លោកហេនរី ហ្វ៉ដ បិតានៃឧស្សាហកម្មរថយន្តអាម៉េរិក

លោកហេនរី ហ្វ៉ដ កើតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៨៦៣ នៅទីក្រុងឌៀប៊ន រដ្ឋមីជីកេន សហរដ្ឋអាម៉េរិក។ លោកទទួលមរណភាព​នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៤៧ នៅក្នុង​ទីក្រុង​ដដែល។ លោកហេនរី ហ៉្វដ គឺជាឧស្សាហករអាម៉េរិក នៅពាក់កណ្តាលទី១ នៃសតវត្សទី២០ និងជាស្ថាបនិកក្រុមហ៊ុនផលិតរថយន្តហ្វ៉ត។  ឈ្មោះរបស់លោកត្រូវបានចងភ្ជាប់ទៅនឹងរបៀបធ្វើការរបស់ក្រុមហ៊ុនហ្វ៉ដ ដែលមាន​វិធីសាស្រ្ត​ឧស្សាហកម្ម គឺប្រើប្រាស់របៀបផលិតកម្មជាសេរី ដែលមានមូលដ្ឋាន​លើ​គោលការណ៍​នៃការបង្គំជាចង្វាក់ និងគំរូសេដ្ឋកិច្ច​ដែលប្រើប្រាស់​កម្មករប្រាក់ខែខ្ពស់។ ការ​ដាក់​ចេញនូវវិធីសាស្រ្តនេះនៅដើមទសវត្សឆ្នាំ១៩១០ បានធ្វើបដិវត្តឧស្សាហកម្មអាម៉េរិក ដែល​ជួយសម្រួលឲ្យមនុស្សអាចទិញរថយន្តប្រើប្រាស់ក្នុងទ្រង់ទ្រាយធំ ហើយក្រុមហ៊ុនហ្វ៉ត​អាច​ផលិត​រថយន្ត ម៉ូដែល T រហូតដល់ ១៦លានគ្រឿង។ លោកហេនរី ហ៉្វដ បានក្លាយ​ជា​អ្នក​មាន​បំផុត​ម្នាក់ និងត្រូវបានគេស្គាល់ច្រើនបំផុតនៅលើពិភពលោក។

ក្រុមហ៊ុនហ្វ៉ដ មានទស្សនវិស័យសកលចំពោះសកម្មភាពរបស់ខ្លួន។ លោកហេនរី ហ៉្វដ បាន​មើលឃើញការប្រើប្រាស់គឺជាគន្លឹះនៃសន្តិភាពពិភពលោក។ ការតាំងចិត្តដ៏សំខាន់របស់លោកគឺកាត់បន្ថយថ្លៃដើមដែលឈានទៅដល់​ការបង្កើតថ្មីខាង​បច្ចេកទេសជាច្រើន ក៏ដូចជា​ការធ្វើពាណិជ្ជកម្មដែរ។ ដូច្នេះលោកបានបង្កើតប្រព័ន្ធ​ហ្វ្រេនឆាយ ដែលបង្កើតនូវបណ្តាញចែកចាយរថយន្តហ្វ៉ដនៅក្នុងទីក្រុងជាច្រើននៅអាម៉េរិក​ខាងជើង និងនៅក្នុងទីក្រុងធំៗលើទ្វីបទាំង ៦។

មូលនិធិហ្វ៉ដជាមរតកពីផ្នែកដ៏ធំនៃទ្រព្យសម្បត្តិរបស់លោកហ្វ៉ដ។ ប៉ុន្តែឧស្សាហកម្មរថយន្ត​ត្រូវបានគ្រួសារលោកថែរក្សាជារៀងរហូត។ លោកហេនរី ហ៉្វដ កាន់ការទទួលខុសត្រូវរយៈ​ពេល​ដ៏យូរ​លើតំណែង​ប្រធានក្រុមហ៊ុនហ្វ៉ដម៉ូទ័រ។

នៅក្នុងទសវត្សឆ្នាំ១៩៣០ ក្រុមហ្វ៉ដត្រូវបានបង្កើតឡើង ជាពាក្យរបស់កាសែត New York Times នេះគឺជាកងកម្លាំងទាហានឯកជន​ដ៏មានអំណាចបំផុត​នៅលើពិភពលោក។

លោកហេនរី ហ៉្វដ បានទទួលសញ្ញាបត្របណ្ឌិតវិស្វកម្មពីសកលវិទ្យាល័យមីជីកេន និង​សកល​វិទ្យាល័យរដ្ឋមីជីកេន។ លើសពីនេះ លោកបានទទួលសញ្ញាបត្របណ្ឌិត​កិត្តិយស​ច្បាប់​ពី​សកល​វិទ្យាល័យ Colgate ។ ដោយសហការជាមួយ​លោកសាមូអែល ក្រូវធើ លោកបាន​សរសេរ​​សៀវភៅ ជីវិតខ្ញុំ និងការងារ នៅឆ្នាំ១៩២២។ សៀវភៅថ្ងៃនេះ និងស្អែកនៅឆ្នាំ១៩២៦ និង​សៀវភៅ ឆ្ពោះទៅមុខ នៅឆ្នាំ១៩៣០ ដែលបានពិព៌រនាអំពីការអភិវឌ្ឍនៃ​សហគ្រាសរបស់​លោក និងបញ្ចេញនូវទ្រឹស្តីសង្គម និងឧស្សាហកម្មរបស់លោកផងដែរ។  

ឈ្មោះរបស់លោកក៏ត្រូវបានគេចងភ្ជាប់ទៅនឹងសៀវភៅ The International Jew ក៏ដូចជា​សារព័ត៌មាន The Dearborn Independent ដែលធ្វើឲ្យលោកត្រូវបានទទួលការ​វែកញែក​ដែល​ពាក់ព័ន្ធ​នឹងការប្រឆាំងជនជាតិជ្វីប និងទំនាក់ទំនងរបស់លោកជាមួយរបបណាហ្ស៊ី។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៤៥ លោកហេនរី ហ៉្វដ ដែលមានសុខភាពមិនល្អ បាន​ផ្តល់​អំណាច​ពេញលេញទៅកាន់ចៅរបស់លោក គឺលោកហេនរី ហ៉្វដ ទី២។ ចំណែកលោកហេនរី ហ៉្វដ បានចូល​និវត្តន៍​នៅ​ខែ​កញ្ញា ឆ្នាំ១៩៤៥។

លោកហេនរី ហ៉្វដ បានទទួលមរណភាពនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៤៧ ដោយជំងឺដាច់​សរសៃ​ឈាម​នៅអាយុ ៨៣ឆ្នាំ នៅនិវេសនដ្ឋានរបស់លោកនៅទីក្រុងឌៀប៊ន។

ទ្រព្យ​សម្បត្តិផ្ទាល់ខ្លួនរបស់លោកហេនរី ហ៉្វដ​ គឺមានច្រើនសម្បើមណាស់។ យោងតាមប្លក​ហិរញ្ញវត្ថុ Celebrity Networth, លោកគឺជាបុគ្គលទី៩ ដែលមានបំផុតនៅលើពិភពលោក​គ្រប់​សម័យកាល។

 

Daily Program

Livesteam thumbnail