រឿងអេដស៏កម្ពុជាមានវឌ្ឈនៈភាពទៀតហើយ ប៉ុន្តែកុំប្រហែស!
រឿងអេដស៏កម្ពុជាគឺជាប្រទេសមួយដែលត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាប្រទេស ដែលអាចសម្រេចបានគោលដៅដែលកំណត់ដោយអង្គការអេដស៏នៃអង្គការសហប្រជាជាតិ ទៀតហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកុំប្រហែសចំពោះជំងឺនេះ ហើយមើលស្រាលឫមិនអោយតម្លៃនៅលើរឿងស្នេហ៍ស្មោះ ។
ក្រសួងសុខាភិបាលបានអះអាងថា កម្ពុជាបានឈានទៅ សម្រេចបានហើយនូវគោលដៅសកលមេរោគអេដស៍ ៩៥ - ៩៥ - ៩៥។ ក្រសួងបានប្រកាសថា កម្ពុជាបាន ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាន សមិទ្ធផលជាប្រវត្តិសាស្ត្រ។
តាមអ្វីដែលក្រសួងបានប្រកាស គោលដៅ ៩៥–៩៥–៩៥ មានន័យថា ទី១៖ ៩៥ភាគរយ នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាព មេរោគអេដស៍របស់ខ្លួន។ ទី២៖ ៩៥ភាគរយ នៃអ្នកដែលដឹងខ្លួនមាន ផ្ទុកមេរោគអេដស៍ បានទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ។ និងទី៣៖ ៩៥ភាគរយនៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍សម្រេចបានការបង្រ្កាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត។
រឿងនេះគឺជារឿងដែលគួរតែអបអរនិងរីករាយយ៉ាងពិតប្រាកដ ប៉ុន្តែកុំភ្លេចខ្លួនឲ្យសោះ ពីព្រោះជាមួយនឹងអេដស៏តែប្រហែសហើយមានដៃគូស្នេហាច្រើន មិនស្មោះត្រង់ នោះ យើងពិតជានៅតែបន្តហានិភ័យនៃការឆ្លងមេរោគសង្គមដ៏កាចសាហាវនេះដដែល។
ដើម្បីយើងទាំងអស់គ្នាកុំឆ្លងនឹងមេរោគនេះវាមានមធ្យោបាយមួយចំនួន ប៉ុន្តែមធ្យោបាយដែលមានប្រសិទ្ធភាព និង បង្ហាញពីការអោយតម្លៃ ក៏ដូចជាទំនុកចិត្តបំផុតនោះ គឺស្នេយ៍ស្មោះ មានដៃគូតែមួយ ហើយឆ្វេកឆ្វាច ។ វិធីសាស្រ្តបែបនេះ ក្រៅពីធ្វើឲ្យយើងមិនព្រួយនឹងការឆ្លងជំងឺនេះហើយ វាក៏ធ្វើឲ្យយើងរស់នៅប្រកបដោយកិត្តិយស មានសេចក្តីថ្លៃថ្នូ និង ស្មោះត្រង់។
សរុបទៅ សមិទ្ធផលដែលកម្ពុជាសម្រេចបានលើគោលដៅ ៩៥–៩៥–៩៥ គឺជាមោទនភាពជាតិ និងបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល វិស័យសុខាភិបាល និងប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍។ ទោះជាយ៉ាងណា ជោគជ័យនេះមិនមែនមានន័យថា យើងអាចធ្វេសប្រហែស ឬមើលស្រាលចំពោះហានិភ័យនៃការឆ្លងមេរោគអេដស៍បានឡើយ។ ការបន្តយល់ដឹង ការការពារខ្លួន និងការប្រកាន់ខ្ជាប់នូវទំនាក់ទំនងស្នេហាស្មោះត្រង់ មានដៃគូតែមួយ និងទទួលខុសត្រូវចំពោះសុខភាពរបស់ខ្លួន គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះ។ ដូច្នេះ យើងគ្រប់គ្នាគួរចូលរួមថែរក្សាសមិទ្ធផលនេះឲ្យបានគង់វង្ស ដើម្បីសង្គមកម្ពុជាបន្តមានសុខភាពល្អ សុវត្ថិភាព និងអនាគតកាន់តែប្រសើរ៕