១១នាក់​បាន​ស្លាប់ដោយសារការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​នៅតំបន់អ៊ីស្រាអែល

មនុស្សយ៉ាងហោចណាស់ ១១ នាក់បានស្លាប់ និង៣៤ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសៅរ៍នៅពេលដែលគ្រាប់រ៉ុក្កែតមកពីប្រទេសលីបង់បានវាយប្រហារទីក្រុងហ្គោលឡេន ហាយ ( Golan Heights ) ដែលកំពុងតែកាន់កាប់ដោយអ៊ីស្រាអែល។

មនុស្សទាំង១១ នាក់ដែលបានស្លាប់ ត្រូវបានវ៉ាទីកង់ញូវបានរាយការណ៍ថា គឺ រួមទាំងកុមារផងដែរ។ ពួកគេ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលបានវាយប្រហារទីលានបាល់ទាត់មួយ ក្នុងតំបន់ ដែលជាដែនដីឧបសម្ព័ន្ធរបស់អ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីប្រទេសលីបង់ ដោយក្រុមហេសបូឡា ខណៈពេលដែលក្រុមហេសបូឡា បាននិយាយថា វាមិនមានអ្វីពាក់ព័ន្ធនឹងឧប្បត្តិហេតុនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងការពារអ៊ីស្រាអែលបានទទូចថា ការស៊ើបការណ៍សម្ងាត់របស់ពួកគេបង្ហាញថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមហេសបូឡា។

មុននេះអ្នកដែលពាក់ព័ន្ធនឹងក្រុមហេសបូឡាបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភូមិ មួយនៅក្នុងប្រទេសលីបង់។

ជាការឆ្លើយតប នៅមុនពេលព្រឹកព្រលឹមថ្ងៃអាទិត្យ អ៊ីស្រាអែលបានបើកការ វាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅចំនួនប្រាំពីររបស់ក្រុមប្រដាប់អាវុធ នៅក្នុងទឹកដីលីបង់។

ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល កាន់តែកើនឡើងចាប់តាំងពីឆ្នាំមុន បន្ទាប់ពីគ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុមហេសបូឡា ឆ្ពោះទៅអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

Daily Program

Livesteam thumbnail