អ្នករកស៊ីអនឡាញគួរស្មោះត្រង់!

ការត្អូញត្អែរពីក្រុមអ្នកដែលទិញទំនិញជាសម្លៀកបំពាក់ក្តី អ្នកទិញអាហារក្តី របស់របរប្រើប្រាស់ក្តីបាននាំគ្នារអ៊ូពីរឿងសុចរិតភាពរបស់អ្នករកស៊ីអនឡាញនិងក្រុមអ្នកដឹកជញ្ជូនអនឡាញមួយចំនួនថា ពួកគេកំពុងតែប្រកបរបរដែលវាហាក់ដូចជាការបោកប្រាស់ ។

ជាទូទៅក្រុមអ្នកលក់អនឡាញខ្លះតម្រូវឲ្យអតិថិជនបងប្រាក់ជាមុន ទើបបានទទួលរបស់ជាក្រោយ ហើយកន្លងមកគឺមានអ្នកដែលផ្ញើលុយទៅហើយ ប៉ុន្តែអត់បានទទួលទំនិញដែលពួកគេបញ្ជាទិញក៏មាន ហើយអ្នកខ្លះរបស់ដែលពួកគេទទួលគឺខុសគ្នាដាច់ពីរបស់ដែលពួកគេបញ្ជាទិញ​ ហើយក៏មានអ្នកខ្លះរអ៊ូរឿងអ្នកដឹកជញ្ជូន ដោយពេលបញ្ជាទិញគឺគេបញ្ជាក់ថា មិនគិតថ្លៃដឹកជញ្ជូន ប៉ុន្តែធាតុពិតគឺមិនដូច្នេះទេ គឺអ្នកដឹកជញ្ជូនទាលុយបន្ថែម ដោយលើកហេតុផលថា វាលើសពីគីឡូកំណត់ដែលក្រុមហ៊ុនទូទាត់អោយ ឬខុសតំបន់ដែលពួកគេដឹកជូនមិនគិតថ្លៃ ។ ល។

ពួកគេបានរអ៊ូថា នៅពេលដែលក្រុមអ្នករកស៊ីអនឡាញនោះធ្វើការផ្សាយផ្ទាល់លក់ទំនិញ ឧទាហរណ៍ដូចជាសម្លៀកបំពាក់ជាដើម ។ ពេលគេផ្សាយផ្ទាល់ឃើញស្អាតតម្លៃសមរម្យសក្តិសមនឹងតម្លៃដែលគេប្រកាសលក់ ប៉ុន្តែដល់ពេលដែលទទួលសម្លៀកបំពាក់នោះត្រូវគេប្រដូចបានទៅនឹងក្រណាត់ជូនសំអាតផ្ទះ ។ ហើយដោយចង់ដឹងក៏មាន អ្នកសាកល្បងបញ្ជាទិញម្តងទៀតលទ្ធផលគឺដូចជាពីមុនដដែល ។

អ្នកលក់យកផលិតផលដែលល្អស្អាតបង្ហាញនិងបង្អូតអ្នកទិញដល់បានលុយហើយដឹកមកអោយភ្ញៀវគឺយកសម្លៀកបំពាកខុសពីអ្វីដែលអ្នកទិញចង់បាន ក៏កើតមានរឿងរ៉ាងដៀមដាមគ្នាបង្ហោះចុះបង្ហោះឡើងពេញបណ្តាញសង្គម កន្លងមកនេះ ។

ក្រៅពីអ្នកលក់សម្លៀកបំពាក់ គឺនៅមានអ្នកលក់អាហារតាមអនឡាញខ្លះក៏ដូចគ្នានេះដែរ ។ គឺអ្នកលក់ប្រកាសបញ្ជីម្ហូបប្រចាំអាទិត្យ អោយអតិថិជនជ្រើសរើស ហើយតម្រូវឲ្យអតិថិជនបងលុយមុន ប៉ុន្តែពេលបង់លុយបានហើយ ខ្លះក៏ទទួលទានបានតែម្តងក៏បាត់ឈឹង ខ្លះក៏ម្ហូបនេះរខេករខាកហូបមិនកើត ។ ដល់ពេលដែលអតិថិជនរអ៊ូ គឺតាំងមានហេតុមានផលនេះផលនោះ ។

សរុបទៅដើម្បីសុចរិតភាព​នៅក្នុងការរកស៊ី ភាពស្មោះត្រង់និងទំនុកចិត្តគ្នានេះសំខាន់ ។ អ្នកដែលចង់បានជោគជ័យគួរតែរក្សាភាពស្មោះត្រង់និងច្បាស់លាស់ជាមួយនឹងអតិថិជន ។ ហើយអតិថិជនវិញ ប្រសិនបើចង់ច្បាស់លាស់ ការទូទាត់តាមររូបមន្តទទួលរបស់ ពិនិត្យគុណភាពទូទាត់លុយបានត្រឹមត្រូវ ។ សូមបញ្ឈប់ទៅការរកស៊ីមិនសុចរិតនេះ បោកគេម្តងពីដងមិនអីទេ តែបោកគេញយប្រយ័ត្នគេប្តឹង ឬខូចអាជីព ហើយអតិថិជនទៀតសោតពេលខ្លះក៏ត្រូវពិនិត្យពិច័យឲ្យច្បាស់លាស់ ពីព្រោះពេលខ្លះរបស់នៅក្នុងការផ្សាយផ្ទាល់ គេតុបគេតែងគេរៀបចំទើបមើលទៅវាស្អាត ដល់យើងយកមកចេញ គួមផ្សំនឹងការដឹកជញ្ជូនមិនត្រឹមត្រូវផងនោះ វាកើតជាបញ្ហាក៏ច្រើនដែរ៕

Daily Program

Livesteam thumbnail