សំរាមកំពុងក្លាយជាបញ្ហាក្តៅ

គំនរសម្រាមត្រូវបានគរ ជាច្រើនកន្លែងនៅក្នុងទីក្រុងភ្នំពេញ។

ក្រុងភ្នំពេញ​ មួយថ្ងៃៗប្រជាពលរដ្ឋតែងតែមកកំសាន្តនៅទីនេះ តែងបោះចោលសម្រាមរបស់ពួកគេ ដូចជាសណ្តែកដី ដបទឹកសុទ្ធ និងរបស់របរជាច្រើនទៀត ជាពិសេសពួកគេតែងតែដាក់សំរាមរបស់ពួកគេចោលបន្ទាប់ពីពួកគេទទួលទានរួច។

យុវជនម្នាក់មកពីខេត្តកំពង់ធំ ឈ្មោះ សីហា  បាននិយាយថា រូបគាត់តែងតែប្រាប់ពួកគេអោយបោះចោលសំរាមទៅក្នុងធុងសម្រាម ហើយកុំចោលចំណីអាហាររបស់ពួកគេនៅការ៉ូឡា និងច្រាំងទន្លេ តែក្នុងចំណោមនោះអ្នកខ្លះក៏ស្តាប់ និងអ្នកខ្លះក៏ធ្វើមិនដឹង។

យ៉ាងណាក៏ដោយយុវជនរូបនេះ បាននិយាយថា បើធៀបទៅនឹងបណ្តាឆ្នាំមុន សកម្មភាពនៃការបោះចោលសំរាម និងកាកសំណល់ផ្សេងៗបានថយចុះ ហើយបរិស្ថានមានភាពប្រសើរជាងមុន។

អ្នកលក់ភេសជ្ជៈ នៅខាងមុខព្រះបរមរាជវាំង អ្នកស្រីសុខ ឃីម បានយល់ឃើញថា សំរាមជាបញ្ហាដែលធ្វើអោយកង្វក់ និងបញ្ហាទំលាប់របស់ប្រជាពលរដ្ឋមួយចំនួន មិនបានផ្លាស់ប្តូរទំលាប់ ដោយតែងតែទុកនៅសំរាម និងថង់ប្លាស្ទិករបស់ពួកគេចោល បន្ទាប់ពីពួកគេទទួលទាន។

ស្រ្តីរូបនេះ បន្តថា អ្នកស្រី តែងតែជួយវេចខ្ចប់ដបទឹកសុទ្ធ និងកំប៉ុងទឹកផ្លែឈើ ព្រោះអ្នកស្រីយល់ឃើញថា ទីក្រុងស្អាតមិនគួរបោះចោលសម្រាមដូចនេះទេ។

អ្នកស្រី សុខ ឃីម និយាយថា ៖«វាមិនល្អទេព្រោះប្រទេសយើងជាប្រទេសមួយដែរ បើបរទេសគេមើលមកក៏គេនិយាយដែរមិនមែនតែប្រទេសយើងមួយទេ បើសិនពួកខ្ញុំជាអ្នកលក់ជួយរើសទៅវាអាច ជួនអីពេលដែលខ្ញុំនិយាយទៅ ​បងៗឯងញាំជួយយកទៅដាក់ក្នុងធុងសម្រាមទៅកុំចោលចឹង»។

ក្នុងសំលៀកបំពាក់កីឡា លោក ហេង សុធា បាននិយាយថា លោកតែងតែរត់ហាត់ប្រាណជារៀងរាល់សប្តាហ៏នៅខាងមុខព្រះបរមរាជវាំង បុរសវ័យ៥៥ឆ្នាំរូបនេះតែងយកចិត្តទុកដាក់ពីសុខភាពរបស់ខ្លួន ហើយលោកតែងមានអារម្មណ៏មិនល្អនៅពេលដែលលោកឃើញប្រជាពលរដ្ឋបោះចោលសម្រាមរាយប៉ាយ លោកគិតថាវាប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងទេសចរណ៍ផងដែរ។

