អឺរ៉ុបកំពុងចាត់វិធានការបង្ការប្រឆាំងនឹងជំងឺអឹមផក(Mpox)
ទីភ្នាក់ងារសុខភាពអឺរ៉ុបបានព្រមានកាលពីថ្ងៃសុក្រថាវា អឺរ៉ុបអាចនឹងប្រឈមមុខការរីករាលដាលនៃជំងឺអុតស្វា ដែលគេហៅថា ជំងឺអឹមផក។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ក្រុមមន្ត្រីនៅអឺរ៉ុបបានសម្តែងការព្រួយបារម្ភបន្ទាប់ពីករណីដំបូងនៃការរីករាលដាលនៃមេរោគរបស់ជំងឺអឹមផកដ៏ធ្ងន់ធ្ងរ នៅអាហ្វ្រិកត្រូវបានរកឃើញនៅក្នុងប្រទេសស៊ុយអែត។
រដ្ឋមន្ត្រីសុខាភិបាល និងសង្គមរបស់ប្រទេសស៊ុយអែត លោក ចាកូប ហ្វ័មេត (Jakob Forssmed) បាននិយាយថា ឥឡូវនេះយើងរកឃើញវត្តមាននៃជំងឺអឹមផកថ្មី ដោយបញ្ជាក់ថាយើងមានករណីមួយនៅក្នុងប្រទេសស៊ុយអែតដែលធ្ងន់ធ្ងរ ដែលហៅថា Clade I"។
លោកបានបន្ថែមថា ពិតណាស់នេះជាអ្វីដែលយើងយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះ នេះជាការងារដែលការថែទាំសុខភាពរបស់យើង និងភ្នាក់ងារបង្ការការឆ្លងមេរោគក្នុងតំបន់អាច និងមានទម្លាប់ និងប្រព័ន្ធសម្រាប់ដោះស្រាយ។
អាជ្ញាធរស៊ុយអែត បាននិយាយថា អ្នកជំងឺបានឆ្លងមេរោគក្នុងអំឡុងពេលស្នាក់នៅក្នុងផ្នែកមួយនៃទ្វីបអាហ្រ្វិក ដែល Clade 1 កំពុងចរាចរ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការប្រែប្រួលបន្ទាប់ពីស្វែងរកការថែទាំនៅក្នុងទីក្រុងស្តុកហូល។
ជំងឺអឹមផកបានរីករាលដាលតាំងពីឆ្នាំមុននៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយបានឆ្លងចូលទៅក្នុងប្រទេសអាហ្វ្រិកមួយចំនួន។ រហូតមកដល់ពេលនេះ មេរោគបានសម្លាប់មនុស្សជាង ៥00 នាក់ ភាគច្រើននៅក្នុងប្រភពដើមនៃជំងឺ។
លោក ថេដ្រូ អាដានុម ជីប្រេយេស (Tedros Adhanom Ghebreyesus ) អគ្គលេខាធិការអង្គការសុខភាពពិភពបានប្រកាសអាសន្នជាសកល។ លោកបាននិយាយថា "ជាមួយនឹងករណីជាង ១៤.000 និងការស្លាប់ចំនួន ៥២៤ស្ថានភាពនេះក្លាយជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ។
អ្នកជំនាញនិយាយថា Mpox អាចឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធដូចជាការរួមភេទ ហើយវាមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅខ្ទុះនៅលើរាងកាយ។
វេជ្ជបណ្ឌិតនិយាយថាសម្រាប់អ្នកជំងឺភាគច្រើនដែលមានជំងឺនេះ គឺនៅពេលដែលពួកគេ មានប្រព័ន្ធការពាររាងកាយខ្សោយ៕