គ្រួសារ WE Light Up Talk ជាកម្មវិធីមួយដើម្បីផ្ដល់កន្លែងសុវត្ថិភាពដល់យុវជន យុវជនដើម្បីយុជន កាលពីពេលថ្មីៗនេះ នឹងរៀបចំកម្មវិធី WE Light Up Talk ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» ក្នុងគោលបំណងផ្ដល់ នូវកន្លែងសុវត្ថិភាពដល់យុវជន ជាពិសេស ក្រុម យុវជនដែលមានពិការភាព អ្នកដែលមកពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងយុវជនដែលជា ជនជាតិដើមភាគតិច ដើម្បីចែករំលែក អំពីដំណើរជីវិតរបស់ពួកគាត់ឱ្យបានដឹង និងស្តាប់ឮជាសាធារណៈ។ វេទិកានេះ នឹងប្រព្រឹត្តទៅនៅអគារ The Kampus ចាប់ពីម៉ោង១២រសៀល ដល់ម៉ោង៥ល្ងាច។
គ្រួសារ តួនាទីគ្រូបង្រៀននៅក្នុងបរិវត្តកម្មវិស័យអប់រំ នាឱកាសទិវាគ្រូបង្រៀនពិភពលោក ក្រសួងអប់រំ យុវជន និងកីឡា (ក្រសួងអប់រំ យុវជន និងកីឡា) និងអង្គការយូណេស្កូ បញ្ជាក់សារជាថ្មីអំពីតួនាទីសំខាន់របស់គ្រូបង្រៀនក្នុងបរិវត្តវិស័យអប់រំ ក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោក (០៥ តុលា)។
វប្បធម៌/សាសនា បុណ្យភ្ជុំជាពេលរំលឹកដឹងគុណបុព្វការី ឪពុកម្តាយនៅរស់ និងអ្នកក្រីក្រ បុណ្យភ្ជុំបិណ្ឌគឺជាពេលវេលាដែលប្រជាជនខ្មែរនឹករលឹកដល់សាច់ញាតិដែលបានចែកឋានទៅហើយ ដោយបានរៀបចំពិធីនេះរយៈពេល១៥ថ្ងៃជាប់គ្នា។
គ្រួសារ រជួញដូរមនុស្ស «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជាមិនធ្ងន់ធ្ងរ និងអាក្រក់ដូចការលើកឡើងនោះទេ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការបំភ្លឺទៅលើរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានល្បង/បោកបញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា។
វប្បធម៌/សាសនា ព្រះពុទ្ធបាទពីថ្មភក់ចំនួន១និងពុទ្ធបដិមាសម័យកណ្តាលចំនួន៦ កំពុងតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោយពីជួសជុលរួចរាល់ សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១ដើម្បី បង្ហាញសាធារណជនឱ្យ ស្វែងយល់ពីវត្ថុសិល្បៈ ខ្មែរដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលវត្ថុបុរាណទាំងនោះឱ្យមានលក្ខណៈល្អស្អាតឡើងវិញរួចមក។
វប្បធម៌/សាសនា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាបានបំពេញតួនាទីយ៉ាងសំខាន់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់និងបានរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជំរុញព្រះរាជាណាចក្រកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ។
វប្បធម៌/សាសនា ឧកញ៉ាឡេងប្រុសឧបត្ថម្ភ 20លានរៀល ក្នុងកម្មវិធីខ្មុកខោលជំរុញនិងលើកទឹកចិត្តយុវជនផ្សព្វផ្សាយសិល្ប:វប្បធម៌បុរាណខ្មែរទៅអន្តរជាតិ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស បានអញ្ជើញជាគណៈអធិបតីកម្មវិធីខ្មុកខោល និងបាននាំយកថវិកាចំនួន $5,000 ជូនសាលាសិល្បៈហ្វ៊ូណន ដើម្បីពង្រឹងគោលជំហរ និងក្ដីបំណងរបស់ Galaxy navatra ក្នុងយុទ្ធនាការ
វប្បធម៌/សាសនា ប្រឡាយបុរាណនៅតែទ្រទ្រង់ជីវភាពប្រជាជនក្នុងតំបន់ ប្រឡាយបុរាណមួយដែលអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរកឃើញកាលពីឆ្នាំ២០១២ ដែលប្រឡាយទឹកនេះអាចទាញទឹកពីភ្នំគូលែន ចូលមកក្នុងតំបន់រមណីដ្ឋានអង្គរបានផងដែរ។ នៅឆ្នាំ២០១២ គម្រោងស្ដារប្រឡាយនេះត្រូវបានដំណើរការ តែយ៉ាងណាការងារនេះត្រូវបានប៉ះពាល់លើដីប្រជាពលរដ្ឋកំពុងអាស្រ័យផលដំណាំជាក់ស្ដែង។
វប្បធម៌/សាសនា រូបចម្លាក់ខ្មែរ២៧រូប បានវិលត្រឡប់មកមាតុប្រទេស អនុលោកតាមអនុសស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា និងយោលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជ ជាមួយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ ម៉ានហាថានក្រុងញូវយ៉ក។ សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹមអូសបានដោយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហានថានក្រុងញូយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
គ្រួសារ យុវជនភ្នំពេញ នឹងចូលរួមសង្ក្រានវត្តភ្នំក្នុងឆ្នាំនេះ នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សង្ក្រានឆ្នាំថ្មី ឆ្នាំខាល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅវេលាម៉ោង១០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។ ភ្នំពេញជាបេះដូងកម្ពុជា នឹងមានការរៀបចំសង្ក្រានវត្តភ្នំ ជាទីតាំងប្រវត្តិសាស្រ្ត ដើម្បីបង្កើតឱកាសសប្បាយរីករាយ ចំពោះប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលមិនបានទៅកាន់ស្រុកកំណើត។