បុរសវ័យជាងពាក់កណ្តាលរូបនេះ បានលើកឡើងពីផលវិបាកនៃការបោះចោលសម្រាម និងការកែប្រែឥរិយាបទរបស់ប្រជាពលរដ្ឋផងដែរ ដែលលោកចាត់ទុកថាពិបាកក្នុងការអប់រំ តែវាទាមទាពេលវេលា និងគួរផាកពិន័យអ្នកបោះចោលសម្រាមអោយបានធ្ងន់ធ្ងរ។

លោក ហេង សុធា បាននិយាយថា ៖« បរិស្ថាននៅទីនេះ ឥលូវៗនេះវាល្អហើយគ្រាន់តែខ្វះខាតតិចតួចទេ ប្រជាជនយើងហូបចុកគួរជួយដាក់ស្បោង ដាក់ចូលធុងសម្រាមអោយបានត្រឹមត្រូវ»។

អ្នកអាចឃើញមាន ការ៉ាអូខេ និងកន្លែងកម្សាន្តជាច្រើននៅតំបន់កោះពេជ្យ ពីមួយថ្ងៃទៅមួយថ្ងៃបរិស្ថាននៅទីក្រុងនេះកាន់តែបំផ្លាញ ដោយសារមនុស្សកាន់តែច្រើន​មានលទ្ធភាព ទិញម៉ូតូ និងរថយន្ត ដែលធ្វើអោយមានការបំពុលបរិស្ថាននិងខ្យល់អាកាស់អាក្រក់ ព្រមទាំងការទុកដាក់សម្រាមមិនបានត្រឹមត្រូវ ដោយសារប្រជាជនមិនបានគិតគូរជាវិជ្ជមាន​ ឬប្រើប្រាស់វិចរណញាន និងឥរិយាបថមិនបានត្រឹមត្រូវ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បាននឹងកំពុងធ្វើកូដកម្ម ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។

ដូច្នេះដើម្បីជាដំណោះស្រាយបឋម រដ្ឋបាលរាជធានីភ្នំពេញបាន នឹងកំពុងចាត់វិធានការដោយប្រើប្រាស់រថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានី និងឱ្យអាជ្ញាធរទាំង១៤ខណ្ឌ ដែលមាន១០៥សង្កាត់ សហការជាមួយរដ្ឋករស័្វយតគ្រប់គ្រងសំរាម និងកាកសំណល់រឹង រាជធានីភំ្នពេញ ចុះប្រមូលសំរាមតាមគ្រប់ដេប៉ូធំៗ ដើម្បីធានាឲ្យការប្រមូល សំអាត និងដឹកជញ្ជូនសំរាម បានល្អប្រសើរ មិនមានការកកស្ទះ និងមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ និង អនាម័យនៅតាមមូលដ្ឋានខណ្ឌរៀងៗខ្លួន។

ឧទាហរណ៍ក្នុងប្រទេសជប៉ុន កុមារត្រូវបានបង្រៀនអោយ ពីបរិស្ថានស្អាតយល់ដឹង ពីការចូលរួម ថែរក្សាបរិស្ថាន និងការការពារបរិស្ថាន ដែលការធ្វើបែបនេះមិនមែនតែជារឿងល្អសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ តែវាជាកេរ្ត៍ឈ្មោះតំបន់ណាមួយ និងប្រទេសជាតិផងដែរ។

ភ្នំពេញអភិវឌ្ឍយ៉ាងលឿន តែរដ្ឋបាលមូលដ្ឋានមិនបានគិតគូរអោយបានខ្ពស់នោះទេ ពួកគេគិតតែពីការសាងសង់អាគារខ្ពស់ៗ ផ្សារទំនើប និងភោជនីយ៍ដ្ឋានជាច្រើន ពួកគេមិនគិតពីការសាងសង់សួនច្បារ បរិស្ថានដែរនេះជាការចាប់អារម្មណ៏របស់ជនបរទេស ភ្ញៀវទេសចរណ៍ដែលធ្វើអោយគេគិតអវិជ្ជមាន ពីទីក្រុងភ្នំពេញ៕

Daily Program

Livesteam thumbnail