បាតុភូតមហា អេល នីណូ បានបង្កើនការព្រួយបារម្ភថែមទៀត សម្រាប់ទ្វីបអាស៊ី ដែល​ទទួលការលំបាករួចមកហើយដោយសង្គ្រាមនៅអ៊ីរ៉ង់

ដោយងាយបែកបាក់ដោយផលប៉ះពាល់នៃសង្រ្គាមនៅមជ្ឈិមបូព៌ា ពីពេលនេះទៅ ទ្វីបអាស៊ី​នឹងប្រឈមមុខនឹងការគំរាមកំហែងពីបាតុភូតឧតុនិយមហួសហេតុ គឺបាតុភូត អេល នីណូ ដែលអាចបង្កើនតម្រូវការថាមពលយ៉ាងខ្លាំង កាត់បន្ថយផលិតកម្មវារីអគ្គីសនី និងប៉ះ​ពាល់​ដល់​ការប្រមូលផលផងដែរ។

អង្គការសហប្រជាជាតិបានរាយការណ៍ថា លក្ខខណ្ឌ​ដែលជួយអនុគ្រោះឲ្យមានការរីកធំឡើង​នូវបាតុភូតអេល នីណូ ដែលធ្វើឲ្យកម្តៅភពផែនដីកាន់តែក្តៅ អាចនឹងលេចឡើងក្នុងអំឡុង​រយៈ​​​ពេលពីខែ ឧសភា ដល់ខែកក្កដា។ អង្គការឧតុនិយមពិភពលោក វាយតម្លៃថា រលកកម្តៅ​នឹង​អាចកើនក្តៅខ្លាំងជាពិសេស ដែលអ្នកខ្លះដាក់ឈ្មោះវាថា គឺជាមហា អេល នីណូ។

ទ្វីបអាស៊ីដែលងាយរងគ្រោះរួចហើយនឹងរលកកម្តៅ អាចនឹងត្រូវរងការវាយប្រហារកាន់តែ​ធ្ងន់ធ្ងរ។ បាតុភូតអេល នីណូ ធ្វើឲ្យប្រែប្រួលដល់ការធ្លាក់ភ្លៀងជាប្រពៃណី បង្កើនហានិភ័យ​នៃ​គ្រោះ​រាំង​ស្ងួត និងភ្លើងឆេះ។

លោកភីតធើ វ៉ាន រ៉េនច៍ អាកាសធាតុវិទូនៅសកលវិទ្យាល័យ ម៉ូណាស្ហ៍ ប្រទេសអូស្រ្តាលី រៀបរាប់​ថា ៖ “ភាពមិនធម្មតា​ដែលកើតឡើងក្រោមសមុទ្រ ដែលយើងពិនិត្យឃើញមកទល់​នឹង​ពេលនេះ វាដូច​ទៅ​នឹងអ្វីដែលយើងបានពិនិត្យឃើញ​ក្នុងអំឡុងរយៈពេលពីឆ្នាំ​១៩៩៧​​-១៩៩៨។” ទោះ​ជាយ៉ាងណា ការ​ប្រមើលមើលមិនទាន់ពិតទាំងស្រុងទេ។ លោក​ភីតធើ វ៉ាន រ៉េនច៍ ធ្វើ​ការ​កត់​សម្គាល់ឲ្យដឹងថា វា​នឹងអាចទៅរួចដែល ដែលអេល នីណូ នឹងមិន​អភិវឌ្ឍ​ឡើងក៏ថាបាន។

ការព្រមាននេះក៏កើតមានឡើងនៅខណៈដែលទ្វីបអាស៊ីភ័យខ្លាចអំពីការខ្វះខាតប្រេងឥន្ធនៈ និង​​​ជី ដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រអ័រមូស ចាប់តាំងពីពេល ដែល​សហរដ្ឋ​អាម៉េរិក និងអ៊ីស្រាអែល បាន​ធ្វើ​ការ​វាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។

