សូមកុំដើរលេងជ្រុលពេលរាត្រីមិនល្អទេ ! យើងគួរកាត់បន្ថយ
ដើម្បីសុវត្ថិភាពសូមកុំដើរលេងឬធ្វើដំណើរពេលរាត្រី ជាពិសេសចាប់ម៉ោង១០យប់តទៅ ពីព្រោះនៅក្នុងអំឡុងពេលនោះវាគឺជាពេលវេលាដែលអាចឲ្យយើងជួបបញ្ហាច្រើនដោយរួមទាំងក្រុមអ្នកបន្លែបន្លំជាច្រើនសមាសភាព ហើយពេលខ្លះយើងខ្លួនឯងក៏អាច នាំឲ្យគេរងគ្រោះដោយយថាហេតុផងដែរ។
ជាការពិតស្ថានភាពសន្តិសុខនិងសុវត្ថិភាពវាពិតជាប្រសើរ ប៉ុន្តែការធ្វើដំណើរនៅពេលយប់ជ្រៅយើងអាចជួបក្រុមឆ្លៀតឱកាសបន្លែបន្លំគ្រប់សមាសភាព។ ពួកគេអាចបន្លំខ្លួនជាសមត្ថកិច្ច ជាក្រុមអ្នកសារព័ត៌មាន ហើយធ្វើសកម្មភាពនេះសកម្មភាពនោះដើម្បីផលប្រយោជន៍ ហើយអាចរងគ្រោះដោយអំពើហិង្សា និង បញ្ហាសុវត្ថិភាពផ្សេងៗ។
ក្រៅពីនោះយើងក៏អាចជួបគ្រោះថ្នាក់ដោយក្រុមជនឆ្លៀតឱកាស ដូចជាពពួកក្មេងទំនើង ឬក្រុមក្មេងពាល ក្រុមអ្នកបើកបរស្រវឹង ដែលអាចអោយយើងរងគ្រោះនឹងអំពើឆក់ប្លន់ ឬហិង្សាខូចខាតទ្រព្យសម្បត្តិឬរងរបួសហើយស្នាមអត់ប្រយោជន៍ក៏មាន។
នៅក្នុងករណីពេលយើងមានធុរៈឬការងារចាំបាច់ចេញយឺតពេលអី គួរតែលៃលករកន្លែងសម្រាកជិតកន្លែងធ្វើការ ហើយបើយើងដើរលេងកំសាន្តអីកុំនៅយប់ជ្រៅពេក។ យប់កាន់តែជ្រៅហានិភ័យនៃបញ្ហាក៏វាមានកាន់តែច្រើនផងដែរ។
នៅក្នុងករណីដែលយើងមិនជួបហេតុការភយន្តរាយដល់យើងទេ ការដើរលេងសប្បាយនៅយប់ជ្រៅពេកលុយក៏អស់ច្រើន យើងក៏ខូចសុខភាព ហើយអាចនឹងជួបក្រុមខាងលើនឹងអាសន្ន។ នៅក្នុងករណីបើយើងស្រវឹងឬជ្រុលបើកបរមានបញ្ហាទៀតវារិតតែយាប់ដល់ខ្លួននិងអ្នកដ៏ទៃ។ នៅក្នុងករណីខ្លះយើងស្រវឹងកើតមានជាករណីហិង្សាថែមទៀតនោះគឺកាន់តែជារឿងហានិភ័យសម្រាប់យើង។
ដើម្បីសុវត្ថិភាពខ្លួនយើងនិងអ្នកដ៏ទៃយើងគួរតែរៀនដាក់កម្រិតនិងកំណត់ដែនសកម្មភាពរបស់យើង។ ការធ្វើបែបនេះពេលខ្លះវាពិបាកនិងមិនងាយស្រួល ប៉ុន្តែប្រសិនបើយើងជំនៈហើយយើងអាចធ្វើបាននោះវាគឺជារឿងល្អមែនទែន។
ជារួម ការប្រុងប្រយ័ត្ន និងការដាក់កម្រិតលើសកម្មភាពរបស់ខ្លួន ជាពិសេសនៅពេលយប់ជ្រៅ គឺជាវិធានការដ៏មានសារៈសំខាន់សម្រាប់ការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកនៅជុំវិញខ្លួន។ ទោះបីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរក៏ដោយ ក៏ហានិភ័យនៃគ្រោះថ្នាក់ និងសកម្មភាពឆ្លៀតឱកាសផ្សេងៗនៅតែអាចកើតមានគ្រប់ពេលវេលា។ ដូច្នេះ ការចេញធ្វើដំណើរ ឬកម្សាន្តនៅពេលយប់គួរតែធ្វើដោយមានការគិតគូរ មានផែនការ និងជៀសវាងការនៅក្រៅផ្ទះយប់ជ្រៅដោយមិនចាំបាច់។ ការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព មិនមែនជាការភ័យខ្លាចនោះទេ ប៉ុន្តែជាការទទួលខុសត្រូវចំពោះជីវិត សុខភាព ទ្រព្យសម្បត្តិ និងអនាគតរបស់ខ្លួន។ ពាក្យចាស់ពោលថា ការពារប្រសើរជាងព្យាបាល ដូច្នេះការប្រុងប្រយ័ត្នជាមុន តែងតែជាជម្រើសដ៏ប្រសើរបំផុត៕