​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ​២​០​២​៤​ ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​ ​ខែ​មិថុនា​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​

​អគ្គនាយក​ដា្ឋ​ន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ជូនដំណឹង​ពី​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ​២​០​២​៤​ឱ្យ​ដឹង​ថា​ ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ​២​០​២​៤​ ​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ ​ថ្ងៃ​ទី​០​១​ ​ខែ​មិថុនា​ ​រហូតដល់​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​ ​តទៅ​។​

​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​២​៧​ ​ខែ​ឧសភា​ ​បាន​លើកឡើង​ថា​ ​ចំពោះ​យានយន្ត​ថ្មី​ត្រូវ​ចុះបញ្ជី​លើ​កដំបូង​ ​ម្ចាស់​យានយន្ត​ត្រូវ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ចំនួន​២​ ​សន្លឹក​ ​តាម​ទម្រង់​ដែល​ចេញ​ដោ​យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន​។​

​ឯកសារ​ទាំងនោះ​រួម​មាន​៖​ ​ប​ណ្ណ​សម្គាល់​យានយន្ត​ ​អត្តសញ្ញាណ​ប​ណ្ណ​ផ្ទាល់​របស់​កម្មសិទ្ធិករ​ ​និង​វិញ្ញា​បន​ប​ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចំពោះ​រថយន្ត​ ​ដឹកទំនិញ​និង​រថយន្ត​ដឹក​អ្នកដំណើរ​។​

​អគ្គនាយក​ដា្ឋ​ន​ពន្ធដារ​ ​បាន​បញ្ជាក់​ទៀត​ថា​ ​ចំពោះ​យានយន្ត​ដែល​ធ្លាប់​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​ពន្ធ​មធ្យោបាយ​ ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កន្លងមក​ ​ទាំង​មាន​ប​ណ្ណ​សម្គាល់​ការ​បង់ពន្ធ ​(​កាត​) ​និង​ពុំ​មាន​ប​ណ្ណ​សម្គាល់​ការ​បង់ពន្ធ​ត្រូវ​ ​បាន​អនុញ្ញាត​ឱ្យ​ម្ចាស់​យានយន្ត​បង់ពន្ធ​នេះ​ ​ដោយ​ពុំ​តម្រូវ​ឱ្យ​បំពេញ​លិខិត​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​នោះ​ទ​ ​ដោយ​គ្រាន់តែ​បង្ហាញ​ ​ឬ​ភ្ជាប់​មក​នូវ​ឯកសារ​​​ដែល​អាច​បញ្ជាក់​អត្តសញ្ញាណ​យានយន្ត​ណាមួយ​ ​ដូចជា​៖​ ​ប​ណ្ណ​សម្គាល់​យានយន្ត​ ​ឬ​បង្កាន់ដៃ​ទទួល​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ ​ឬ​លតា​ប​ត្រ​បង់ពន្ធ​ឆ្នាំ​ចាស់​ ​សម្រាប់​​ឱ្យ​មន្ដ្រី​ពន្ធដារ​ ​ឬ​បុគ្គលិក​ ​ធនាគារ​ពាណិជ្ជ​ដៃគូ​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​ពន្ធ​មធ្យោបាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​ម្ចាស់​យានយន្ត​អាច​ធ្វើការ​បង់ពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ឬនៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ ​ឬ​នៅ​​ធនាគារ​ ​កា​ណា​ឌី​យ៉ា​ ​ក​.​អ​ ​ឬនៅ​ធនាគារ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ឬនៅ​ធនាគារ​វ​ឌ្ឍនៈ ​ឬនៅ​ធនាគារ​កម្ពុជា​សាធារណៈ​ ​ភី​អិ​ល​ស៊ី​ ​ឬនៅ​ធនាគារ​ជេ ​ត្រាស់​ រ៉ូ​យ៉ា​ល់ ​ឬនៅ​ធនាគារ​ស្ថាបនា​ ​ភី​អិ​​ល​ស៊ី​ ​ឬនៅ​ធនាគារ​ប្រៃ​ស​ណ​យ៍​កម្ពុជា​ ​ក​.​អ​ ​ឬនៅ​ ​ធនាគារ​ ​វ​ឌ្ឍនៈ ​អាស៊ី​ ​ចំ​កាត់​ ​ឬនៅ​ធនាគា​រ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ​នៃ​កម្ពុជា​ ​ឬនៅ​ធនាគារ​វី​ង​ (ខេ​ម​បូ​ឌា) ​ម​.​ក​ ​ឬនៅ​តាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ឬ​អាចប​ង់​តាមរយៈ​កម្មវិធី​ "​G​D​T​ ​Taxpayer​ ​A​p​p​” ​ដែល​អាច​ទាញ​យកចេញ​ពី​ ​A​p​p​ ​Store​ ​ចំពោះ​ ​i​OS ​ឬ​ ​Play​ ​Store​ ​ចំពោះ​ ​And​ro​i​d​ ​សម្រាប់​ ​យានយន្ត​ដែល​ធ្លាប់​បាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​កន្លងមក​។​

