អ៊ីស្រាអែលទទួលការថ្កោលទោសចំពោះការវាយប្រហារលើអង្គការសហប្រជាជាតិនៅលីបង់
មេដឹកនាំពិភពលោកបានថ្កោលទោសការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិដោយកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
មេដឹកនាំពិភពលោកបានថ្កោលទោសការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិដោយកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
ប្រធានប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបាននិយាយថា មានហេតុផលដែលត្រូវជឿថាអ៊ីស្រាអែលបានបាញ់ចំទីតាំងអង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់បន្ទាប់ពីឧប្បត្តិហេតុដែលបង្ករបួសដល់បុគ្គលិកអង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំនៃប្រទេសបារាំង អ៊ីតាលី និងអេស្បាញបាននិយាយថា ការវាយប្រហារគឺ «មិនសមហេតុផល»។ ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើអ៊ីស្រាអែលកុំឱ្យវាយប្រហារលើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ខណៈពេលដែលធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមហេសបូឡា។
មុននេះ នាយករដ្ឋមន្ត្រីលីបង់បានអះអាងថា មនុស្ស ២២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារពីររបស់អ៊ីស្រាអែលនៅកណ្តាលទីក្រុង បៃរូត កាលពីថ្ងៃព្រហស្បតិ៍។
ការវាយប្រហារបានកើតឡើងដោយគ្មានការព្រមាន ហើយជនរងគ្រោះទាំងអស់ត្រូវបានគេរាយការណ៍ថាជាជនស៊ីវិល។
ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែលនិយាយថា ខ្លួនបានស្ទាក់ចាប់ការបាញ់បង្ហោះជាច្រើនដងពីប្រទេសលីបង់ ហើយមុននេះ មានសេចក្តីរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកពីរគ្រឿងត្រូវបានរកឃើញពីប្រទេសលីបង់ និងមួយទៀតមកពីដែនអាកាសស៊ីរី។
នៅកន្លែងផ្សេងទៀត ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្គាហ្សានិយាយថា មនុស្ស ៣០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅ នៅភាគខាងជើង ហ្គាហ្សា។
ក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាន់ប្រមាណថាយ៉ាងហោចណាស់មនុស្ស ៤២.១៧៥នាក់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន៕