អាប្រាហាម ម៉ាស្ល៉ូ អ្នកចិត្តសាស្រ្តដែលចែងតម្រូវការរបស់មនុស្ស

លោកអាប្រាហាម ហារ៉ូដ ម៉ាស្ល៉ូ កើតនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩០៨ នៅសង្កាត់​ប្រូក​​គ្លីន ទីក្រុង​​ញូយ៉ក និង​ទទួលមរណភាព​នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៧០ នៅទីក្រុងម៉េនឡូ រដ្ឋកាលីហ្វ័រនី សហរដ្ឋ​អាម៉េរិក។ លោកគឺជាអ្នកចិត្តវិទ្យាមនុស្សជាតិនិយម របស់អាម៉េរិក ដែល​ជាបិតាស្វែងយល់​អំពី​មនុស្សខាងផ្នែកចិត្តវិទ្យា។ លោកត្រូវបានស្គាល់ សម្រាប់ការ​ពន្យល់​អំពីការជំរុញទឹកចិត្ត​តាម​​រយៈថ្នាក់ពីរ៉ាមីដនៃតម្រូវការរបស់មនុស្ស។

លោកអាប្រាហាម ម៉ាស្ល៉ូ គឺជាកូនប្រុសច្បងដែលមានបងប្អូន ៧នាក់ ពី​គ្រួសារ​អន្តោប្រវេសន៍​ជ្វីបម​កពីប្រទេសអ៊ុយក្រែន ដែលមកដល់អាម៉េរិកមិនដល់​មួយ​ឆ្នាំ​ផង​មុន​លោក​ចាប់​កំណើត។ បន្ទាប់ពីសង្រ្គាមលោកលើកទី២ លោកម៉ាស្ល៉ូ បាន​ចាប់​ផ្តើម​ចោទសួរអំពីរបៀប​ដែលអ្នកចិត្ត​វិទ្យាឈានទៅដល់​សេចក្តីសន្និដ្ឋានរបស់ពួកគេ ហើយបើ​ទោះ​បីជាលោក​មិន​បដិសេធ​​ទាំង​ស្រុង លោកមានគំនិតផ្ទាល់ខ្លួនរបស់លោក​អំពីការយល់ដឹង និងដួងព្រលឹង​មនុស្ស។

លោកម៉ាស្ល៉ូ តែងស្ថិតនៅជាសេចក្តីយោងរបស់អ្នកចិត្តវិទ្យាជាច្រើននៅក្នុងពិភពលោក​ទាំង​មូល លោកត្រូវបានស្គាល់នៅក្នុងចិត្តវិទ្យាការងារសម្រាប់ការសិក្សាអំពីការជំរុញទឹកចិត្ត ជា​រឿយៗ ត្រូវបានតំណាងដោយរូបភាពពីរ៉ាមីដ ដែលគេត្រូវឡើងកម្រិតបន្តៗ បន្ទាប់គ្នាដើម្បី​ឈាន​ទៅរកការពេញចិត្តទាំងស្រុងនៃតម្រូវការ។ ជួនកាល លោកត្រូវបានចាត់ទុកជាអ្នក​ចាប់​ផ្តើម​នៃចិត្តវិទ្យាមនុស្ស និងដូចជាតំណាងនៃ​ចិត្ត​វិទ្យា​អន្តរបុគ្គល ដែលចាប់អារម្មណ៍​ទៅ​នឹង​​វិមាត្រ​ដួងព្រលឹងរបស់មនុស្ស និងសភាពសម្ប​ជញ្ញៈ​ដាច់ដោយឡែក។

ក្នុងការព្យាបាលចិត្តវិទ្យា លោកម៉ាស្ល៉ូ ដាក់មូលដ្ឋាន​ការសិក្សាស្រាវជ្រាវរបស់លោកទៅលើ​ឆន្ទៈ ការប៉ុងប៉ង និងដាក់រូបមន្តលើទ្រឹស្តីវិជ្ជមានដែលពេញចិត្ត​នៃតម្រូវការទ្រឹស្តី។ គ្រប់អ្វីៗ​គឺ​ស្ថិត​នៅស្របទង្វើ​ជាក់ស្តែង ត្រូវបានគេស្គាល់ និងពិនិត្យឃើញ។

