Mount Alvernia ជាមន្ទីរពេទ្យកាតូលិកតែមួយគត់នៅសិង្ហបុរី

ពលរដ្ឋសិង្ហបុរី នៅតែបន្តចងចាំ និង វាយតម្លៃខ្ពស់អំពីការដើរតួនាទីដ៏សំខាន់របស់ Mount Alvernia ដែលជាមន្ទីរពេទ្យកាតូលិកតែមួយគត់នៅក្នុងប្រទេសសិង្ហបុរី។

មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាថែទាំអ្នកជំងឺទូទៅស្រួចស្រាវកម្រិតទីបីដែលមិនស្វែងរកប្រាក់ចំណេញតែមួយគត់នៅក្នុងប្រទេសនេះ។

មន្ទីរពេទ្យ មានគ្រែចំនួន ៣៤០ ហើយកំពុងតែដំណើរការដោយវេជ្ជបណ្ឌិតឯកទេសជាង ៣៧០ នាក់ និង​មានវេជ្ជបណ្ឌិត​ជំនាញ​ចំនួន​ ១.៤៨០ នាក់ផ្សេងទៀត។

មន្ទីរពេទ្យនេះត្រូវបានគេដឹងថា គឺជាកន្លែងដែលផ្តល់ការព្យាបាល និងការថែទាំ ដោយការយកចិត្តទុកដាក់ខ្ពស់ និងក្រុមគ្រួសាររបស់ពួកគេដោយមិនគិតពីប្រវត្តិ ឬជំនឿឡើយ ប៉ុន្តែទីនោះជាមន្ទីរពេទ្យកាតូលិក។

លោក វីលៀម លី (William Lee ) ជាបូជាចារ្យមួយរូប បានចែករំលែក នូវហេតុការណ៍ដ៏រំជួលចិត្តមួយ នៅក្នុង​អំឡុងពេលពិធីថ្វាយអភិបូជា ដើម្បីប្រារព្ធខួបលើកទី ៦៥ នៃមន្ទីរពេទ្យនេះ។

មន្ទីរពេទ្យនេះ ត្រូវបានបង្កើតឡើងដោយដូនជីមកពី ក្រុមសាសនទូត Franciscan Missionaries of the Divine Motherhood។

លោកបូជាចារ្យបានចែករំលែកថា មន្ទីរពេទ្យនេះគឺជាកន្លែងដែលសង្រ្គោះជីវិតមនុស្សដោយស្ងៀមស្ងាត់ និង ស្នាមញញឹម ហើយសូម្បីតែមនុស្សដែលជិតស្លាប់ក៏នៅតែទទួលការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ៕

Daily Program

Livesteam thumbnail