អ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកលើក្រុងបៃរូត
នៅពេលដែលព្រះសហគមន៍កំពុង រៀបចំដើម្បីចូលរួមជាមួយសម្តេចប៉ាបក្នុងការអធិស្ឋានសុំសន្តិភាពពិភពលោក ការផ្ទុះដ៏ធំបានអង្រួនតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង បៃរូត ម្តងទៀត។
ទូរទស្សន៍លីបង់បានរាយការណ៍ពីការបំផ្ទុះថាជា "ការវាយប្រហារដោយហិង្សាដ៏ធ្ងន់ធ្ងរ " ហើយបានពណ៌នាអំពីដុំភ្លើងពណ៌ក្រហមដ៏ឆ្អិនឆ្អៅដែលកំពុងតែឡើងខ្ពស់ទៅលើមេឃ។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានស្មានថា កាំជ្រួចមួយបានបាញ់ចំស្ថានីយប្រេងមួយកន្លែង។
ការផ្ទុះបានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបញ្ជាឱ្យអ្នកស្រុកជម្លៀសចេញពីតំបន់នោះ។
នៅកន្លែងផ្សេងទៀត កងទ័ពអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតចំនួន ៣០ គ្រាប់ដែលបាញ់ដោយក្រុមហេសបូឡាហ៍បានធ្លាក់ក្នុងសង្កាត់ដែលត្រូវបានជម្លៀសនៅ នៃភាគខាងជើងអ៊ីស្រាអែល។
មកទល់ពេលនេះ អ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់យុទ្ធជនហេសបូឡា ៤៤០នាក់ ក្នុងការលុកលុយរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់។ កាលពីថ្ងៃសៅរ៍ ការវាយប្រហារផ្លូវអាកាសនៅក្នុងទីក្រុងទ្រីប៉ូលីភាគខាងជើងប្រទេសលីបង់ត្រូវបានគេរាយការណ៍ថាបានសម្លាប់មេដឹកនាំក្រុមហាម៉ាសម្នាក់។
មកដល់ពេលនេះអង្គការសហប្រជាជាតិបាននិយាយថាមនុស្សជាង ២សែននាក់បានភៀសខ្លួនពីលីបង់ទៅប្រទេសជិតខាងស៊ីរីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ - ចំនួននេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើង។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបាននិយាយថា ប្រទេសលីបង់កំពុងប្រឈមមុខនឹងវិបត្តិជនភៀសខ្លួន "ដ៏គួរឱ្យភ័យខ្លាច"៕