សួយ​ វេនទី អធិរាជទទួលបេសកកម្មបង្រួបបង្រួមទឹកដីចិន

សួយ វេនទី គឺជាអធិរាជទី១ និងជាស្ថាបនិកនៃរាជ្យវង្សសួយ​ នៃប្រទេសចិន ពីឆ្នាំ៥៨១ ដល់ ឆ្នាំ៦០៤។ ព្រះអង្គគឺជាកូនរបស់ឧត្តមសេនីយ៍ម្នាក់ ហើយព្រះអង្គខ្លួនឯងក៏ជាឧត្តម សេនីយ៍ដ៏​មាន​អំណាចនៃរាជ្យវង្សជូខាងជើង។ ទេពកោស្យយោធារបស់ព្រះអង្គ បានអនុញ្ញាត ឲ្យព្រះ​អង្គ​​ដណ្តើមរាជាណាចក្រឈីខាងជើង​នៅឆ្នាំ៥៧៧។

បុត្រីរបស់ព្រះអង្គវេនទីបានរៀបអភិសេកជាមួយខ្សែព្រះចៅអធិរាជ ហើយចៅរបស់ព្រះអង្គ​វេនទី គឺជាអធិរាជចុងក្រោយនៃរាជ្យវង្សជូ ដែលបានដាក់រាជ្យសម្រាប់ព្រះអង្គសួយវេនទី ឡើង​​សោយរាជនៅឆ្នាំ៥៨១ ដែលធ្វើឲ្យព្រះអង្គវេនទីស្ថាបនារាជ្យវង្សផ្ទាល់ខ្លួន គឺរាជ្យវង្ស​សួយ។ នៅឆ្នាំ៥៨៩ ព្រះចៅសួយ វេនទី បានបំផ្លាញរាជ្យវង្សនានាចុងក្រោយនៅភាគ​ខាង​ត្បូង​​ប្រទេសចិន ដែលរួមមានរាជ្យវង្ស ជិន និងបង្រួបបង្រួមសំណុំទាំងមូលនៃទឹកដីចិនដែល​មាន​ប្រជាជនរស់នៅច្រើនកុះករ។

ព្រះចៅសួយ វេនទី សោយរាជ្យលើប្រទេសចិនពីឆ្នាំ៥៨៩ ដល់ឆ្នាំ៦០៤។ ជាក្សត្រប្រកប ដោយថាមពល ព្រះអង្គស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ចក្រភពសួយ មានដូចជា ផ្លូវ ស្ពាន ព្រែកជីក និងទំនប់ទឹក និងមួយផ្នែកនៃមហាកំពែងចិនផងដែរ។

នៅក្នុងការឡើងកាន់អំណាច គឺនៅឆ្នាំ៥៧៧ មន្រ្តីខុងជឺដ៏មានអំណាចម្នាក់ គឺយ៉ាង ជៀង អាច​ឈាន​​ទៅ​ដល់​បង្រ្កាបឲ្យ​ចុះចាញ់ និងភ្ជាប់ជាឧបសម្ព័ន្ធនូវរាជាណាចក្រឈីខាងជើង ដែលធ្វើ​ឲ្យ​ភាគ​ខាងជើងប្រទេសចិន​ត្រូវបានបង្រួបបង្រួមក្រោមរាជាណាចក្រជូ។ដោយបន្តចាត់ចែង​កិច្ច​ការ​រដ្ឋ មន្រ្តីយ៉ាង ជៀង នៅឆ្នាំ៥៨១ បន្ទាប់ពីបានបើកយុទ្ធនាការយោធាមួយចំនួន​ប្រឆាំង​រាជ្យវង្ស​ជូ  ក៏បានស្ថាបនារាជ្យវង្សផ្ទាល់ខ្លួន គឺរាជ្យវង្សសួយ និងដាក់នាមថា ព្រះចៅសួយ វេនទី។

