លោកម៉ូស្ហ៉េ ដាយ៉ាន មេទ័ពដ៏ល្បីល្បាញរបស់អ៊ីស្រាអែល
លោកម៉ូស្ហ៉េ ដាយ៉ាន កើតនៅថ្ងៃទី២០ ឧសភា ឆ្នាំ១៩១៥ នៅទីក្រុង ដឺហ្គានៀ និងទទួលមរណភាព នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៨១ នៅទីក្រុងតេល អាវីវ។ លោកគឺជាទាហាន និងជាអ្នកនយោបាយជនជាតិអ៊ីស្រាអែល។
លោកម៉ូស្ហ៉េ ដាយ៉ាន កើតនៅក្នុងដែនដី ប៉ាឡេស្ទីន នៅអំឡុងកាលចក្រភពអូតូម៉ងគ្រប់គ្រង ដោយមិននៅមិនឆ្ងាយពីបឹងទីបេរីយ៉ាដ។ ឪពុកម្តាយរបស់លោកគឺលោកស្រី ដឺវ៉ូរ៉ា និង លោកស្ហ្មុយអេល ដាយ៉ាន។ លោកទាំងពីរគឺជាជនជាហ្ស្វីហ្វអ៊ុយក្រែន មកពីពីទីក្រុងចាកគីវ ដែលជាទីក្រុងមួយស្ថិតនៅក្នុងចក្រភពរុស្ស៊ី នៅជំនាន់នោះ។
នៅអំឡុងសង្រ្គាមលោកលើកទី២ លោកម៉ូស្ហ៉េ ដាយ៉ាន បានចូលរួមជាមួយកងកម្លាំង អង់គ្លេស ២ឆ្នាំ បន្ទាប់មកចូលរួមនៅក្នុងកងពលថ្មើជើងទី៧ របស់អូស្រ្តាលី ដែលប្រយុទ្ធ ជាមួយកងកម្លាំង វីចឈី នៅប្រទេសស៊ីរី។ គឺនៅក្នុងអំឡុងពេលនេះ ដែលលោកបានបាត់បង់ ភ្នែកខាងឆ្វេងរបស់លោក ដោយគ្រាប់កាំភ្លើងរបស់សត្រូវបានបាញ់ធ្លុះកែវយិតនៅពេល លោកកំពុងឆ្លុះ។ លោកម៉ូស្ហ៉េ ដាយ៉ាន បានឡើងដំណែងនៅក្នុងកងទ័ព អង់គ្លេសបន្ទាប់ពី សង្រ្គាម។
នៅអំឡុងសង្រ្គាមឆ្នាំ១៩៤៨ លោកម៉ូស្ហ៉េ ដាយ៉ាន បានគ្រប់គ្រងតំណែងជាច្រើន នៃទំនួល ខុសត្រូវដែលចេះតែកើនឡើង មានជាអាទិ៍ធ្វើការនៅជ្រលង ហ្សកដង់ និងនៅក្នុងតំបន់កណ្តាលប្រទេសអ៊ីស្រាអែល។ ដោយត្រូវបានស្ញប់ស្ញែងយ៉ាងខ្លាំងដោយលោកដាវីឌ បេន ហ្គួរីយ៉ុង ដែលជាអនាគតនាយករដ្ឋមន្រ្តីនៃរដ្ឋអ៊ីស្រាអែលដែលនឹងបង្កើតថ្មី លោកម៉ូស្ហ៉េ ដាយ៉ាន ត្រូវបានការពារ។
លោកម៉ូស្ហ៉េ ដាយ៉ាន បន្តអាជីបយោធាដ៏លេចធ្លោ និងក្លាយជាអគ្គមេបញ្ជាការដ៏សំខាន់នៃកង ត្សាហាល់ កងកម្លាំងការពារអ៊ីស្រាអែលពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៥៨ និងនៅអំឡុងវិបត្តិនៃព្រែកជីកស៊ុយអេនៅឆ្នាំ១៩៥៦ ប្រឆាំងនឹងអេហ្ស៊ីប។
នៅឆ្នាំ១៩៥៩ លោកម៉ូស្ហ៉េ ដាយ៉ាន បានចូលប្រឡូកក្នុងឆាកនយោបាយ និងចូលរួមក្នុងគណបក្សម៉ាប៉ៃ ដែលជាគណបក្សឆ្វេងនិយមដ៏ធំរបស់អ៊ីស្រាអែល។ លោកគឺជារដ្ឋមន្រ្តីក្រសួងកសិកម្មរហូតដល់ឆ្នាំ១៩៦៤។ នៅឆ្នាំ១៩៦៧ លោកម៉ូស្ហ៉េ ដាយ៉ាន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរដែលគំរាមកំហែងអ៊ីស្រាអែល។
លោកម៉ូស្ហ៉េ ដាយ៉ាន ត្រូវបានគេកំណត់ថា ជាតួអង្គដោយមានអំណាចនៅពីក្រោយនៃសង្រ្គាមប្រាំមួយថ្ងៃ។ លោកបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាបរទេស។
ភាពល្បីល្បាញបានកើតមានឡើងចំពោះលោកម៉ូស្ហ៉េ ដាយ៉ាន ដោយមានជ័យជម្នះនៅសង្រ្គាម គីបពួរ ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអែលខូចខាតយ៉ាងខ្លាំង នៅអំឡុងពេល ប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាម។ សង្រ្គាមគីពួរ បានជះឥទ្ធិពលលើផ្លូវចិត្ត និងសុខភាពរបស់លោកម៉ូស្ហ៉េ ដាយ៉ាន។ លោកបានដកខ្លួនពីឆាកនយោបាយភ្លាមៗនៅឆ្នាំ១៩៧៧ បន្ទាប់មកចូលប្រឡូកក្នុងមួយរយៈពេលខ្លី ធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេសក្រោមរដ្ឋាភិបាលរបស់លោកមឺណាហេម បឺហ្ស៊ីន។
នៅពេលធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស លោកម៉ូស្ហ៉េ ដាយ៉ាន ជាមួយសមភាគីអេហ្ស៊ីប លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី គឺជាអ្នកចរចាម្នាក់ដ៏សំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែលអារ៉ាប ដែលចុះហត្ថលេខាដោយលោក អានូអា អេលសាដាត និងលោកមឺណាហេម បឺហ្ស៊ីន នៅឆ្នាំ១៩៧៩។
លោកម៉ូស្ហ៉េ ដាយ៉ាន បានចូលរួមនៅកិច្ចព្រមព្រៀងសន្តិភាព កំដាវីដ និងទទួលមរណភាព បន្តិចបន្ទាប់ នៅឆ្នាំ១៩៨១ ដោយជំងឺមហារីកពោះវៀនធំ។ សពលោកត្រូវបានបញ្ចុះនៅក្នុងភូមិណាហាឡាល់ ដែលជាភូមិដែលលោករីកធំធាត់កាលពីវ័យកុមារ។