​ដោយឡែក​ ​យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត​ ​ឬ​ស្ថានកុងស៊ុល​បរទេស​ ​អង្គការ​អន្តរជា​តិ​ ​ឬ​ទីភ្នាក់ងារ​​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា​ ​ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ដើម្បី​ទទួល​បាន​នូវ​លតា​ប​ត​ ​បង់ពន្ធ​(​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)​។​

​ចំពោះ​យានយន្ត​របស់​​​ក្រសួង​-​ស្ថាប័ន​ ​ឬ​អង្គភាព​ដែល​ត្រូវ​ទទួល​បាន​លតា​ប​ត្រ​ពន្ធ​លើ​ ​មធ្យោ​បា​យ​ដឹកជញ្ជូន​(​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​ ​ឬ​បង់​តាម​អាណត្តិបើកប្រាក់​ ) ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ជីសារ​​ពើភណ្ឌ​យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ​(​តារាង​កើន​ឡើង​ ​និង​ថយ​ចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំ​ឆ្នាំ​) ​ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ​ ​និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ចំពោះ​យានយន្ត​ឯកជន​ជ្រក​ក្រោម​ផ្លាក​លេខ​ ​រដ្ឋ​ ​ផ្លាក​លេខ​ ​ខ​.​ម​ ​និង​ ​ផ្លាក​លេខ​ ​ន​.​ប​ ​ពុំ​អនុញ្ញា​ត​ឱ្យ​បង់ពន្ធ​លើ​ ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ​២​០​២​៤​ ​ទេ​។​ ​ម្ចាស់​យានយន្ត​ទាំងនេះ​អាច​ប​ង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ ​ឆ្នាំ​២​០​២​៤​ ​បាន​លុះត្រាតែ​បំពេញ​កាតព្វកិច្ច​ពន្ធ​ ​និង​អា​ករ​នាំចូល​ស្រប​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តីពី​គយ​ ​និង​ចុះបញ្ជី​ ​យានយន្ត​នៅ​ក្រសួងសាធា​រណ​កា​រ​និង​ដឹកជញ្ជូន​ឱ្យ​បាន​រួចរាល់​ជាមុន​សិន​។​

​អគ្គនាយក​ដា្ឋ​ន​ពន្ធដារ​ ​បាន​បញ្ជាក់​ថា​ ​៖​ ​«​ក្នុង​ករណី​ខក​ខានមិនបាន​បង់ពន្ធ​ទាន់ពេល​វេលា​កំណត់​ខាងលើ​ ​ម្ចាស់​យានយន្ត​នឹង​ត្រូវ​ទទួលរង​នូវ​ពិន័យ​ ​តាមច្បាប់​ស្តីពី​សារពើពន្ធ​ ​ជាធរមាន​។​ ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ជាពិសេស​ ​នគរបាល​ច​រាចរណ៍​ ​និង​កង​រាជ​អាវុធហត្ថ​ ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅ​តាម​ដង​ផ្លូវ​នានា​ ​បន្ទាប់ពី​ ​បិទ​បញ្ចប់​ការ​ប្រមូល​ពន្ធ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៤​»​៕

Daily Program

Livesteam thumbnail