វិចារណកថា នៅឆ្នាំនេះ ទិន្និផល ម្រេច នឹងមានតម្លៃថ្លៃ ដោយសារទិន្នផលម្រេចមិនសូវល្អ ដូច្នេះតម្លៃម្រេចនៅក្នុងឆ្នាំនេះអាចនឹងទទួលបានតម្លៃល្អ ប្រសើរ។
ពត៌មាន មន្រ្តីជាន់ខ្ពស់សន្តអាសនៈ បំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ា លោកអគ្គអភិបាល ប៉ូល រីឆា ហ្គាឡាហ្គ័រ (Paul Richard Gallagher )រដ្ឋមន្រ្តីទទួលបន្ទុក ទំនាក់ទំនងជាមួយរដ្ឋនៃសន្តអសនៈបានមកដល់ប្រទេសហ្ស៊កដានីសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ។
ពត៌មាន គ្រីស្តបរិស័ទ និងសាសនិកគោលលទ្ធិតាវ រៀបចំព្រឹត្តិការណ៍សន្ទនាមួយនៅហុងកុង ក្រសួងទទួលបន្ទុកអន្តរសន្ទនានៃសន្តអាសនៈបាន ប្រកាសពីការបើកដំណើរការកិច្ចសន្ទនាពិសេសមួយរវាងគ្រិស្តសាសនា-សានិកតាវលើកទីបីដែល ត្រូវធ្វើឡើងនៅទីក្រុងហុងកុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ។
បរិស្ថាន បាតុភូតអេល នីណូ នឹងបង្កឲ្យមានសីតុណ្ហភាពលើសធម្មតាពីខែមីនា ដល់ខែ ឧសភា យោងតាមអង្គការឧតុនិយមពិភពលោក (OMM) បានឲ្យដឹងថា បាតុភូតអេល នីណូ ធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែនឹងបន្តមានឥទ្ធិពលលើអាកាសធាតុពិភពលោកនៅក្នុងខែដែលនឹងមកដល់ បង្កើតកម្តៅដែលក្តៅងំជាមួយនឹងឧស្ម័នផ្ទះកញ្ចក់ដែលមានប្រភពពីសកម្មភាពរបស់ មនុស្ស”។
ពត៌មាន សម្តេចប៉ាបលើកឡើងពីតួនាទីរបស់ស្ត្រីនៅព្រះសហគមន៍ និងសង្គម សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានមានបន្ទូលក្នុងសន្និសីទអន្តរជាតិស្តីពីស្ត្រីនៅក្នុងព្រះសហគមន៍ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលស្គាល់ការរួមចំណែករបស់ស្ត្រី ហើយទ្រង់បានអំពាវនាវឱ្យមានឯកភាព និងការអប់រំដើម្បីលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
ពត៌មាន សម្តេចប៉ាបសុំឱ្យ គ្រីស្តបរិស័ទសាងលំនៅជាមួយព្រះជាម្ចាស់ ខណៈដែលគ្រីស្តបរិស័ទកំពុងតែស្ថិតនៅក្នុងអំឡុងពេលនៃអំណរសប្បាយសម្រាប់រដូវរង់ចាំ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីពេលថ្មីៗនេះបានមានបន្ទូលលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទកសាងលំនៅស្ថានជាមួយនឹងព្រះជាម្ចាស់។
វិចារណកថា សុភមង្គលជីវិតគឺត្រូវតស៊ូនិងសង្ឃឹម រូបភាពនៃការយំ សើច សប្បាយកើតទុក្ខ គឺមានគ្រប់គ្នាមិនថាអ្នកមាន ឬអ្នកក្រឡើយ ដូច្នេះសូមកុំច្រណែនគេ ហើយប្រឹងប្រែងដើម្បីភាពរីកចម្រើននៃគ្រួសារយើងទាំងអស់គ្នា។
ពត៌មាន ជាង២០ឆ្នាំដូនជីជាតិបារាំងម្នាក់ ធ្វើការជាមួយ អ្នកជំងឺ នៅក្នុងនាមជាបងស្រីដែលស្ម័គ្រចិត្តបូជាកាយដើម្បីបម្រើព្រះជាម្ចាស់ បានចំណាយប្រហែលជា២០ឆ្នាំដើម្បីតែការងារដែលនៅជាប់ជាមួយនឹងអ្នកជំងឺនិងអស់អ្នកដែលត្រូវការនូវការសង្រ្គោះ។
ពត៌មាន សម្តេចប៉ាប៖ យុត្តិធម៌ទាមទារគុណធម៌ និងភាពក្លាហាន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា រាល់ដំណើរការនៃការស្វែងរកយុត្តិធម៌ និងអ្នកដែលផ្តល់យុត្តិធម៌ គឺចាំបាច់បំផុតត្រូវការនូវគុណធម៌ និងភាពក្លាហាន។
ពត៌មាន ជនភៀសខ្លួនមួយក្រុមពីលីប៊ីបានមកដល់អ៊ីតាលី ស្រ្តី និងកុមារចំនួន ៩៧ នាក់ដែលជាជនភៀសខ្លួនមកពីប្រទេសលីប៊ីបានមកដល់ប្រទេសអ៊ីតាលីតាមរយៈច្រករបៀងមនុស្សធម៌ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។