ពត៌មាន អាជ្ញាធរជាតិអប្សរា រៀបចំកៅអីឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។
ពត៌មាន សម្តេចប៉ាប៖ ការសន្ទនាអន្តរសាសនាជំរុញសន្តិភាព និងភាតរភាព សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រកាស លើកទឹកចិត្តមនុស្សគ្រប់សាសនាឱ្យលើកកម្ពស់ភាពចម្រុះ សន្តិភាព និងការថែរក្សានូវរាល់ការបង្កើត ដូចដែលទ្រង់បានជួបជាមួយអ្នកចូលរួមក្នុង សមាជនៃអ្នកដឹកនាំពិភពលោក និងសាសនានានាសំដៅយកសាសនាកសាងភាតរភាព សន្តិភាព និងវិបុលភាពសង្គមមនុស្ស។
ពត៌មាន សម្តេចប៉ាប៖ កាតព្វកិច្ចចម្បងរបស់បូជាចារ្យ គឺរក្សាសេចក្តីស្រឡាញ់ឱ្យនៅគង់វង្ស សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលបញ្ជាក់សារជាថ្មីនូវតួនាទីរបស់លោកបូជាចារ្យ និងការលះបង់របស់អស់លោកបុព្វជិតទាំងអស់ដោយសង្កតធ្ងន់ថា តួនាទីរបស់បូជាចារ្យគឺត្រូវតែធ្វើ យ៉ាងណារក្សាសេចក្តីស្រលាញ់ព្រះជាម្ចាស់និងព្រះសហគមន៍អោយបានគង់វង្ស។
ពត៌មាន សម្តេចប៉ាបអធិដ្ឋានសម្រាប់អស់អ្នកបាត់បង់ជីវិតនៅក្នុងសង្រ្គាម វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីពេលថ្មីៗនេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអធិដ្ឋានជូន អស់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម។
ពត៌មាន សម្តេចប៉ាបផ្ញើសារសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយរញ្ជួយដីនៅតៃវ៉ាន់ បន្ទាប់ពីការរញ្ជួយដីកម្រិតរហូតដល់៧,៤ រ៉ិចទ័រ ដែលបានវាយប្រហារទីក្រុងហួរលៀន កោះតៃវ៉ាន់ កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានផ្ញើសាររំលែកទុក្ខដល់ព លរដ្ឋតៃវ៉ាន់។
វិចារណកថា អាកាសធាតុក្តៅបែបនេះគ្រឿងស្រវឹង និង ភេសជ្ជៈប៉ូវកម្លាំង នៅក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំងបែបនេះ សូមកុំនាំគ្នាពើតរឿងគ្រឿងស្រវឹងនិង ពពួកភេសជ្ជៈលើកកម្លាំងពេកវាអាចធ្វើឲ្យរាងកាយងាយរងនូវបញ្ហាសំពាធឈាមអាចមានគ្រោះថ្នាក់ដល់ជីវិត។
ពត៌មាន KSI គ្រោងរៀបចំកិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី២០២៤ នៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ។
ពត៌មាន ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន បានប្រកាសឱ្យដឹងថា ក្រសួងនឹងរៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ពត៌មាន ក្រសួងសុខាភិបាល ណែនាំឱ្យប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្ដៅ ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជា ច្រើន។
ជីវិតនិងសង្គម លោកស៊ឺកាណូ សូស្រ្ត៉ូឌីហាកដ្យូ បិតាឯករាជ្យរបស់ឥណ្ឌូនេស៊ី លោកស៊ឺកាណូ កើតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩០១។ លោកគឺជាប្រធានាធិបតីទី១ នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី ពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦៧។ លោកបានប្រកាសឯករាជ្យភាព ឥណ្ឌូនេស៊ី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៥ ជាមួយលោកហាតតា ដែលជាអនុ ប្រធានាធិបតី។