ពត៌មាន សមាជនៃអង្គការសហប្រជាជាតិនៅពេលផ្ទុះអំពើហិង្សាហូរហៀនៅមជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃអង្គារ មេដឹកនាំច្រើនជាង ១០០នាក់ នៅក្នុងពិភពលោកទាំងមូលកំពុងស្ថិតនៅ ទីក្រុងញូយ៉កដើម្បីចូលរួមសម័យប្រជុំសមាជ ឆ្នាំ២០២៤ នៃអង្គការសហប្រជាជាតិ។ សេចក្តីសង្កត់ធ្ងន់គឺ នៅលើការឆាបឆេះជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
វិចារណកថា ពេលសម្រាកភ្ជុំបិណ្ឌ៣ថ្ងៃ ទៅណាមកណាគិតសុវត្ថិភាពផ្ទះសម្បែងផង ! នៅពេលសម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរយៈពេល៣ថ្ងៃនៅសប្តាហ៍ក្រោយពេលទៅណាមក ណាសូមគិតអំពីសុវត្ថិភាពផ្ទះសម្បែងផង ជាពិសេសសម្រាប់អ្នកដែលមានលំនៅស្ថានដែលធ្លាប់រងគ្រោះនឹងជំនន់ទឹកភ្លៀង។
ពត៌មាន អង្គការសហប្រជាជាតិព្រួយបារម្ភខ្លាំងអំពី ស្ថានភាពនៃជម្លោះអ៊ីស្រាអែល-លីបង់ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កាន់តែតានតឹងឡើង ដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ត្រូវបានបាញ់ចេញពីភាគីទាំងពីរ។
ពត៌មាន សម្តេចប៉ាប ៖ ជនចំណាកស្រុកសុំឱ្យយើងបណ្តុះ 'សុបិននៃភាតរភាព' សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានចែករំលែកនូវទស្សនៈរបស់ទ្រង់តាមរយៈអត្ថបទមួយនៅក្នុងបុព្វបទនៃសៀវ ភៅមួយក្បាល ដែលមានចំណងជើងថា " ជនចំណាក់ស្រុក៖ រឿងនិទាននៃផ្លូវនៃជីវិត" ។
ពត៌មាន សម្តេចប៉ាបអធិស្ឋានសុំសន្តិភាព និងអំពាវនាវសុំសិទ្ធិអ្នកទោស សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន អធិដ្ឋាននិងបន្តអំពាវនាវសុំសន្តិភាពនិងជំនួយ សម្រាប់អ្នកដែលរងទុក្ខក្នុងប្រទេសដែលកំពុងតែផ្ទុះសង្រ្គាម និងលើកតម្កើងសិទ្ធិអ្នកទោសក្នុងពន្ធនាគារ។
ពត៌មាន សម្តេចប៉ាបដាក់កម្មវិធីយាងទស្សនកិច្ចនៅលុចសំបួរ និងបែលហ្ស៊ិក នាយកការិយាល័យព័ត៌មានសន្តអសនៈ លោក ម៉ាតេអូ ប្រូនី (Matteo Bruni ) បានបញ្ជាក់ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនឹងយាងដំណើរទស្សនៈកិច្ចលើកទី៤៦ របស់ទ្រង់នៅអឺរ៉ុប ។
ពត៌មាន ធនាគារអភិវឌ្ឍន៍អាស៊ី រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០% សម្រាប់ឆ្នាំ ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
បរិស្ថាន មហាសមុទ្រទន្រ្ទានដោយសម្រាម ប្លាស្ទីក ៤៩៣ លានតោន ពីពេលនេះ រហូតដល់ឆ្នាំ ២០៦០ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច OCDE ព្រមានថា ការបំពុលដោយប្លាស្ទីកនៅក្នុងចរន្តទឹកមានហានិភ័យកើនឡើងពីរដង ពីពេលនេះរហូតដល់ឆ្នាំ២០៦០ ប្រសិនបើវិធានការនានាមិនត្រូវបានដាក់ចេញជាបន្ទាន់ទេនោះ។ សម្រាមដែលជារឿយៗ ត្រូវបានបោះចោលដោយគ្មានការគ្រប់គ្រង បានពូនគរនៅក្នុងស្ទឹងទន្លេមុននឹងបញ្ចប់ផ្លូវរបស់វានៅក្នុងសមុទ្រ។
ពត៌មាន សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ កោតសរសើរកម្ពុជាក្នុងការលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅក្នុងវិមានវ៉ាទីកង់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
វិចារណកថា គេសងផ្តាច់ហើយ ទុកប្លង់កម្មសិទ្ធិគេធ្វើអ្វីទៀត ? ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាឲ្យប្រញាប់ប្រញាល់រៀបចំប្លង់កម្មសិទ្ធិ ដែលភាសាផ្លូវការគេហៅថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ។