លោកម៉ាក រូតតេ អគ្គលេខាអង្គការណាតូថ្មី ឡើងកាន់តំណែងជាផ្លូវការ
លោកម៉ាក រូតតេ បានក្លាយជាអគ្គលេខានៃអង្គការណាតូ ជាផ្លូវការ ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ បន្តពីលោកជេន ស្តូលថេនប៊ើហ្គ។
លោកម៉ាក រូតតេ កើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៦៧ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ លោកគឺជារដ្ឋបុរសហូឡង់។ ជាសមាជិកនៃគណបក្សប្រជាប្រិយសម្រាប់សេរីភាព និងប្រជាធិបតេយ្យ (VVD) លោកម៉ាក រូតតេ គឺជានាយករដ្ឋមន្រ្តីហូឡង់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១០ ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
លោកម៉ាក រូតតេ កើត និងចំណាយពេលវ័យកុមារ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅក្នុងគ្រួសារដែលមានជំនឿកែទម្រង់។ នៅឆ្នាំ១៩៩២ លោកម៉ាក រូតតេ បានទទួលសញ្ញាបត្រប្រវត្តិសាស្រ្តនៅសកលវិទ្យាល័យឡាអេ និងបន្ទាប់មក បានទៅរៀននៅវិទ្យាស្ថានអន្តរជាតិសម្រាប់អភិវឌ្ឍការគ្រប់គ្រងនៅទីក្រុងឡូសាន ប្រទេសស្វីស។ ក្រោយការសិក្សា លោកម៉ាក រូតតេ បានទៅធ្វើការនៅក្រុមហ៊ុនយក្ស យូនីលីវើ ជាអ្នកគ្រប់គ្រងធនធានមនុស្ស។
លោកម៉ាក រូតតេ មានការចាប់អារម្មណ៍នឹងនយោបាយនៅអំឡុងការសិក្សារបស់លោកតាំងពីនៅមធ្យមសិក្សា។ លោកក៏តាំងចិត្តសម្រាប់សេរីភាពប្រជាធិបតេយ្យតាំងពីនៅយុវជន។ លោកម៉ាក រូតតេ បានចូលរួមជាមួយរដ្ឋាភិបាលហូឡង់នៅឆ្នាំ២០០២ ជារដ្ឋលេខាសម្រាប់ការងារ និងសន្តិសុខសង្គម ចេញពីសម្ព័ន្ធភាពគណបក្សស្តាំនិយាម ដែលដឹកនាំដោយលោកចាន ភីតធើ បាល់ខេនេនដ៍។
លោកម៉ាក រូតតេ កាន់តំណែងនេះ រហូតដល់ឆ្នាំ២០០៣ បន្ទាប់ពីការបោះឆ្នោតមុនអណត្តិ ហើយលោកបានជាប់ជាតំណាងរាស្រ្ត។ លោកបានដូរមុខតំណែងនៅឆ្នាំ២០០៤ ដោយក្លាយជារដ្ឋលេខាធិការសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសិក្សាជាន់ខ្ពស់។ ពីរឆ្នាំក្រោយមក លោកយកឈ្នះលោក រីតា វែដុង នៅអំឡុងការបោះឆ្នោតធ្វើជាប្រធានគណបក្សនយោបាយ VVD។ ក្រោយបន្តិចមក លោកម៉ាក រូតតេ បានចាកចេញពីរដ្ឋាភិបាលដើម្បីកាន់តំណែងជាប្រធានក្រុមតំណាងរាស្រ្តនៃគណបក្ស VVD នៅសភាជាន់ទាប។ បន្ទាប់ពីការបោះឆ្នោតនីតិបញ្ញតិដែលធ្វើឡើងនៅឆ្នាំតែមួយ លោកម៉ាក រូតតេ ស្ថិតនៅក្នុងគណបក្សប្រឆាំងដើម្បីបង្កើតបានសម្ព័ន្ធមិត្តដ៏ធំ ហើយនៅដឹកនាំដោយលោកបាល់ខេនេនដ៍។
នៅក្នុងការបោះឆ្នោតនីតិបញ្ញតិឆ្នាំ២០១០ លោកម៉ាក រូតតេ ផ្តោតយុទ្ធាការរបស់លោកអំពីការសន្យានូវការគ្រប់គ្រងថវិកាដ៏ម៉ឺនម៉ាត់ និងការពង្រឹងនយោបាយអន្តោប្រវេសន៍។ នេះអាចធ្វើឲ្យគណបក្ស VVD នាំមុខការបោះឆ្នោត ជាលើកទី១ ចាប់តាំងពីឆ្នាំ១៩៤៨។
៤ខែ បន្ទាប់ពីការបោះឆ្នោត លោកម៉ាក រូតតេ បានដឹកនាំរដ្ឋាភិបាលចម្រុះ ដែលមានគណបក្ស VVD គណបក្សសេចក្តីអំពាវនាវគ្រីស្ទានប្រជាធិបតេយ្យ CDA និងគាំទ្រដោយ គណបក្សសម្រាប់សេរីភាព PVV។ ដោយការបាត់បង់ការគាំទ្រថ្នាក់ជាតិ លោកម៉ាក រូតតេ បានកោះហៅការបោះឆ្នោតមុនអណត្តិនៅឆ្នាំ២០១២ ដែលនៅពេលនោះ លោកទទួលបានសម្លេងភាគច្រើនជាមួយនឹងគណបក្សពលករ PvdA។
ប្រាំឆ្នាំក្រោយមក លោកម៉ាក រូតតេ ជោគជ័យលើការបោះឆ្នោតនីតិបញ្ញតិថ្មី។ នេះអាចធ្វើ ឲ្យលោកបើកកិច្ចចរចាសម្រាប់អណត្តិទី៣ ជាមួយគណបក្ស CDA គណបក្សប្រជាធិបតេយ្យ ៦៦ D66 និងគណបក្សឆ្វេងបៃតង GL។ ដោយគណបក្សឆ្វេងបៃតង បដិសេធចូលរួម ជាមួយ រដ្ឋាភិបាល រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងជាមួយគណបក្សសហភាពគ្រីស្ទាន CU។ លោក ម៉ាក រូតតេ បានដឹកនាំសម្ព័ន្ធភាពនេះ ចេញពីការបោះឆ្នោតឆ្នាំ២០២១។
នៅឆ្នាំ២០២៤ លោកម៉ាក រូតតេ ត្រូវបានជ្រើសរើសដោយកុងសង់ស៊ូស ជាអគ្គលេខាថ្មី នៃ អង្គការណាតូ។