លោកស្រី ហាន កាង ជ័យលាភីណូបែល អក្សរសាស្រ្តឆ្នាំ២០២៤

លោកស្រីហាន កាង កើតនៅឆ្នាំ១៩៧០ នៅប្រទេសកូរ៉េខាងត្បូង។ លោកស្រីគឺជាអ្នកនិពន្ធ​ដែល​មាន​កេរ្តិ៍ឈ្មោះល្បីល្បាញ ដែលស្នាដៃរបស់លោកស្រីបានបង្ហាញអំពីរឿងរ៉ាវនៃភាព​ផុយ​ស្រួល​របស់មនុស្សជាតិ និងស្នាមរបួសក្នុងប្រវត្តិសាស្រ្ត។ លោកស្រីហាន កាង រស់នៅ និងធំធាត់នៅក្នុងសង្កាត់មួយនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយបានសិក្សាខាង​អក្សរសាស្រ្តកូរ៉េ។

ចាប់តាំងពីការចាប់ផ្តើមនៃអក្សរសាស្រ្ត លោកស្រីមានភាពខុសប្លែកពីគេតាមរយៈស្នាដៃ ជា កំណាព្យពាក្យសំរាយ និងអាចមានសមត្ថភាព​ចាប់ផ្តើមកិច្ចពិភាក្សាលើប្រធានបទស៊ីជម្រៅ និងជារឿយៗ ប្រកបដោយភាពទុក្ខសោក។

សាវតាខាងវិជ្ជាជីវៈរបស់លោកស្រីចាប់ផ្តើមជាមួយនឹង​ការផ្សព្វផ្សាយកំណាព្យ​នៅក្នុង​ព្រឹត្តិបត្រ​អក្សរសាស្រ្ត និងសង្គម ប្រចាំត្រីមាស នៅឆ្នាំ១៩៩៣ នៅប្រទេសកូរ៉េខាងត្បូង។ ឆ្នាំបន្ទាប់មក លោកស្រីទទួលបានជ័យជម្នះ​នៅក្នុងការប្រឡងប្រជែងខាងអក្សរសាស្រ្ត​នៅ​កាសែត សេអ៊ូល ស្ហ៊ីនមុន ជាមួយនឹងស្នាដៃ យុថ្កាក្រហមឆ្អាល (The Scarlet Anchor)។

នៅឆ្នាំ១៩៩៥ លោកស្រីបានផ្សព្វផ្សាយនូវប្រលោមលោកលើកទី១ របស់លោកស្រី រឿង ស្នេហាយីស៊ូ (A Love of Yeosu) ដែលបានទាក់ទាញការចាប់អារម្មណ៍​នឹងការរៀបរាប់​របស់​លោក​ស្រីនៅក្នុងសាច់រឿងដែលច្បាស់ៗ និងធ្វើឲ្យតឹងទ្រូង។

នៅឆ្នាំ២០០៧ លោកស្រីហាន កាង ផ្សព្វផ្សាយរឿង អ្នកបរិភោគបន្លែ (The vegetarian)។ នេះ​គឺ​​ជាប្រលោមលោក​ដែលរៀបរាប់អំពីការធ្លាក់ចុះមានជំងឺផ្លូវចិត្តរបស់ស្រ្តីជាភរិយាម្នាក់ និង​ការ​​មិនយកចិត្តទុកដាក់របស់គ្រួសាររបស់នាង។ សៀវភៅនេះត្រូវបានបកប្រែ​ជាភាសា​អង់គ្លេស ហើយបានទទួលជ័យលាភីពានរង្វាន់សៀវភៅមនុស្សអ្នកអានអន្តរជាតិនៅឆ្នាំ​២០១៦ (Man Booker International Prize)។ ជ័យលាភីនេះ កត់សម្គាល់​នូវ​ដំណាក់​កាល​ដ៏​សំខាន់​​នៅក្នុងអាជីបរបស់លោកស្រីលើឆាកអន្តរជាតិ។

នៅឆ្នាំ២០១៤ លោកស្រីបោះពុម្ពស្នាដៃ ទង្វើមនុស្ស (Human Acts) ។ នេះគឺជាប្រលោម​លោក​ដែលរំឭកដល់​ការបះបោរ ហ្គ្វ៉ាងជូ នៅឆ្នាំ១៩៨០។ នេះគឺជាព្រឹត្តិការណ៍​ដែលធ្វើឲ្យ​របួស​ដល់​ប្រវត្តិសាស្រ្តកូរ៉េ។ លោកស្រីបានអធិប្បាយអំពីរឿងរ៉ាវសង្កត់សង្កិនពីរបបផ្តាច់ការ អនុស្សាវរីយ៍​រួម និងភាពធន់របស់មនុស្ស។

នៅឆ្នាំ២០២២ លោកស្រីបោះពុម្ភសៀវភៅ មេរៀនរបស់ក្រិក (Greek Lessons)។ នេះគឺជា​ប្រលោមលោក ដែលអធិប្បាយអំពីរឿងរ៉ាវ់នៃការបាត់បង់ និងទំនាក់ទំនងឆ្លងតាមរយៈប្រវត្តិ​របស់ស្រីម្នាក់ ដែលបានបាត់សម្លេង និងបុរសម្នាក់​ដែលបានបាត់បង់គំហើញ។

នៅឆ្នាំ២០២៤ លោកស្រីហាន កាង បានទទួលពានរង្វាន់ណូបែលអក្សរសាស្រ្ត​សម្រាប់​កំណាព្យ​ពាក្យរាយ ដែលលើកឡើងអំពី​ការប្រឈមនឹងស្នាមរបួសប្រវត្តិសាស្រ្ត និងបង្ហាញ​ឡើង​នូវភាពផុយស្រួយរបស់ជីវិតមនុស្ស។ ការទទួលស្គាល់ស្នាដៃរបស់លោកស្រីជាលក្ខណៈអន្តរជាតិនេះ បញ្ជាក់អំពីឥទ្ធិពលដ៏ជ្រាល​ជ្រៅនៃស្នាដៃ និងការសន្យារបស់លោកស្រី​ដើម្បីរុករកអំពីទិដ្ឋភាពដែលខ្មៅងងឹត​បំផុត និង​ផុយស្រួយ​បំផុតនៃបទពិសោធន៍របស់មនុស្ស។

សព្វថ្ងៃ លោកស្រីហាន កាង គឺជាគ្រូបង្រៀនអក្សរសាស្រ្តបង្កើតថ្មី​នៅវិទ្យាស្ថានសិល្បៈ​សេអ៊ូល។ លោកស្រីកំពុងចែក​រំលែក​នូវឯកទេស និងបណ្តុះគំនិតឲ្យដល់អ្នកនិពន្ធជំនាន់ថ្មី។

សាវតារបស់លោកស្រីត្រូវបានកត់សម្គាល់ដោយការសិក្សាស្រាវជ្រាវមិនឈប់ឈរនៃសច្ចៈភាព និងសោភណភាព​ដែលធ្វើឲ្យលោកស្រីក្លាយជាបុគ្គលដែលមានសារសំខាន់​នៃ​អក្សរសាស្រ្ត​សម័យទំនើប។

 

Daily Program

Livesteam thumbnail