សូមប្រុងប្រយ័ត្ន ជាពិសេសពេលរាត្រី !
ក្រោយពេលដែលឧក្រិដ្ឋកម្មសេ្កមអនឡាញត្រូវបានសមត្ថកិច្ចបំបែកសំបុករបស់ពួកគេជាបន្តបន្ទាប់មកនោះ ពួកគេត្រូវបានបំបែកខ្លួនជាក្រុមតូចៗ ។ នៅក្នុងស្ថានភាព នេះ សមត្ថកិច្ចក៏តាមបង្រ្កាបថែមទៀតរហូតដល់ពូកគេអាចក្រពុលមុខកាន់តែខ្លាំង ហើយអ្នកប្រឈមមុខខ្លាំងគឺបងប្អូនអ្នកប្រកបរបរដឹកជញ្ជូននេះឯង ។
នៅក្នុងស្ថានភាពបែបនេះបងប្អូនក្រុមអ្នកមានមុខរបរដឹកជញ្ជូនជាពិសេសក្រុមអ្នកដែលប្រកបរបរនៅពេលរាត្រីមានម៉ូតូកង់បីឥណ្ឌា រថយន្តតាក់ស៊ីទោះជាតាមអេប ឫ ឯកជន គឺសូមលើកកំពស់ការប្រុងប្រយ័ត្ន ។
ជាការពិតយើងប្រកបរបរនេះយើងចង់បានលុយចង់បានចំណូលដើម្បីដោះស្រាយ ក៏ដូចជាលើកស្ទួយកម្រិត ជីវភាព ប៉ុន្តែយើងក៏ប្រថុយនឹងហានិភ័យផ្សេងៗ ។
ហានិភ័យទាំងនោះ រាប់តាំងពីអ្នកដែលកុម្មង់ទិញទំនិញ ឫ អាហារច្រើនៗ ប៉ុន្តែយកទំនិញឫអាហារហើយគេចមិនអោយលុយ។ ករណីនេះមានច្រើន ហើយអ្នកដែលរកស៊ីដឹកជញ្ជូនចាប់ផ្តើមជួបជាបន្តបន្ទាប់ដែរ ផងដែរ។
ក្រៅពីនោះវាក៏អាចមានគ្រោះថ្នាក់លើខ្លួនយើងផ្ទាល់ដូចជាត្រូវពួកគេគំរាមវាយយក របស់ទ្រព្យ យកលុយ នៅពេលដឹកពួកគេទៅកន្លែងស្ងាត់ ឫក៏អាចជាប់ចោទពីបទពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មផ្សេងៗ ដែលយើងមិនបានដឹងខ្លួន ។
ពួកគេជាឧក្រិដ្ឋជន ពេលខ្លះគេប្រពឹត្តិអំពើខុសច្បាប់ផ្សេងៗ តែហៅយើងបងប្អូនទៅដឹក ដែលអាចជាទំនិញខុសច្បាប់ ឫអាចជាអ្វីៗដែលជាឧក្រិដ្ឋកម្ម ។ នៅក្នុងករណីនេះយើងដឹងតែមានពិរុទ្ធហើយអាចនឹងត្រូវជាប់ពាក់ព័ន្ធជាយថាហេតុ ។
បញ្ហាដែលបានលើកឡើងទាំងនេះគឺជាកង្វល់ពិតប្រាកដសម្រាប់អ្នកប្រកបរបរដឹកជញ្ជូន ជាពិសេសនៅពេលរាត្រី។ ដើម្បីកាត់បន្ថយហានិភ័យ យើងគួរតែអនុវត្តវិធានការខ្លះៗមួយចំនួន គឺ ប្រសិនបើជាការកក់តាមអេប សូមពិនិត្យឈ្មោះ លេខទូរស័ព្ទ និងទីតាំងឱ្យបានច្បាស់ ហើយបើជាអតិថិជនហៅផ្ទាល់ ឬកក់ក្រៅប្រព័ន្ធ សូមសួរព័ត៌មានឱ្យបានគ្រប់គ្រាន់ មុនពេលទទួលដឹក។
ក្រៅពីនោះយើងក៏ត្រូវប្រុងប្រយ័ត្នការបញ្ជាទិញមិនប្រក្រតី ជាពិសេសទៅកន្លែងឆ្ងាយ ឬកន្លែងស្ងាត់ គួរតែមានការប្រុងប្រយ័ត្នបន្ថែម ដោយយើងអាចស្នើឱ្យអតិថិជនបង់ប្រាក់មុនមួយផ្នែក ឬបញ្ជាក់ការបញ្ជាទិញម្ដងទៀតតាមទូរស័ព្ទ។
ប្រសិនបើអតិថិជនស្នើឱ្យចូលទៅតំបន់ដាច់ស្រយាល ឬកន្លែងដែលអ្នកមានអារម្មណ៍មិនសុវត្ថិភាព សូមប្រុងប្រយ័ត្ន ដោយប្រាប់ទីតាំងបច្ចុប្បន្នរបស់អ្នកទៅក្រុមគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ។ ហើយបើអាចសូមកុំដឹកទំនិញដែលមិនដឹងប្រភព ប្រសិនបើអ្នកដឹកជញ្ជូនស្នើឱ្យដឹកកញ្ចប់ ឬឥវ៉ាន់ដែលម្ចាស់មិនចង់បង្ហាញ ឬមានអាកប្បកិរិយាសង្ស័យ គួរបដិសេធ។
សូមកុំភ្លេចការដឹកជញ្ជូនទំនិញខុសច្បាប់ដោយមិនដឹងខ្លួន ក៏អាចនាំឱ្យមានបញ្ហាផ្លូវច្បាប់ដែរ ផងដែរ ដូច្នេះយើងគួររក្សាទុកប្រវត្តិការហៅទូរស័ព្ទ សារ អាសយដ្ឋាន និងព័ត៌មានអតិថិជនឲ្យបានច្បាស់លាស់។
សរុបទៅ អ្នកដឹកជញ្ជូនគួរតែរិះគិតអំពីតុល្យភាពរវាងការស្វែងរកចំណូល និងសុវត្ថិភាពផ្ទាល់ខ្លួន។ ប្រសិនបើការងារណាមួយ ឬអតិថិជនណាម្នាក់ធ្វើឱ្យមានការសង្ស័យខ្លាំង ការបដិសេធការងារនោះជាញឹកញាប់មានតម្លៃជាងការប្រឈមនឹងហានិភ័យដែលអាចប៉ះពាល់ដល់ជីវិត សុខភាព ឬបញ្ហាផ្លូវច្បាប់នៅពេលក្រោយ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូន ។