លោកប៉ាវេល ឌូរ៉ូវ ស្ថាបនិកបណ្តាញតេឡេក្រាម កំពុងជាប់ដំណើរការយុត្តិធម៌ នៅបារាំង
លោកប៉ាវេល វ៉ាឡឺរីវីច ឌូរ៉ូវ កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៤ នៅទីក្រុងឡេនីនហ្គ្រ៉ាដ សហភាពសូវៀត។ លោកគឺជាអ្នកព័ត៌មានវិទ្យា និងម្ចាស់សហគ្រាសបច្ចេកវិទ្យារុស្ស៊ី។ លោកបានចូលសញ្ជាតិបារាំងនៅឆ្នាំ២០២១។
លោកប៉ាវេល ឌូរ៉ូវ នៅឆ្នាំ២០០៦ គឺជាសហស្ថាបនិកនៃបណ្តាញសង្គម វីកុនតាក ដែលលោកគឺជាអគ្គនាយក រហូតដល់ខែមេសា ឆ្នាំ២០១៤។ នៅឆ្នាំ ២០១១ លោកប៉ាវេល ឌូរ៉ូវ ក្លាយជាមនុស្សម្នាក់ក្នុងចំណោម ១០រូប ដែលមានឥទ្ធិពលបំផុតនៅលើអ៊ីនធឺណិតនៅរុស្ស៊ី។ លោកគឹជាសហស្ថាបនិកបណ្តាញសង្គមតេឡេក្រាម នៅឆ្នាំ២០១៣។ ទ្រព្យសម្បត្តិរបស់លោកត្រូវបានវាយតម្លៃថា មានប្រមាណ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២១។
ទោះបីលោកប៉ាវេល ឌូរ៉ូវ កើតនៅទីក្រុងឡេនីនក្រាដ ប្រទេសរុស្ស៊ី ក៏លោកចំណាយពេលមួយភាគធំនៃវ័យកុមារភាពរស់នៅប្រទេសអ៊ីតាលី ទីក្រុងទូរីន។ នៅទសវត្សឆ្នាំ១៩៩០ គ្រួសាររបស់លោកបានវិលត្រឡប់មកកាន់រុស្ស៊ី ដែលលោកប៉ាវេល ឌូរ៉ូវ ក៏បានចូលរៀននៅសាលាមួយក្នុងចំណោមសាលានានាដ៏ល្បីល្បាញ គឺសាលា សាំង ពេទែស្បួ ដែលលោករៀនជំនាញភាសាគណិតវិទ្យា។ ដោយមានសមិទ្ធផលខាងការសិក្សា និងការចួលរួមវិភាគទាននៅជីវិតជានិស្សិតនៃសកលវិទ្យាល័យ លោកបានទទួលអាហាររូបករណ៍ពីរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី។
លោកប៉ាវេល ឌូរ៉ូវ បានបង្ហាញខ្លួនស្ម័គ្រចិត្តជាអ្នកប្រឆាំងលោកវ្លាឌីមៀ ពូទីន។ លោកមានគំនិតនយោបាយ និងសេដ្ឋកិច្ចសេរី។ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ លោកបដិសេធជាសាធារណបញ្ជូនទិន្នន័យរបស់បាតុករអ៊ុយក្រែនទៅកាន់ទីភ្នាក់ងារសន្តិសុខរុស្ស៊ី និងបិទទំព័រ របស់លោកអាឡិចសីអ៊ី ណាវ៉ាល់នី មេដឹកនាំប្រឆាំងនៅរុស្ស៊ី នៅលើ វីកុនតាក់។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកបានចូលសញ្ជាតិបារាំង។ ឈ្មោះជាភាសាបារាំងរបស់លោកគឺ ប៉ូល ឌុយ រ៉ូវ ដោយក្រឹត្យនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ ទោះបីជាលោកមិនដែលស្នាក់នៅប្រទេសបារាំង និងមិននិយាយភាសាបារាំងបានរអិល។ លោកបានទទួលគុណប្រយោជន៍ពីនីតិវិធីពិសេស សម្រាប់ជនបរទេស ដែលមានលក្ខណៈប្រសើរបំផុត។
នៅខែវិច្ឆិកា ឆ្នាំ២០០៦ លោកប៉ាវេល ឌូរ៉ូវ បានដាក់ឲ្យដំណើរការបណ្តាណសង្គមវីកុនតាក់ ដែលបង្កើតឡើងដោយមានជំនួយពីលោកវ៉ីយ៉ាចឺស្លេវ មីរីឡាចវីលី។ ការលក់ភាគហ៊ុននៃវីកុនតាក់ ១៣% បាននាំឲ្យលោក ប៉ាវេល ឌូវ៉ូវ ទទួលបាន ៣០០លានដុល្លារ ដែលធ្វើឲ្យលោកចំណេញដើម្បីបង្កើតបណ្តាញនាំសារ តេឡេក្រាម ជាមួយបងប្អូនរបស់លោក នីកូឡៃ ដែលជាអ្នកគណិតវិទ្យា។
ប៉ុន្តែកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោក ប៉ាវេល ឌូវ៉ូវ ត្រូវបានឃាត់ខ្លួនសាកសួរនៅព្រលានយន្តហោះ បួហ្សេ ប្រទេសបារាំង នៅក្នុងក្របខណ្ឌអណត្តិនៃការស្រាវជ្រាវ និងការស៊ើបអង្កេតបឋម។
លោក ប៉ាវេល ឌូវ៉ូវ ត្រូវបានចោទប្រកាន់ពីបទផ្សំគំនិត និងការធ្វេសប្រហែលដែលពាក់ព័ន្ធនឹងសេវាតេឡេក្រាមរបស់លោក ដែលបង្កជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ការជួញដូរគ្រឿងញៀន ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឬសំណូក។ លោកត្រូវបានឃាត់ខ្លួននៅពេលមកដលប្រទេសបារាំងចេញពីប្រទេសអាហ្ស៊ែបៃហ្សង់។
របាយការណ៍បង្ហាញថា លោក ប៉ាវេល ឌូវ៉ូវ បង្ហាញក្នុងបញ្ជីមនុស្សដែលគេតាមរកបំផុតដោយសារអាជ្ញាធរបារាំង និងថា ការឃាត់ខ្លួនរបស់លោកដោយសារការបដិសេធរបស់លោកមិនសហប្រតិបត្តិការជាមួយនិងតុលការ ជាពិសេសនៅលើសំណុំរឿងនានាដែលពាក់ព័ន្ធនឹងសកម្មភាពរបស់តេឡេក្រាម។