លូ ស៊ូ កំពូលអ្នកយុទ្ធសាស្រ្តនៃនគរអ៊ូ សម័យសាមកុក

លូ ស៊ូ  មានឈ្មោះកិត្តិយសថា ជឹជីង។ លោកគឺជាអ្នកយុទ្ធសាស្រ្ត និងជាអ្នកនយោបាយ​នៃ សម័យ​សាមកុក នៅប្រទេសចិន។ ក្នុងនាមជាទីប្រឹក្សាឲ្យស៊ុន ឈាន មេដឹកនាំនគរអ៊ូ លោក​ចូលរួមចំណែកបង្កើត និងកែច្នៃប្រវត្តិសាស្រ្តយោធា និងនយោបាយ នាសម័យលោក ជា ពិសេស ដោយស្ថាបនាសម្ព័នមិត្តយុទ្ធសាស្រ្តរវាងនគរអ៊ូ និងនគរស៊ូហាន ប្រឆាំងនឹង​នគរ​វ៉េ។

កើតនៅស្រុក ដុងចេង សព្វថ្ងៃស្រុកអានហ៊ួ លូ ស៊ូ មានប្រភពពីគ្រួសារអ្នកមាន និងមានការ​អប់រំ។ លោកត្រូវមានបុគ្គលិកលក្ខណៈសប្បុរសធម៌ និងមាន​បញ្ញា​ញាណ​​ឈ្លាសវៃ​តាំងពីនៅ​ក្មេង។ ដំបូង លោករស់នៅឆ្ងាយពីការច្របូកច្របល់ផ្នែក​នយោបាយ ប៉ុន្តែបន្ទាប់មក លូ ស៊ូ ត្រូវ​​បានឧទ្ទេសនាមទៅកាន់ស៊ុន ឈាន ស្តេចនគរអ៊ូ ដោយជូ ជី ដែលជាមន្រ្តី​ជាន់​ខ្ពស់​មួយ​រូប ដែលនេះគឺជាការកត់សម្គាល់នូវការចូលប្រឡូកក្នុង​វង់នយោបាយនៃ​នគរ​អ៊ូរបស់លូ ស៊ូ។

នៅឆ្នាំ២០០ នៅពេលដែលឆាវ ឆាវ ស្តេចត្រាញ់ ដ៏មានអំណាចនៅភាគខាងជើងគំរាមនឹង​គ្រប់គ្រងប្រទេសចិនទាំងមូល លូ ស៊ូ បានផ្តល់យោបល់ឲ្យស៊ុន ឈាន ស្ថាបនាសម្ព័ន្ធភាព​ជាមួយ​លីវ ប៉ី ដែលជាគូប្រជែងរបស់ឆាវ ឆាវ។ លូ ស៊ូ មានទស្សនវិស័យយុទ្ធសាស្រ្តច្បាស់ ​លាស់ និងក្លាហាន គឺពឹងផ្អែកលើគំនិតថា នគរអ៊ូត្រូវតែធានាស្វ័យភាពជានិរន្តរ៍​ដោយពឹង​លើ​សម្ព័ន្ធ​​ភាព​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹងអនុត្តរភាពរបស់ឆាវ ឆាវ។

សម្រាប់សម្ព័ន្ធមិត្ត នគរអ៊ូ និងស៊ូហាន និងសមរភូមិជីប៊ី ឬជ្រោះក្រហម លូ ស៊ូ បានដើរ​តួនាទី​កំណត់​​នៅក្នុងការពង្រឹងសម្ព័​ន្ធមិត្តនគរអ៊ូ និងស៊ូហាន។ លូ ស៊ូ បានជួប ជូកឹ លៀង ដែលជា​អ្នក​​យុទ្ធសាស្រ្តរបស់លីវ ប៉ី ស្តេចនគរស៊ូ ហាន ដើម្បីកសាងកតិកាសញ្ញា ដែលបានផ្លាស់ប្តូរ​របត់​​ប្រវត្តិសាស្រ្ត​ចិន។  

