លោកយ៉ាវមីង កំពូលតារាបាល់បោះទាំងនៅចិន និងអាម៉េរិក

លោកយ៉ាវ មីង កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨០ នៅទីក្រុងសៀងហៃ ប្រទេសចិន។ លោក​គឺជាអ្នកលេងបាល់បោះជនជាតិចិនដ៏ល្បី។ អ្នកលេងក្នុងខ្សែការពារដែលជាទីតាំងដ៏សំខាន់ក្នុងបាល់បោះ លោកបានចំណាយពេល​យ៉ាង​យូរក្នុងអាជីបរបស់លោក ជាអ្នកលេងឲ្យ NBA ដែលជាសមាគមបាល់បោះអាម៉េរិក។ លោក​មាន​កម្ពស់​រហូតដល់ ២,២៩ ម៉ែត្រ។

លោកយ៉ាវ​ មីង បានលេងរយៈពេល ៥ឆ្នាំ​ នៅក្នុងសមាគមបាល់បោះចិន (CBA) នៅក្នុងក្រុម ឆ្លាម​សៀងហៃ (Shanghai Sharks) ដែលលោកបានឈ្នះពានរង្វាន់នៅឆ្នាំចុងក្រោយ មុននឹង​ទៅ​ចូលរួមជាមួយសមាគមបាល់បោះអាម៉េរិក NBA។ បន្ទាប់ពី ៩រដូវកាល លេងឲ្យក្រុម រ៉ូកែត ហ៊ូស្តុន លោកបានចូលនិវត្ត​នៅចុងរដូវកាល ២០១០-២០១១ បន្ទាប់ពីលោកបានទទួល​រង​រ​បួសជាច្រើននៅពេលលេងបាល់។

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ លោកត្រូវបានបញ្ចូលឈ្មោះទៅក្នុងវិមាន Basketball of Fame ដែលជាវិមានសម្រាប់ដាក់ឈ្មោះកីឡាបាល់បោះល្បីៗ។

នៅខណៈដែលលោកយ៉ាវសម្រេចចិត្តចូល NBA នៅពេលជ្រើសរើសកីឡាករចូលក្រុម​នៅឆ្នាំ​២០០២ គេ​បាន​ព្យាករ​យ៉ាងទូលំទូលាយថា លោកយ៉ាវ នឹងត្រូវបានគេជ្រើសរើសជា​កីឡាករ​​លេខមួយ​ក្នុង​ពិភពលោក។

ភ្លាមៗ បន្ទាប់ពី លោកវ៉ាង ជីជី ដែលជាកីឡាករល្បីរបស់ចិនម្នាក់ទៀត លេងនៅ NBA បដិសេធ​មិន​វិល​ត្រឡប់​មក​កាន់ចិនវិញ​ដើម្បីលេងឲ្យក្រុម​ជម្រើស​ជាតិ និងត្រូវបានហាមឃាត់​មិន​ឲ្យ​លេង​សម្រាប់​ចិន។ សហព័ន្ធ​បាល់បោះចិន កំណត់ឲ្យ​លោក​​យ៉ាវ មីង ត្រូវតែត្រឡប់មក​កាន់​ចិន​ដើម្បី​លេង​ឲ្យ​ក្រុមជម្រើសជាតិ។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១១ កីឡាករតំណែងសំខាន់​នៃក្រុមរ៉ូកែត ហ៊ូស្តុន លោក​យ៉ាវមីង បានប្រកាសចូលនិវត្តន៍​បន្ទាប់ពីលេង ៩រដូវកាល​ឲ្យ NBA នៅអំឡុងសន្និសីទ​កាសែត​​មួយនៅ​ទីក្រុង​​សៀងហៃ ប្រទេសចិន។ លោករៀបរាប់អំពីការរបួសជើង និងក​ជើង​ធ្ងន់​ធ្ងរ និងការ​បាក់​ជើង​ឆ្វេង​ជា​លើក​ទី៣ នៅចុងឆ្នាំ២០១០ ដែលធ្វើឲ្យលោកមាន​អាម្មរណ៍​នឿយ​ហត់​យ៉ាង​ខ្លាំង​​នៅ​ពេល​ហាត់​​ដើម្បី​ចូលលេងឡើងវិញម្តងៗ។ ការចូលនិវត្តន៍របស់លោក ពីកីឡាបាល់បោះ ធ្វើឲ្យមានប្រតិកម្ម​របស់​មនុស្ស​​ជាង ១,២លាន នាក់ នៅលើបណ្តាញសង្គមចិន Sina Weibo។ ដោយ​ប្រតិកម្ម​​ចំពោះ​ការ​ប្រកាសនេះ បេសកជន​របស់ NBA លោក ដាវីដ ស្តេម ថ្លែងថា លោកយ៉ាវ គឺជា​ស្ពាន​រវាង​អ្នក​​គាំទ្រចិន និងអាម៉េរិក ដែលមានការលាយចម្រុះគ្នាដ៏ប្រសើរ ការលះបង់ ការជក់ចិត្ត និង​អារម្មណ៍ល្អៗ។

លោកយ៉ាវមីង ត្រូវបានប្រសិទ្ធនាមដោយប្រព័ន្ធផ្សព្វផ្សាយចិនថា ជាកំពូលកីឡាបាល់បោះ នឹង បា​ន​​ចូលរួមចំណែកដ៏ធំនៅក្នុងវិស័យនេះ។ លោកក៏ត្រូវបានជាប់ឆ្នោតជាកំពូលកីឡា​អត្ត​ពលិក​នៅដើមឆ្នាំ២០១២ ប៉ុន្តែលោកធ្លាប់គិតថា វា​​រ​ហ័សពេកសម្រាប់រូបលោក លោកបាន​សុំ​ឲ្យ​​ទម្លាក់ការតែងតាំងនេះ។ ប៉ុន្តែការបញ្ចូល​ឈ្មោះ​​លោកឲ្យទៅក្នុងវិមាន​កំពូលតារាបាល់បោះ​ទី​បំផុតត្រូវធ្វើឡើងនៅឆ្នាំ២០១៦ នៅទន្ទឹម​នឹង​​ឈ្មោះកីឡាករបាល់បោះល្បីកំពូលផ្សេងទៀត គឺលោក ស្ហាគីល អូនៀល ព្រមទាំងលោក អាឡេន អ៊ីវើស៊ុន ផងដែរ។

លោកយ៉ាវមីង គឺជាប្រធាននៃសហព័ន្ធបាល់បោះចិន រហូតដល់ថ្ងៃលាលែងនៅខែឧសភា ឆ្នាំ​២០២៣។ ការលាលែងនេះកើតមានឡើងច្រើនសប្តាហ៍​បន្ទាប់ពីការប្រកាសអំពីការដកចេញ​ក្រុម​បាល់​​​បោះពីរ​ក្រុមពីវគ្គផ្តាច់ព្រ័ត្យ​នៅពានរង្វាន់ចិន ពីព្រោះការសង្ស័យថា ការប្រកួត​ពួកគេ​មាន​ការ​ក្លែង​​បន្លំនៅក្នុងនោះ។

នៅខែសីហា ឆ្នាំ២០២៣ លោកយ៉ាងមីងត្រូវបាន​បោះឆ្នោត​ទៅកាន់ការិយាល័យ​សហព័ន្ធ​បាល់បោះ​អន្តរជាតិ FIBA។

 

Daily Program

Livesteam thumbnail