អ្នកស្រី ហានេអៀ អ៊ីសាអាត អ្នកឯកទេសនៃហិរញ្ញប្បទានថាមពលនៅ វិទ្យាស្ថានសម្រាប់​សេដ្ឋកិច្ច​ថាមពល និងការវិភាគហិរញ្ញវត្ថុ បានព្រមានថា ការកើនឡើងនូវសីតុណ្ហភាព​នឹងបង្ក​ការ​​ពិបាកខ្លាំងដល់ប្រព័ន្ធអគ្គីសនី​ដែលងាយរងគ្រោះរួចហើយ។ អ្នកស្រីបានរៀបរាប់ថា ៖ “សម្រាប់​​ប្រទេសដែលពឹងផ្អែកខ្លាំងលើច្រកសមុទ្រអ័រមូសសម្រាប់ការផ្គង់ផ្គង់ប្រេង និង​ឧស្ម័ន ភាព​តានតឹងលើការផ្គត់ផ្គង់នេះនឹងបង្កឲ្យមានការកើនឡើងជៀសមិនផុតនូវតម្លៃប្រេង តម្លៃ​​នៃ​ការ​​​គ្រប់គ្រងតម្រូវការ និងធ្វើឲ្យមានការកាត់បន្ថយនូវសកម្មភាពសេដ្ឋកិច្ច ។

អ្នកស្រី ឌីនីតា សេតយ៉ាវ៉ាទី ដែលជាអ្នកវិភាគនៅក្នុងក្រុមរិះគិត អេមប៊ើ នៅប្រទេសអង់គ្លេស បាន​បញ្ជាក់ថា គ្រោះរាំងស្ងួត ដែលអេល នីណូ អាចបង្កើតឡើងនៅក្នុងផ្នែកខ្លះនៅទ្វីបអាស៊ី ក៏​​តំណាងឲ្យការគំរាមកំហែងសម្រាប់ប្រទេសដែលពឹងផ្អែកខ្លាំងលើវារីអគ្គីសនីផងដែរ។អ្នកស្រី បានព្រមានថា ៖ “ភាគច្រើននៃប្រទេសនៅតំបន់អាស៊ាន ប្រើប្រាស់យ៉ាងទូលំទូលាយ​នូវ​​ថាមពលវារីអគ្គីសនី។” ចំណែកប្រទេសនៅតាមតំបន់ទន្លេមេគង្គ ប្រទេស​ណេប៉ាល់ និង​តំបន់​ខ្លះនៃប្រទេសម៉ាឡេស៊ី គឺមានភាពងាយរងគ្រោះជាពិសេស។

ហានិភ័យទាំងនេះ ធ្លាប់បានបង្ហាញច្បាស់នៅឆ្នាំ២០២២ នៅពេលដែលមានរលកកម្តៅ​នៅ​ប្រទេសចិន បង្កឲ្យមានការធ្លាក់ចុះជាង ៥០% នៃផលិតកម្មវារីអគ្គីសនី​នៅក្នុងខេត្ត​ស៊ីឈ័ន ដែលបង្កឲ្យមានការខ្វះខាតភ្លើងប្រើប្រាស់ ដែលប៉ះពាល់ទាំងដល់គ្រួសារនានា លំនៅដ្ឋាន និង​​វិស័យ​ឧស្សាហកម្ម។

អាកាសធាតុដែលកាន់តែក្តៅ និងកាន់តែស្ងួត ក៏នឹងបង្កើតនូវហានិភ័យថ្មីសម្រាប់កសិកម្ម ដែល​រ​ងក្រោមសំពាធរួចហើយទៅនឹងការប្រឈមមុខនឹងការកើនឡើងនូវតម្លៃនៃជី និង​ថាមពល​​ចាំបាច់​សម្រាប់​សម្ភារៈធ្វើកសិកម្ម។

Daily Program

Livesteam thumbnail