អ្នកតស៊ូមតិផ្នែកលំនៅដ្ឋានហ្វីលីពីនម្នាក់ជិះតែកង់ទៅធ្វើការដើម្បីយុត្តិធម៌ធម្មជាតិ

អ្នកតស៊ូមតិខាងសិទ្ធិលំនៅស្ថានដ៏ល្បីមួយរូបនៅក្នុងប្រទេសហ្វីលីពីន គឺ លោក រ៉ូម៉ែល មីឡេស កូរ៉ូ (Rommel Miles E. Corro ) គឺជាអ្នកដែលអោយតម្លៃនិងគោរពបំផុតលើតម្លៃយុត្តិធម៌ធម្មជាតិ។

នៅក្នុងនាមជាស្ថាបនិកនិងជាអ្នកធ្វើកិច្ចការខាងផ្នែកសង្គមកិច្ចមួយរូប ទោះបីជាត្រូវធ្វើដំណើរយូរ ហើយឆ្ងាយប៉ុណ្ណា ជាទូទៅមធ្យោបាយធ្វើដំណើររបស់លោក កូរ៉ូ គឺកង់។

លោក កូរ៉ូ ដែលក៏ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Luntiang Pabahay (LuPa) Inc. ដែលជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកលំនៅដ្ឋានដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន​ ក៏បានកំពុងតែ លើកកម្ពស់បច្ចេកវិទ្យាអគារបៃតង និងលើកកំពស់ជីវភាពរស់នៅប្រកប ដោយចីរភាពតាម ការផ្តល់ជម្រកសមរម្យតែមិន ប៉ះពាល់ដល់បរិស្ថាន សម្រាប់ជនក្រីក្រ។​

លោកបានអះអាងថា ការងារ​របស់​លោកប្រចាំថ្ងៃគឺ​បាន​គ្របដណ្តប់​លើ​ការរៀបចំ​សហគមន៍ ការត្រៀម​ខ្លួន និង​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ និង​ការអភិវឌ្ឍ​ទីក្រុង នៅក្នុងបរិបទ​ដែល​ការប្រែប្រួល​អាកាសនិងយុត្តិធម៌នៃធម្មជាតិ៕

Daily Program

Livesteam thumbnail