នៅឆ្នាំ៥៨៩ ព្រះអង្គសួយ វេនទី ឈានទៅដល់ធ្វើឲ្យរាជាណាចក្រនានាភាគខាងត្បូងចុះចាញ់ និង​ស្ថាបនា​ឡើង​វិញ​នូ​វ​ឯកភាពរបស់ចក្រភពចិន។ នោះក៏បានបង្កើតជាសម័យកាល​រាជ្យវង្ស​សួយ ពីឆ្នាំ​៥៨៩ ដល់ឆ្នាំ៦១៨។

ព្រះចៅអធិរាជទន់ភ្លន់ និងចូលចិត្តអនុវត្ត​ជាក់ស្តែង ស្ថាបនាភាពរុងរឿងនៃចក្រភពរបស់​ព្រះអង្គ និងការពារព្រំដែនរបស់ខ្លួនផង។  ព្រះអង្គស្ថាបនាឡើងវិញនូវស្ថាបនជាតិ បណ្តេញ​មន្រ្តី​ពុករលួយ លុបបំបាត់ប្រព័ន្ធដែលមានគ្រឹះ​លើជាតិកំណើត ស្ថាបនានូវប្រព័ន្ធប្រឡង​ចូល​រាជការ និងឡើងយសសក្តិតាមស្នាដៃ។

មន្រ្តីធំៗ និងតូចតាចដែលមានស្នាដៃនៃរាជាណាចក្រជិន ត្រូវបានទទួលចូលធ្វើការ និង​លើក​ទឹកចិត្ត​ឡើងឋានៈ។ ព្រះចៅអធិរាជតាំងចិត្តក្នុងការធ្វើកំណែទម្រង់កសិកម្មដើម្បី​ធ្វើឲ្យជនបទ​មានស្ថិរភាព។ ដីកសិកម្មប្រមូលផ្តុំត្រូវបានបង្កើតឡើង បន្ទាប់មកបែងចែក​ទៅវិញដោយ​សមធម៌​ចំពោះគ្រួសារដែលមានសមាជិកតិច ឬច្រើន។ ពន្ធដារត្រូវបានបន្ធូរបន្ថយ។

ព្រះអង្គសួយ វេនទី ក៏តាំងចិត្តនៅក្នុងការងារសំណង់ធំ មានដូចជា ការជីកព្រែកជីកដ៏ធំ ដើម្បី​ឲ្យ​​ភាគខាងជើង និងភាគខាងត្បូងប្រទេសចិនអាចតភ្ជាប់គ្នាតាមរយៈពាណិជ្ជកម្ម ការស្តារ​ឡើង​វិញ​នូវមហាកំពែងចិន និងផ្លូវ និងការស្ថាបនាជម្រុកធំៗដើម្បីស្តុកទុកទិន្នផលកសិកម្ម​លើសសម្រាប់​សន្តិភាពយូរអង្វែង។ កសិកម្មក្នុងរជ្ជកាលព្រះអង្គគឺរីកចម្រើនខ្លាំងក្លា។

ដោយជឿជាក់ទៅលើមហាបេសកកម្មនៃការបង្រួមបង្រួមប្រទេសចិន និងជាខ្សែស្រឡាយ​ពី​ឋានសួគ៌ ព្រះអង្គសួយ វេនទី ទាមទារឲ្យរាជាណាចក្រតាមព្រំដែនទាំងអស់​ស្ថិតនៅក្រោម​ចំណុះ​​របស់ចក្រភ​ព​សួយ។

ទោះបីជាយ៉ាងណា នៅខាងក្រៅព្រំដែន ចក្រភពសួយគឺមានអំណាចសមល្មមដោយមិនភ័យ​ខ្លាចពីការឈ្លានពាន ឬការវាយប្រហារពីរាជាណាចក្រខាងក្រៅឡើយ។

 

 

Daily Program

Livesteam thumbnail