លោកម៉ានី ប៉ាកគីអាវ កំពូលកីឡាករប្រដាល់ដ៏ល្បីរន្ទឺនៅទ្វីបអាស៊ី និងពិភពលោក
លោកម៉ានី ប៉ាកគីអាវ ដែលឈ្មោះពិតរបស់លោក គឺ លោក អេម៉ានូអែល ដាពីដ្រង់ ប៉ាកគីអាវ។ លោកលោកម៉ានី ប៉ាកគីអាវ កើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៨ នៅទីក្រុង ប៊ុគីដនុង នៅលើកោះមីនដាណាវ ប្រទេសហ្វីលីពីន។ លោកគឺជាកីឡាករប្រដាល់ និងជាអ្នកនយោបាយហ្វីលីពីន។
លោកម៉ានី ប៉ាកគីអាវ រស់នៅក្នុងវ័យកុមារនៅក្នុងស្ថានភាពក្រីក្រខ្លាំងបំផុត។ គ្រួសាររបស់ លោករស់នៅក្នុងផ្ទះមួយធ្វើពីឫស្សី ដែលគំរាមកំហែងនឹងដួលរលំ។ លោកគឺជាកូនទី៤ ក្នុង ចំណោមបងប្អូន ៦នាក់។ ឪពុកម្តាយរបស់លោក គឺលោក រ៉ូសាលីយ៉ូ និងលោកស្រី ឌីយ៉ូនីស្យា ដាពីដ្រង់ ប៉ាកគីអាវ។
លោកប៉ាកគីអាវ បានចាកចេញពីសាលានៅអាយុ ១៤ឆ្នាំ ដើម្បីធ្វើការងារ។ នៅវ័យជំទង់ លោកបានធ្លាក់ខ្លួន ជក់គ្រឿងញៀន ដូចជា កញ្ឆា និងម៉េថំហ្វ៉េតាមីន ជាដើម ក្រោយមក លោកក៏បានកែខ្លួនឡើងវិញ។
លោកប៉ាក គីអាវ បានរៀបការជាមួយលោកស្រី ជីនគី ចាម៉ូរ៉ា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ ។ លោកមានកូន ៥នាក់ គឺ ជីមូអែល មីស្ហ៊ែល ម៉ារី គ្វីននី និងអ៊ីស្រាអែល។
លោកប៉ាក គីអាវ គឺជាទាហានបម្រុងនៃកងយោធាហ្វីលីពីន ចាប់តាំងពីឆ្នាំ២០០៦។ បន្ទាប់មកក្នុងជួរទាហានលោកឡើងជាវរសេនីយ៍ទោ នៅខែកញ្ញា ឆ្នាំ២០១១ ក្រោយមកក្លាយជាវរសេនីយ៍ឯកឆ្នាំ២០១៧។
លោកប៉ាក គីអាវ ក៏ជាកីឡាករប្រដាល់ និងត្រូវបានបង្វឹកដោយលោក ហ្វ៉េឌី រ៉ូច។ លោកជាមួយកីឡាករ អូស្ការ ដឺ ឡា ហូយ៉ា គឺជាកីឡាករប្រដាល់ក្នុងប្រវត្តិសាស្រ្ត ដែលអាចទទួលពានរង្វាន់ពីស្ថាបនកីឡាប្រដាល់ដ៏ល្បីល្បាញ ដូចជា WBA WBC IBF ឬ WBO និងគ្រប់ទម្ងន់ ស្រាល កណ្តាល និងទម្ងន់ធ្ងន់ជាដើម។
ត្រូវបានចាត់ទុកជា កីឡាប្រដាល់ប្រចាំពិភពលោកគ្រប់ប្រភេទចម្រុះ រហូតដល់ដំណាច់ទសវត្សឆ្នាំ២០០០ លោកប៉ាក គីអាវ ត្រូវបានប្រសិទ្ធនាមជាកីឡាប្រដាល់ ប្រចាំឆ្នាំចំនួន ៣ដង និងជាកីឡាប្រដាល់ប្រចាំទសវត្ស ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៩។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ លោកប៉ាក គីអាវ ក្លាយជាជើងឯកពានរង្វាន់ ទម្ងន់មធ្យម ដែលមានអាយុច្រើនបំផុតនៃប្រវត្តិសាស្រ្ត អាយុ ៤០ឆ្នាំ ២១៥ថ្ងៃ ដោយសារតែ ជ័យជម្នះ លើលោក កេត ថៀម៉ាន។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ លោកបានបំបែកឯកតកម្មសាជាថ្មី ដោយក្លាយជា កីឡាប្រដាល់ ដំបូង ដែលបានទទួលពានរង្វាន់ពិភពលោក សម្រាប់ ៤ទសវត្ស ផ្សេងៗ គ្នា ទសវត្សឆ្នាំ១៩៩០ ឆ្នាំ២០០០ ឆ្នាំ២០១០ និងឆ្នាំ២០២០។
ក្រៅពីការធ្វើជាកីឡាប្រដាល់ លោកប៉ាក គីអាវ ក៏ជាអ្នកសម្តែង និងអ្នកចម្រៀងផងដែរ។ លោកធ្លាប់ជាប់ឆ្នោតជាតំណាងរាស្រ្តប្រចាំខេត្តសារ៉ានហ្គានី នៅអំឡុងពេលបោះឆ្នោត នីតិបញ្ញត្តិនៅហ្វីលីពីន នៅឆ្នាំ២០១០។ លោកបានធ្វើនយោបាយដ៏មានប្រសិទ្ធភាពដូចជាការឡើងប្រដាល់ផងដែរ។ លោកប៉ាក គីអាវ ត្រូវបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំ២០១៣ សម្រាប់អណត្តិទី២។ លោកក៏ជាបេក្ខភាពប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០២២ ផងដែរ។
លោកប៉ាក គីអាវ ឡើងដាល់ជាមួយលោក ជេស៊ី វាហ្គាស នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងឡា ស្វេហ្គាស សហរដ្ឋអាម៉េរិក ហើយដណ្តើមបានពានរង្វាន់ WBO ខាងទម្ងន់ធម្យម។ លោកបានដាល់គូប្រជែងឲ្យសន្លប់នៅទឹកទី៣។ នៅអាយុ ៤០ឆ្នាំ លោកតទល់ជាមួយលោក កេត ថៀម៉ាន់ ហើយបានយកជ័យជម្នះ បានទទួលពានរង្វាន់ WBA ខាងទម្ងន់មធ្យម នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩។ លោកប៉ាក គីអាវ បានធ្វើឲ្យគូប្រកួតរបស់លោកមានភាពភ្ញាក់ផ្អើលដោយផ្តួលគូប្រកួតឲ្យដួលសន្លប់នៅទឹកទី១។
ក្បាច់វាយលុកដ៏រហ័សដូចផ្លេកបន្ទោរ បានឲ្យលោកប៉ាក គីអាវ បានក្លាយជាកីឡាប្រដាល់ដែលល្បីរន្ទឺនៅទ្វីបអាស៊ី និងនៅលើពិភពលោក។