ពត៌មាន សិលានៅទីនេះ៖ ខួប ៤០០ ឆ្នាំនៃសាលវិហារសន្តសិលា វាមានរយៈពេល ៤០០ ឆ្នាំមកហើយ ចាប់តាំងពីការឆ្លងវិសាលវិហារសន្តសិលា (St. Peter’s Basilica) ក្នុងទីក្រុងរ៉ូម។ ដើម្បីអបអរសាទរខួបនេះ វ៉ាទីកង់បានដាក់ចេញនូវគំនិតផ្តួចផ្តើមពិសេសៗជាបន្តបន្ទាប់។ ការកែលម្អផ្សេងៗត្រូវបានធ្វើឡើង ដើម្បីសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវទេសចរ។ តំបន់ដែលធ្លាប់តែបិទជិតសម្រាប់សាធារណជន ត្រូវបានបើកឱ្យចូលឡើងវិញ ការធ្វើដំណើរទៅកាន់ដំបូលខ្ពស់ (Terrace) ត្រូវបានពង្រីក ហើយផ្លូវធម្មយាត្រាថ្មីមួយដែលដើរតាមដានជើងរបស់សន្តសិលា និងសន្តប៉ូល ឆ្លងកាត់ទីក្រុងរ៉ូម ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ផងដែរ។ កម្មវិធីរំលឹកខួបនេះបានចាប់ផ្តើមនៅថ្ងៃទី ២០ ខែកុម្ភៈ ហើយនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកា ជាមួយនឹងពិធីបុណ្យអភិបូជា ដែលដឹកនាំដោយសម្តេចប៉ាប ឡេអូ ទី ១៤ (Pope Leo XIV)។
ពត៌មាន តើនៅរដូវអប់រំពិសេសយើងជាគ្រីស្តបរិស័ទគួរគិតអំពីអ្វីខ្លះទៅ? នៅរដូវអប់រំពិសេស តែងផ្តិតនៅលើថ្ងាស់ដោយផេះ ដែលនេះគឺជាទម្លាប់ដែលបន្តអនុវត្តដោយគ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិករាប់តំណរ។
ពត៌មាន គ្រីស្តបរិស័ទឥណ្ឌារាប់សិបនាក់ចូលរួមធម្មយាត្រាក្នុងរដូវបុណ្យអប់រំពិសេស គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិករាប់សិបនាក់ មកពីទូទាំងអគ្គភូមិភាព ហ្គាវ (Goa) និង ដាមេន ( Daman) ភាគនិរតីនៃប្រទេសឥណ្ឌាបានចូលរួមក្នុងធម្មយាត្រា ប្រចាំឆ្នាំលើកទី៨ កាលពីថ្ងៃទី២២ ខែកុម្ភៈ ដែលជាថ្ងៃអាទិត្យដំបូងនៃរដូវអប់រំពិសេស។
វិចារណកថា អ្នកដើរលុកព្រៃអាចសប្បាយចិត្ត ប៉ុន្តែកុំភ្លេចប្រុងប្រយ័ត្ន កម្ពុជាអាចទទួលដំណឹងល្អមួយទៀតពាក់ព័ន្ធនឹងជំងឺឆ្លង គឺជំងឺគ្រុនចាញ់ ដោយស្ថិតិកាលពីឆ្នាំ២០២៥បានបង្ហាញពីការធ្លាក់ចុះដល់ទៅ៨៤ភាគរយ ដូច្នេះអ្នកដើរលុកព្រៃនិងអ្នកធ្លាប់រស់នៅតំបន់ដែលជំងឺនេះតែងរាតត្បាតអាចសប្បាយចិត្តប៉ុន្តែកុំធ្វេសប្រហែស។
ពត៌មាន សម្តេចប៉ាបឡេអូ ណែនាំក្រុមសាសនទូតសាឡេស៊ានឲ្យបន្តបេសកម្មដ៏ប្រពៃបន្ត បន្ទាប់យាងដឹកនាំកម្មវិធីថ្វាយអភិបូជា នៅវិហារ បាស៊ីលីការព្រះបេះដូងដ៏និមលរបស់ព្រះយេស៊ូ ក្នុងសង្កាត់១ក្នុងទីក្រុងរ៉ូម សម្តេចប៉ាប ឡេអូទី១៤ បានយាងជួបជាមួយសមាជិកនៃក្រុមសាសនាទូតសាឡេស៊ាន ដែលបង្កើតឡើងដោយសន្ត យ៉ូហាន បូស្កូ ( Saint John Bosco) កាលពីថ្ងៃទី២២ ខែកុម្ភៈ។
ពត៌មាន មន្រ្តីជាន់ខ្ពស់សន្តអាសនៈថា ព្រះជាម្ចាស់អាចកសាងប្រជាជាតិឡើងវិញពីផេះនៃសេចក្តីស្អប់ លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិនៅក្នុងអំឡុងពេលចូលរួមសន្និសិទមួយនៅក្នុង នៅទីក្រុងតាលីន (Tallinn) ប្រទេសអេស្តូនីបានមានប្រសាសន៍ថា ព្រះជាម្ចាស់ទ្រង់អាចកសាងប្រជាជាតិមួយពីផេះនៃសេចក្តីស្អប់។
ពត៌មាន លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក "ព្រះបេះដូងព្រះយេស៊ូ" កោះនរា។
ពត៌មាន អ៊ីរ៉ង់ចង់ជឿជាក់ថាមានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតុន និងត្រៀមខ្លួនសម្រាប់រាល់សេណារីយ៉ូ ដោយរំឭកអំពីសិទ្ធក្នុងការការពារខ្លួនក្នុងករណីមានការវាយប្រហារពីអាម៉េរិក ទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ បានសន្និដ្ឋានថា វានឹងមានឱកាសល្អដែលអាចនឹងឈាន ទៅដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតុន។
បរិស្ថាន តុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគិរីរម្យ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសពីរបកគំហើញថ្មី គឺតុកកែខ្លួនបង្កង់ប្រភេទថ្មីមួយនៅឧទ្យានជាតិគិរីរម្យ នៃប្រទេសកម្ពុជា។
វិចារណកថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរកំពុងតែកើន របាយការណ៍នៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរដែលកម្ពុជាសម្រេចបានកាលពីខែមករា ឆ្នាំ២០២៦ គឺមានតម្លៃសរុប ប្រមាណជាង ១,៤ ពាន់លានដុល្លារ កើនឡើង ៧,២ ភាគរយបើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។