ដោយសារកិច្ចសហប្រតិបត្តិការនេះ កងកម្លាំងរួបរួមនគរ អ៊ូ និងស៊ូហាន បានយកឈ្នះ នៅ​សមរភូមិ​ដ៏ល្បីល្បាញ គឺសមរភូមិ ជី ប៊ី នៅឆ្នាំ២០៨ ដែលពួកគេបាន វាយរុញច្រានកងនាវា​ដ៏​មហាច្រើនសម្បើម​របស់ឆាវឆាវ នៅលើដងទន្លេយ៉ាងសេ។ ទោះបី លូ ស៊ូ មិនបានដឹកនាំ​កងទ័ព​ផ្ទាល់ តួនាទី​​រ​បស់លោក ក្នុងនាមជាស្ថាបត្យករនយោបាយ គឺមានសារសំខាន់ជាអាយុ​ជីវិត​សម្រាប់​ជ័យ​ជម្នះ​យ៉ាង​ដាច់ខាត​នេះ។

ជាអ្នកចាត់ចែងទំនាក់ទំនងជាមួយលី ប៉ី បន្ទាប់ពីសមរភូមិជីប៊ី លូ ស៊ូ ត្រូវបានបញ្ជូនឲ្យ​ទៅ​ចរចា​ជាមួយលីប៉ី បន្ទាប់ពីសមរភូមិជីប៊ី លើរឿងបែងចែងដែនដីដែលដណ្តើមបាន។ លូ ស៊ូ ប្រកាន់​យកការខិតស្និទ្ធខាង​ការទូត និងព្យាយាមថែរក្សាតុល្យភាពនៃ​កងកម្លាំងរវាង​សម្ព័ន្ធមិត្ត​ទាំងពីរ។ ការប្រតិបត្តិរបស់លោកអាចបញ្ចៀសនូវជម្លោះភ្លាមៗ ទោះបីជាភាព​តានតឹង​រវាង​នគរ​អ៊ូ និងស៊ូហាន កាន់តែរីកធំឡើងនៅប៉ុន្មានឆ្នាំបន្ទាប់ក៏ដោយ។

បន្ទាប់ពីការស្លាប់មុនអាយុរបស់ចូវ អ៊ី លូ ស៊ូ ត្រូវបានតែងតាំង ជាមេបញ្ជាការយោធា ដែល​ទទួល​​បន្ទុកព្រំដែន​នគរអ៊ូ។ ទោះបីជាលោកមិនមានកេរ្ត៍ឈ្មោះប្រើអាជ្ញាខ្លាំងដាច់ខាតដូចមេញ្ជាការយោធាមុន ក៏លោក​ត្រូវ​​បានគេគោរពសម្រាប់គុណសម្បត្តិជាអ្នកយុទ្ធសាស្ត្រ និងជាអ្នកចរចាដ៏ពូកែ។ លោក​ធានា​ថា នគរអ៊ូ​នៅតែស្ថិតនៅក្នុងជំហរ​នៃកងកម្លាំងប្រឈមមុខនឹងសត្រូវ​ ប៉ុន្តែក៏បញ្ចៀសរាល់ការ​ប្រឈម​មុខ​ដែលមិនចាំបាច់ផងដែរ។

លូ ស៊ូ ទទួលមរណភាពនៅឆ្នាំ២១៧ នៅអាយុ ៤៥ឆ្នាំ។ ទោះបីជារយៈពេលធ្វើ​ការងារ​របស់​លោក​ខ្លី ប៉ុន្តែ​ឥទ្ធិពល​របស់លោកលើប្រវត្តិសាស្រ្តនៃសម័យសាមកុក គឺគេមិនអាចបដិសេធ​បាន។ គតិបណ្ឌិត​របស់លោក និងការទូត គឺមានសារសំខាន់ចាំបាច់​សម្រាប់ការរស់រាន​មាន​ជីវិត និង​ភាព​រុងរឿងនៃនគរអ៊ូ​នៅក្នុងសម័យកាលច្របូកច្របល់។

 

Daily Program

Livesteam thumbnail