កំពង់ស្ពឺរៀបចំពិធីប្រណាំងរទះសាឡីគោឡើងវិញបន្ទាប់ពីខកខានពីរឆ្នាំដោយសារវិបត្តិកូវីដ១៩

មន្ទីរវប្បធម៌និងវិចិ ត្រសិល្បៈខេត្តកំពង់ស្ពឺ សហ ការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ខេត្តនិងសមាគមគោ​ ខេត្តកំពង់ស្ពឺបានផ្តើមរៀបចំពិធីប្រណាំង រទេះសាឡីគោល្បឿន​លឿន ឡើងវិញក្រោយការខកខាន អ​ស់រ​យៈ​​ពេលជាងពីរឆ្នាំ។ ការរៀបចំត្រូវបានធ្វើឡើងនៅ ថ្ងៃទី៣ ខែមេ​សា ឆ្នាំ២០​២២​លើទី​លាន​មួ​យ​ក​ន្លែង ស្ថិតក្នុងភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមវ​ត្តមាន​លោ​ក​ សរ សុ ពុត្រា  អភិបាលរងខេត្តកំពង់ស្ពឺ។

ថ្លែងនៅទីវាល នៃពិធីប្រណាំងនោះលោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបាន​ លើកឡើងថា ជារៀងរាល់ឆ្នាំនៅខេត្ត​កំពង់ស្ពឺ តែងតែ​ប្រារព្ធពិធី​ប្រណាំងរ​ទេះសា​ឡី​គោល្បឿនលឿននេះឡើង។ តែក្រោយមករដ្ឋបាលខេត្តក៏បាន​ខកខាន ទៅវិ​ញអ​ស់រ​យៈ​ពេ​ល​ជាង២ឆ្នាំ ដោយសារតែការរាតត្បាត នៃជំងឺកូវីដ-១៩។

លោក ស៊ុន មានជ័យ បានបន្តថា ដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩មានការ ថមថយទៅវិញសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាឱកាសអាចប្រារព្ធពិធីប្រណាំង រទេះសាឡីគោ ល្បឿនលឿនបានឡើងវិញនិងក្រោមការអនុញ្ញាតពីរដ្ឋបាលខេត្ត មន្ទីរវប្បធម៌ និង វិចិត្រសិ​ល្បៈ​​​ខេត្តកំពង់ស្ពឺ សហការជាមួយសហភាពសហព័ន្ធយុវជ​កម្ពុជា(ស.​ស.យ​.ក​.)​ ខេ​ត្ត​និ​ង​បា​ន​ការចូ​លរួមពី សមាគមគោខេត្តកំពង់ស្ពឺ ក៏បានរៀបចំពិធីនេះ​ឡើងវិញ។​ ការរៀប​ចំឱ្យមា​នកា​រ​ប្រ​ណាំងនេះដែរ គឺដើម្បីរម្លឹកឡើងវិញនូវប្រ​ពៃណីទំនៀមទម្លាប់​របស់ អ្នកស្រុ​កនៃ​ខេត្ត​កំព​ង់​ស្ពឺ ដែលអ្នកស្រុកនេះតែងតែធ្វើនៅក្រោយឱកាស ប្រមូលផលស្រូវនិងក៏កៀកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៧ហើយនៃព្រឹត្តិការណ៍ប្រកួតប្រណាំងរទេះសាឡីគោល្បឿនលឿន ដែល​មានរទេះគោចំនួន៣០នឹមចូលរួមប្រកួត  ហើយរទេះគោទាំង​នោះម​កពី​ខេត្ត​កំព​ង់​ស្ពឺ​២​២​នឹ​ម ខេត្តកណ្តាល៥នឹមនិងមកពីរា​ជធានីភ្នំពេញ៣នឹម។​ហើយរទេះគោទាំង៣​០នឹមនេះដែ​រនិ​ង​ធ្វើការប្រកួតដណ្តើមជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ហើយចំ​ពោះ​លេ​ខ​៤​និ​ង​លេខ៥គឺជាគូកិត្តិយស៕

Daily Program

Livesteam thumbnail