លោកឡៃ ជីងតឺ ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ មិនទទួលផែនការសន្តិភាពរបស់ចិន
លោកឡៃ ជីងតឺ ឬគេស្គាល់តាមឈ្មោះអង់គ្លេសរបស់លោក គឺវីលៀម ឡៃ កើតនៅថ្ងៃទី៦ ខែ តុលា ឆ្នាំ១៩៥៩ នៅទីក្រុងវ៉ានលី កោះតៃវ៉ាន់។ លោកគឺជាគ្រូពេទ្យ និងរដ្ឋបុរសរបសតៃវ៉ាន់។ លោកក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋតៃវ៉ាន់ចាប់តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
ជាសមាជិកនៃគណបក្សប្រជាធិបតេយ្យជឿនលឿន លោកគឺជានាយករដ្ឋមន្រ្តីតៃវ៉ាន់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បន្ទាប់មកជាអនុប្រធានាធិបតី នៃ សាធារណរដ្ឋតៃវ៉ា់ន់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោកឡៃ ជីងតឺ បានឈ្នះការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ជាមួយសម្លេងឆ្នោត ៤០,២ %។
នៅខណៈដែលលោកឡៃ ជីងតឺ មានអាយុទើបបានប៉ុន្មានខែ ឪពុករបស់លោកដែលបានធ្វើការនៅក្នុងកន្លែងយករ៉ែធ្យូងថ្ម បានស្លាប់ដោយសារការបំពុលនៃឧស្ម័នកាបូនម៉ូណូអុកស៊ីត។ ម្តាយរបស់លោកបានធ្វើការងារជាច្រើនដើម្បីចិញ្ចឹមកូនចំនួន ៦នាក់។
ដោយទទួលបានការចិញ្ចឹមយ៉ាងល្អ លោកឡៃ ជីងតឺ បានសិក្សាពេទ្យនៅតៃវ៉ាន់ បន្ទាប់មកទៅដល់សកលវិទ្យាល័យ ហាវើដ សហរដ្ឋអាម៉េរិក។ លោកគឺជាអ្នកឯកទេសជំងឺខូចខាតខួរឆ្អឹង។
ជាប្រធានសមាគមពេទ្យនៅខេត្តតៃណាន់។ លោកឡៃ ជីងតឺ បានចូលប្រឡូកក្នុងឆាកនយោបាយក្នុងទសវត្សឆ្នាំ១៩៩០ និងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន (PDP)។ នៅឆ្នាំ ១៩៩៨ លោកត្រូវបានជាប់ឆ្នោតជាតំណាងរាស្រ្ត បន្ទាប់មកទៀត នៅឆ្នាំ២០១០ គឺជាចៅហ្វាយខេត្តតៃណាន់។
នៅឆ្នាំ២០១៦ ប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋតៃវ៉ាន់ លោកស្រីសាយ អ៊ីងវិន បានតែងតាំង លោកឡៃ ជីងតឺ ជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៧ ហើយលោកឡៃ ជីងតឺ បានលាលែងមុខតំណែងនេះនៅ ២ឆ្នាំក្រោយមក។
នៅខែមីនា ឆ្នាំ២០១៩ លោកឡៃ ប្រកាសបេក្ខភាពប្រធានាធិបតីនៃគណបក្សPDP សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០ ដែលលោកត្រូវតទល់ប្រធានាធិបតីដែលចាកចេញគឺលោកស្រីសាយ អ៊ីងវិន។ លោកឡៃ ជីងតឺ បានបង្ហាញអំពីភាពចាំបាច់សម្រាប់តៃវ៉ាន់ក្នុងការការពារអធិបតេយ្យភាពប្រឈមនឹងចិនដីគោក។ នៅខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីការជជែកដេញដោលជាលើកទី១ និងការធ្វើការស្ទង់មតិតាមទូរសព្ទ លោកឡៃនៅពីក្រោយលោកស្រីសាយ ហើយបានទទួលការគាំទ្រពីគណបក្ស PDP សម្រាប់ការបោះឆ្នោតប្រធានាធិបតី។ ប៉ុន្តែលោកឡៃ ជីងតឺ នៅខែវិច្ឆិកា បានទទួលការតែងតាំងជាបេក្ខភាពអនុប្រធានាធិបតី ដែលត្រូវបោះឆ្នោតរួមជាមួយលោកស្រីសាយ។
លោកឡៃ ជីងតឺ ជាប់ឆ្នោតជាអនុប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយប្រធានាធិបតីជាប់ឆ្នោត លោកស្រីសាយ ដែលបានទទួលសន្លឹកឆ្នោតយ៉ាងលើសលុប។ លោកឡៃ ជីងតឺ បានចូលកាន់តំណែងនោះនៅថ្ងៃទី២០ ខែឧសភា។
បន្ទាប់ពីការលាងលែងរបស់ប្រធានាធិបតីសាយពីមុខនាទីនៅគណបក្សប្រជាធិបតេយ្យជឿនលឿន លោកឡៃ ជីងតឺ ត្រូវបានបោះឆ្នោតជាប្រធានគណបក្សនៅខែមករា ឆ្នាំ២០២៣។
នៅខែមេសា ឆ្នាំ២០២៣ លោកឡៃ ជីងតឺ ជាមនុស្សតែម្នាក់ ត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់គណបក្ស PDP សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ ជាមួយលោក សាវ ប៊ីឃីម ជាអនុប្រធានាធិបតី។
លោកឡៃ ជីងតឺ ទាត់ចោលផែនការសន្តិភាពជាមួយចិន ទល់នឹងបេក្ខភាពពីគណបក្សប្រឆាំងលោកថែរី ហ្គូ ដែលមិនក្រឡេកទៅមើលទុក្ខវេទនា ដែលមាននៅទីបេ ហុងកុង និងម៉ាកាវ។ លោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
លោកឡៃ ជីងតឺ បានឡើងកាន់តំណែងជាប្រធានធិបតីនៃសាធារណៈរដ្ឋតៃវ៉ាន់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ និងបន្តពីលោកស្រីសាយ អ៊ីងវិន។