ឯកអគ្គរាជទូតសន្តអាសនៈនៅសហគមន៍អឺរ៉ុបទទួលមរណភាព
លោកអគ្គអភិបាល ណូអែល ត្រេណ័រ (Noël Treanor)ឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅសហភាពអឺរ៉ុប បានទទួលមរណភាពដោយសារគាំងបេះដូងនៅទីក្រុង ប៊ុ្រចសែល ក្នុងអាយុ ៧៣ ឆ្នាំ។
លោកអភិបាល អាឡង់ ម៉ាកហ្គោគៀន (Alan McGuckian) ដែលស្និទ្ធនឹងលោកអគ្គអភិបាលដែលបានបាត់បង់ជីវិត បាននិយាយថា នេះគឺជាព័ត៌មានដ៏តក់ស្លុត និងសោកសៅយ៉ាងខ្លាំង ដែលលោកបានដឹងកាលពីម្សិលមិញអំពីការស្លាប់របស់លោកអគ្គអភិបាល។
លោកអគ្គអភិបាល កើតនៅ ប្រទេសអៀរឡង់ នៅថ្ងៃបុណ្យណូអែល ឆ្នាំ ១៩៥០។ បន្ទាប់ពីចូលរៀននៅមហាវិទ្យាល័យ លោក ត្រូវបានតែងតាំងជាបូជាចារ្យសម្រាប់ភូមិភាគក្លូហ្គឺ (Clogher) នៅថ្ងៃទី ១៣ខែមិថុនា ឆ្នាំ១៩៧៦។
ក្រោយមកនៅឆ្នាំ១៩៧៧ លោកត្រូវបានបញ្ជូនទៅសិក្សានៅទីក្រុងរ៉ូម វិញ្ញាបនបត្រផ្នែកទេវវិទ្យា (Sacred Theology) ហើយក៏បានធ្វើកិច្ចការជាច្រើននៅអឺរ៉ុប។
នៅក្នុងឆ្នាំ២០២២ លោកអគ្គអភិបាលក៏ត្រូវបានសម្តេចប៉ាប តែងតាំងជាឯកអគ្គរាជទូតប្រចំានៅសហគមន៍អឺរ៉ុប៕