នៅអំឡុងអាជីបរបស់លោក លោកម៉ាស្ល៉ូ បានចាប់អារម្មណ៍ជាសំខាន់​ទៅលើការជំរុញ​ទឹក​ចិត្ត​ជាន់​ខ្ពស់របស់មនុស្សនៅក្នុងជាន់ថ្នាក់ពីរ៉ាមីដ (ការបំពេញបានខ្លួនឯង) ក្នុងសភាព​ពេញលេញ និង​​បទពិសោធន៍​ពេញចិត្តខ្លាំងបំផុតនៃក្តីប្រាថ្នារបស់ខ្លួន ព្រមទាំងមូលដ្ឋានគ្រឹះ​នៃសុខភាព​ចិត្ត​វិទ្យា។

ពីរ៉ាមីដនៃតម្រូវការមានន័យថា មនុស្សឈានដល់ការអភិវឌ្ឍពេញលេញនៃចិត្តវិទ្យារបស់ខ្លួន ដែល​ធ្វើឲ្យគេពេញចិត្តគ្រប់​ទិដ្ឋភាពនៃជីវិតរបស់ខ្លួន មានចិត្តសាស្រ្តល្អ សុវត្ថិភាព ស្នេហា​រូបរាង ការឲ្យតម្លៃខ្លួនឯង និងការបំពេញខ្លួនឯងបាន ឬការបង្កើតថ្មី។

ទោះបីជាមើលទៅច្បាស់លាស់​សម្រាប់ដំណាក់កាលនៃពីរ៉ាមីដ​នៃការរីកចម្រើន លោកម៉ាស្ល៉ូ បាននិយាយ​ក្នុងស្នាដៃមួយ​នៅឆ្នាំ១៩៤៣ ថា តម្រូវការរបស់មនុស្សគឺជាលំហូមួយ​ដែលមាន​ថាមភាព ជាមួយនឹងតម្រូវការជាច្រើន​ដែលមានវត្តមាននៅក្នុងខ្លួនរបស់មនុស្សម្នាក់នៅក្នុង​ពេលដំណាលគ្នា។

ជាន់ថ្នាក់នេះ​ជាទូទៅ គឺតំណាងនៅក្រោមទម្រង់ពីរ៉ាមីដ ដែលពីបាទ ទៅដល់កំពូល បង្ហាញ​នូវ​កម្រិតតម្រូវការទាំង ៥។

នៅ​បាត គឺតម្រូវការចាំចាប់ មានដូចជា ការឃ្លាន និងស្រេក។ ជាន់ទី២ តម្រូវការខាង​សន្តិសុខ និងផលិតកម្ម មានដូចជា មានដំបូលជ្រក ឬ​ការធានា​ឲ្យល្អ។ ទិដ្ឋភាពទាំងពីរនេះ ធានា​ការរស់រានខាងរាងកាយ​សម្រាប់មនុស្សម្នាក់។ ជាន់ទី៣ គឺតម្រូវការរូបកាយ តម្រូវការ​ខាង​សង្គម ដែលឆ្លុះបញ្ជាំងឆន្ទះ​ធ្វើជាផ្នែក​ក្នុង​គ្រួសារ ក្រុម និងកុលសម្ព័ន្ធមួយ។ ជាន់ទី៤ គឺ​ជា​តម្រូវការត្រូវការកិត្តិយស់របស់ខ្លួនឯង ដែលអាចមើលឃើញខ្លួនឯង​នៅក្នុងកញ្ចក់រាងរាល់​ព្រឹក​សម្រាប់តម្រូវការខាងចិត្តសាស្រ្ត។ ចុងក្រោយ នៅកំពូលនៃពីរ៉ាមីដ គឺតម្រូវការទាំងអស់​ដែល​លេចជារូបរាងឡើង។

លោកអាប្រាហាម ហារ៉ូលដ ម៉ាស្ល៉ូ បានទទួលមរណភាពដោយជំងឺបេះដូង នៅពេលចុង​បញ្ចប់នៃជីវិត។

 

Daily Program

Livesteam thumbnail