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

បងប្អូន! បុណ្យចម្លងជាបុណ្យកំពូលនៃពិធីបុណ្យនៃគ្រី​ស្តសាសនាយើង ព្រះយេស៊ូ​ដែល​បាន​សុគត​និងមានព្រះជន្មរស់ឡើងវិញ។ សេចក្តីដែលព្រះអង្គបានមានព្រះជន្ម រស់ឡើងវិញ ដែលធ្វើ​ឱ្យអ្វីៗ​ដែល​កន្លង​ហួសទៅគឺព្រះអង្គបានឈ្នះនូវភាពងងឹតទៅពន្លឺ។ ព្រះអង្គបានឈ្នះសេចក្តីអាក្រក់ទៅសេចក្តីរុងរឿង ព្រះអង្គបានឈ្នះសេចក្តីស្លាប់មកមានព្រះជន្មរស់​ឡើ​ងវិញ។

ដូច្នេះ បុណ្យចម្លងដែលប្រជាជនអ៊ីស្រាអែលបានឆ្លងពីទាសករទៅ​សេរីភាពបានឆ្លងពីដីនៃ​ទាស​ករទៅរក ដីនៃសន្យាថ្មី។ សេចក្តីទាំងអស់នេះធ្វើឱ្យព្រះសហគមន៍ទូរទាំ​ងពិភពលោកមាន​អំណរ​សប្បាយ​​រីករាយ នៅ​រាត្រីបុណ្យចម្លងនេះ យើងនឹងទទួលនូវជីវិតថ្មីនិង ឃើញបេក្ខ​ជន​ជាច្រើន បង​ប្អូនដែលបាន​ទទួល​ពិធីជំហានទីពីរ  នឹងបានទទួលពិធីជ្រមុជទឹកកំ​ណើត​ថ្មី​នៅរាត្រីបុណ្យចម្លង​នេះ​។ មានន័យថា​អតីត​កាល​កន្លង​ហួសទៅឥឡូវនេះ បានកើតជាថ្មីដោយ​​សា​រតែ ព្រះយេស៊ូព្រះ​អង្គ​បានមានព្រះជន្មថ្មីដ៏រុងរឿង។ អាឡេ​លូយ៉ា! អាឡេលូយ៉ា!

 

Daily Program

Livesteam thumbnail